រថយន្តដឹកទំនិញ ISUZU ស៊េរីថ្មី ១តោនកន្លះរបស់ប្រទេសជប៉ុន ដាក់លក់ក្នុងទីផ្សារកម្ពុជាហើយ!

//s5.kh1.co/d6/d6eadd6fc52a281e55319fbee3f0b22f3c9b3e93.jpg
បច្ចេកវិទ្យា

 ២១-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន ខេ (ខេមបូឌា) ជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិចែកចាយផ្តាច់មុខនូវរថយន្តដឹកទំនិញម៉ាក ISUZU បានសម្ពោធជាផ្លូវការនូវរថយន្ត ISUZU ប្រភេទដឹកទំនិញចំណុះ១តោនកន្លះស៊េរីថ្មី ម៉ូដែល QKR55F នៅអគារតាំងបង្ហាញ នៅតាមបណ្តោយផ្លូវវេងស្រេង ជាប់នឹងក្រុមហ៊ុនម៉ូតូហុងដា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីសម្ពោធឡានថ្មីរបស់ក្រុមហ៊ុន ISUZU
កម្មវិធីសម្ពោធឡានថ្មីរបស់ក្រុមហ៊ុន ISUZU
កម្មវិធីសម្ពោធឡានថ្មីរបស់ក្រុមហ៊ុន ISUZU
កម្មវិធីសម្ពោធឡានថ្មីរបស់ក្រុមហ៊ុន ISUZU

រថយន្តស៊េរីថ្មីនេះមានលក្ខណៈពិសេសជាងម៉ូដែល១តោនកន្លះ បច្ចុប្បន្នដូចជា៖ សាស់ស៊ី មានប្រវែងវែងជាងមុន កង់ក្រោយភ្លោះ មានទំហំប៉ុនគ្នា រ៉េសាវ័រដាក់ប្រេងម៉ាស៊ូតធំជាងមុន (ចំណុះ ១០០លីត្រ) ព្រមទាំងបំពាក់ដោយគុបស៊ីមាំងទប់រក្សាលំនឹងពេលដឹកធ្ងន់ចុះចំណោត។ ចំណែកកាប៊ីនឌីហ្សាញតាមបែប Aerodynamic មិនឱ្យស្ទះខ្យល់ក្នុងពេលបើកបរ ជួយឱ្យម៉ាស៊ីនរត់ស្រួល ស៊ីប្រេងតិច កាត់បន្ថយសម្លេង និងមានលំនឹងល្អ។

រថយន្តស៊េរីថ្មី

ម៉ូដែល QKR55F
រថយន្តស៊េរីថ្មី ម៉ូដែល QKR55F
រថយន្តស៊េរីថ្មី ម៉ូដែល QKR55F
រថយន្តស៊េរីថ្មី ម៉ូដែល QKR55F

ចំពោះការរចនាផ្នែកខាងក្នុងវិញ គឺមានភាពធំទូលាយ ផ្តល់ភាពងាយស្រួលសម្រាប់អ្នកបើកបរ។ កៅអីជាប្រភេទកៅអីជាប់ មានទំហំធំ អ្នកបើកបរមានភាពងាយស្រួល មិនឈឺ ឬចុកចង្កេះ ទោះបីបើកបររយៈពេលយូរ។ ទ្វារទាំងសងខាងអាចបើករហូតដល់ ៩០ដឺក្រេ ងាយស្រួលក្នុងឡើងចុះ ដែលធ្វើឲ្យការបើកបរកាន់តែមានលំនឹងល្អ និងកាន់តែមានសុវត្ថិភាព ពិសេសការដឹកទំនិញបានកាន់តែច្រើនជាងមុន។

រថយន្តស៊េរីថ្មី ម៉ូដែល QKR55F
រថយន្តស៊េរីថ្មី ម៉ូដែល QKR55F
រថយន្តស៊េរីថ្មី ម៉ូដែល QKR55F
រថយន្តស៊េរីថ្មី ម៉ូដែល QKR55F

សូមបញ្ជាក់ថា រថយន្តដឹកទំនិញ ISUZU គ្រប់ម៉ូដែលទាំងអស់ គឺត្រូវបានផលិតឡើងទាំងស្រុងពីប្រទេសជប៉ុន១០០%។ រថយន្ត ISUZU ម៉ូដែលថ្មីនេះ មានលក់ជាប្រភេទក្បាលតូសាស់ស៊ី ប្រភេទរថយន្តដឹកទំនិញ ប្រភេទរថយន្ត ទូរស្ងួត និងប្រភេទរថយន្តទូរក្លាសេ។

