អាណិតណាស់ ប្អូនស្រី កុសុម៉ា ត្រូវចោរលួចទូរស័ព្ទជាលើកទី២! (មានវីដេអូ)

//s5.kh1.co/8b/8bcbe6437205ea0b0b5e1e12e63e4535361ff156.jpg
តារា & កម្សាន្ដ

 ២១-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ គួរឲ្យរម្លឹកទៅកាលពីឆ្នាំ២០១៨ កន្លងទៅនេះ ប្អូនស្រីរបស់ពិធីការីនី សុភ័ក្រ កុសុម៉ា ធ្លាប់ត្រូវបានចោរឆក់ទូរស័ព្ទនៅចំពោះមុខម្តងរួចទៅហើយ ខណៈពេលដែលនាងកំពុងតែព្យាយាមថតរូបឲ្យ កុសុម៉ា នៅតាមផ្លូវ ស្រាប់តែត្រូវបានចោរធ្វើសកម្មភាពឆក់យកទូរស័ព្ទនោះពីដៃរបស់នាងទៅបាត់ ដោយសុវត្ថិភាព សំខាន់ទូរស័ព្ទនោះគឺជាទូរស័ព្ទ របស់កុសុម៉ាផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ចូលមកដល់ចុងឆ្នាំ២០១៩នេះ ប្អូនស្រីរបស់ពិធីការីនី ក៏ដូចជាតារាកំប្លែងស្រីរូបនេះ ក៏បានជួបនូវរឿងរ៉ាវស៊យនេះជាថ្មីម្តងទៀត ប៉ុន្តែលើកនេះមិនមែនឆក់ឡើយ គឺជាការលូកកាបូបលួចវិញម្តង។

ជាការពិតណាស់ នេះយោងតាមការលើកឡើងរបស់ កុសុម៉ា នៅក្នុងវីដេអូខាងក្រោមនេះ បានឲ្យដឹងថា ប្អូនស្រីរបស់នាងត្រូវបានចោរលូកយកទូរស័ព្ទពីក្នុងកាបូបស្ពាយពីក្រោយ ខណៈពេលដែលនាងកំពុងតែដើរផ្សាររកទិញរ៉ូបឲ្យ កុសុម៉ា ។ ហើយការបាត់លើកនេះ គឺជាទូរស័ព្ទប្អូនស្រីរបស់នាងផ្ទាល់តែម្តង។

យ៉ាងណាមិញ ក្រោយជួបហេតុការណ៍បាត់ទូរស័ព្ទជាលើកទី២នេះ កុសុម៉ា ក៏បានថតវីដេអូសួរនាំប្អូនស្រីរបស់នាង ទាំងទឹកភ្នែកទឹកសម្បោរបង្ហោះលើយូធូប ធ្វើឲ្យអ្នកគាំទ្រទប់សំណើចមិនបានផងដែរ៕

សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា និងគ្រួសារ
សុភ័ក្រ កុសុម៉ា និងគ្រួសារ
ប្អូនស្រី កុសុម៉ា គេងយំក្រោយបាត់ទូរស័ព្ទ

វីដេអូ
សុភ័ក្រ កុសុម៉ា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T