ឡូយកប់យប់មិញ! សៀង ចន្ធា ឈ្នះពាន៤ ខណៈសិស្សច្បង ចាន់ វឌ្ឍនាកា ឈ្នះពាន៣

//s5.kh1.co/14/14b8de692dbcc06fccff14fde72541724d40ca88.jpg
កីទ្បា

 ២២-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីម្សិលមិញ កម្មវិធីពិធីប្រគល់ពានរង្វាន់បាល់ទាត់កម្ពុជា ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយ CNCC បានធ្វើឡើងនៅក្នុងសាលសន្នសីទចតុម្មុខ ដោយមានការចូលរួមពីសំណាក់មន្ត្រី និងកីឡាករមកពីបណ្ដាក្លឹបនានា ដែលបានចូលលេងរង្វាន់លេងក្នុងពានរង្វាន់ Metfone Cambodian League 2019 និង Hun Sen Cup 2019។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ខ្សែប្រយុទ្ធវ័យក្មេងកំពុងតែលេចធ្លោ និងទទួលបានការចាប់អារម្មណ៍ សៀង ចន្ធា បានឈ្នះពានរង្វាន់ដល់ទៅបួនម្នាក់​ឯក។ ពានរង្វាន់ទាំង៤បួននោះមានដូចជា៖

  • កីឡាករដែលមានប្រជាប្រិយភាពជាងគេប្រចាំឆ្នាំ ២០១៩
  • កីឡាករល្អប្រចាំឆ្នាំ ២០១៩
  • កីឡាករវ័យក្មេងល្អប្រចាំឆ្នាំ ២០១៩
  • កីឡាករល្អទាំង១១នាក់ ប្រចាំពានរង្វាន់លីគកំពូលកម្ពុជា ២០១៩
កីឡាករ សៀង ចន្ធា ឡើងទទួលពានរង្វាន់
កីឡាករ សៀង ចន្ធា ឡើងទទួលពានរង្វាន់

ជាមួយគ្នានេះ ខ្សែប្រយុទ្ធមានដើមកំណើតមកពីខេត្តកំពត ចាន់ វឌ្ឍនាកា ក៏បានឈ្នះពានរង្វាន់ចំនួនបីផងដែរ ដូចជា៖

  • កីឡាករខ្មែរទាត់បញ្ចូលទីច្រើនជាងគេ
  • កីឡាករល្អទាំង១១នាក់ ប្រចាំពានរង្វាន់លីគកំពូលកម្ពុជា ២០១៩
  • កីឡាករល្អទាំង១១នាក់ ប្រចាំពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០១៩
កីឡាករ ចាន់ វឌ្ឍនាកា ឡើងទទួលពានរង្វាន់
កីឡាករ ចាន់ វឌ្ឍនាកា ឡើងទទួលពានរង្វាន់

គួរឲ្យដឹងដែរថា​ សៀង ចន្ធា បានផ្លាស់ចេញពីសាលាបាល់ទាត់ជាតិបាទី មកចូលរួមជាមួយបឹងកេតហើយ ដូច្នេះនៅរដូវកាលថ្មី២០២០ខាងមុខ សៀង ចន្ធា នឹងត្រូវចាប់ដៃគូគ្នាជាមួយសិស្សច្បង ចាន់ វឌ្ឍនាកា ក្នុងតំបន់ប្រយុទ្ធរបស់ក្លឹបជើងឯកលីគកំពូល៣សម័យកាល៕

រូបភាព៖ Boeung Ket Football Club

ចាន់ វឌ្ឍនាកា
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T