  រថយន្ត ម៉ីស៊ូហ្ស៊ុ ដឹកទំនិញស៊េរីថ្មី ចំណុះ១តោនកន្លះ ម៉ូដែល QKR55F
  រថយន្ត ម៉ីស៊ូហ្ស៊ុ ដឹកទំនិញស៊េរីថ្មី ចំណុះ១តោនកន្លះ ម៉ូដែល QKR55F

រថយន្ត ម៉ីស៊ូហ្ស៊ុ ដឹកទំនិញស៊េរីថ្មីចំណុះ១តោនកន្លះ ម៉ូដែល QKR55F សម្រាប់តម្លៃក្បាលតូសាស់ស៊ី ត្រឹមតែ ៣២,៥០០ ដុល្លារ ប៉ុណ្ណោះ រួមទាំងប្រូម៉ូសិនពិសេសៗដូចខាងក្រោម៖

- បញ្ចុះតម្លៃរហូតដល់ ២,៥០០ ដុល្លារ
- ស្លាកលេខរថយន្ត
- បិទកញ្ចក់ការពារកំដៅថ្ងៃ
- កញ្ចប់សេវាថែទាំរថយន្តចំនួន០៣ដង មានរួមការដូរប្រេងម៉ាស៊ីន ដូរតំរងប្រេងម៉ាស៊ីន បាញ់ខ្លាញ់ កាឡេ និងត្រួតពិនិត្យប្រពន្ធ័សុវត្ថិភាពចំនួន២០ចំនុច
- ការធានាផ្ទាល់ពីរោងចក្រលើបច្ចេកទេស ក្នុងរយៈពេល០២ឆ្នាំ ឬចំងាយ ៥០,០០០គ.ម

លើសពីនេះយើងក៏មានមជ្ឈមណ្ឌលសេវាកម្មដ៏ធំមានឧបករណ៍គ្រប់ប្រភេទ ទំនើបទាន់សម័យ ដែលមានបម្រើសេវាកម្មដូចជា៖ ជួសជុល ថែទាំ ផ្លាស់ប្តូរគ្រឿងបន្លាស់ម៉ាក ISUZU គ្រប់ប្រភេទ៕

កម្មវិធីសម្ពោធឡានថ្មីរបស់ក្រុមហ៊ុន ISUZU
កម្មវិធីសម្ពោធឡានថ្មីរបស់ក្រុមហ៊ុន ISUZU

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរស័ព្ទលេខ៖ ០១២ ៨៥៨ ០១៣ / ០២៣ ៩០១ ៣៦៨។

Som Sreylin
S.L

អត្ថបទទាក់ទង

//s9.kh1.co/0f/0f8f5a78df8f042331ba79f4be429c29aa1ea7ff.jpg

ក្រុមហ៊ុន រ៉ូតូ ខេមបូឌា (ROHTO CAMBODIA) សហការណ៍ជាមួយសាលាបឋមសិក្សាបារគូ ក្រុមហ៊ុន អាយ ស៊ីណេត (IC Net) និងសហគ្រាសនំពពក ផ្តួចផ្តើមអោយមានកម្មវិធីអប់រំថ្នាក់ អាហារូបត្ថម្ភរយៈពេល៦ខែដល់សិស្សានុសិស្ស ដែលកំពុងសិក្សារៀនសូត្រនៅក្នុងសាលាបឋមសិក្សាបារគូ

 ១៥-មីនា-២០២៤ 
 ៣ល្ងាច · មួយខែមុន
//s9.kh1.co/73/7310d3d85b32cbb8f858fc5fcaa8901cc419ed3a.jpg

ក្រុមហ៊ុន រ៉ូតូ (ROHTO) បន្តសហការណ៍ជាមួយអង្គការមូលនិធិកុមារកម្ពុជា Cambodian Children’s Fund រៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគថវិកាចំនួន ១៦,០០០ដុល្លារ ជូនដល់សិស្សានុសិស្សក្រីក្រដែលកំពុងសិក្សា និងស្នាក់នៅក្នុងអង្គការ មូលនិធិកុមារកម្ពុជា Cambodian Children’s Fund

 ២៤-កុម្ភៈ-២០២៤ 
 ៣ល្ងាច · ២ ខែមុន
//s9.kh1.co/3e/3e0aebe14d41a2234dea9c41087f9ff7c2c6b186.jpg

ក្រុមហ៊ុន រ៉ូតូ (ROHTO) សហការណ៍ជាមួយអង្គការមូលនិធីកុមារកម្ពុជា Cambodia Children’s Fund រៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគថវិការចំនួន១៦,០០០ដុល្លារ ជូនដល់កុមារ និងប្រជាជនក្រីក្រ!

 ០៤-ឧសភា-២០២៣ 
 ៣ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T