មើលហើយចង់យំតាម! សកម្មភាពរបស់ឪពុកម្តាយចឺម គ្រាន់តែឃើញកូន ដល់ស្រុកកំណើតភ្លាម (មានវីដេអូ)

//s5.kh1.co/89/89c68d7923df32c275aaa9382c425e814ed820cc.jpg
តារា & កម្សាន្ដ

 ២២-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ រហូតមកទល់ពេលនេះ រឿងរ៉ាវរបស់តារាចម្រៀងប្រុសដ៏ល្បី ប្រចាំផលិតកម្មសាន់ដេ នាយចឺម ក៏នៅតែទទួលបានការចាប់អារម្មណ៍ និងបន្តការចង់ដឹង តាមដាន ពីសំណាក់មហាជនដដែល បើទោះបីជាកន្លងទៅច្រើនថ្ងៃក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីម្សិលមិញនេះដែរ បងប្អូនរបស់ តារាប្រុសរូបនេះ ក៏បាននាំនាយចឺម ទៅកាន់ស្រុកកំណើត ក្រោយពេលស្កេនខួរក្បាល លាងរបូសចប់សព្វគ្រប់ នៅភ្នំពេញ។ អ្វីដែលធ្វើឲ្យគ្រប់គ្នាសឹងតែខ្លោចចិត្ត ដោយសារតែ គ្រាន់តែឃើញ នាយចឺម ចុះពីលើរថយន្តភ្លាម ឪពុកម្តាយ យាយ និងបងប្អូននាំគ្នា ស្រែកយំពេញផ្ទះ ជាមួយនឹងការអាណិតអាសូរយ៉ាងខ្លាំង ព្រោះថា តាំងពីកើតមក នាយចឺម មិនត្រូវបាន វាយទាត់ធាក់ ពីសំណាក់គ្រួសារទេ ដូច្នេះរឿងមួយនេះ ធ្វើឲ្យ ពួកគេ ទប់ទឹកភ្នែកមិនបានទេ។

ក្នុងនោះដែរ ក៏បានលឺថា ក្រុមគ្រួសារ បាននិយាយថា នាយចឺម មិនដែលទៅគប់អ្នកណា ដូចគេនិយាយទេ ហើយពួកគេ ក៏បានថា រកភស្តុតាងមក ថាកន្លងមក នាយចឺម ដែលបានទៅធ្វើបាប ឬគប់ដុំថ្មអ្នកណាម្តងអត់។ ព្រោះថា ពេលរឿងហេតុនេះកើតឡើង ក៏មានគេនិយាយថា អាចជាកម្មពាររបស់នាយចឺម ដូច្នេះខាងក្រុមគ្រួសារ ក៏បានឆ្លើយតបថា នាយចឺម មិនដែលមានរឿងជាមួយអ្នកណាទេ ហើយពួកគេ អាចអះអាងបាន៕

នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
រូបភាព នាយចឺម ពេលទៅដល់ស្រុកកំណើត
រូបភាព នាយចឺម ពេលទៅដល់ស្រុកកំណើត
រូបភាព នាយចឺម ពេលទៅដល់ស្រុកកំណើត
រូបភាព នាយចឺម ពេលទៅដល់ស្រុកកំណើត
នាយចឺម
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T