អាណិតខ្លោចចិត្ត! បែកធ្លាយវីដេអូទី២ នាយ ចឺម សំពះអង្វរ និងអរគុណអ្នកវាយ ទាំងភ័យឡើងញ័រ (មានវីដេអូ)

//s5.kh1.co/b8/b82d48d1ec83de5d9b824597da3dd16794e0aff2.jpg
តារា & កម្សាន្ដ

 ២១-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាចម្រៀង នាយចឺម​ កំពុងតែជួបរឿងស៊យជាទម្ងន់ នៅចុងឆ្នាំ២០១៩ នេះ ដោយត្រូវកីឡាករ ង៉ែត លីទី ជាជនដៃដល់ បានធ្វើការវាយធ្វើបាបបែកក្បាល ដោយសារតែមានបញ្ហាទាក់ទងសង្សារអ្នកដទៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរឿងរ៉ាវដ៏ក្តៅគគុកនេះ ក៏នៅតែជាប្រធានបទក្តៅសម្រាប់អ្នកលេងបណ្តាញសង្គម និងហ្វេនៗជាច្រើនរបស់លោក បន្ទាប់ពីមានការបញ្ចេញវីដេអូ បែកធ្លាយទី១នៅក្នុងហាងម៉ាស្សាមួយកន្លែង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក៏មានការលេចធ្លាយវីដេអូទី២ ជាបន្ទាប់ទៀត ដែលធ្វើឲ្យអ្នកទស្សនាពិតជាខ្លោចចិត្ត អាណិតដល់លោកយ៉ាងខ្លាំងតែម្តង។

នៅក្នុងនោះដែរ ឃើញថាលោកកំពុងតែមានសភាពភ័យតក់ស្លុតខ្លាំង នៅពេលដែលឃើញជនដៃដល់ កាន់ដំបងវាយខ្លួននៅនឹងមុខបែបនេះ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះគេក៏បានចាប់អារម្មណ៍ថា នាយ ចឺម បានអង្វរកុំឲ្យជនដៃដល់វាយ និងថែមទាំងអរគុណ ស្របពេលដែលលោកកំពុងតែស្ថិតក្នុងសភាពភ័យឡើងញ័រខ្លួនទៅហើយ។

ទន្ទឹមនឹងវីដេអូមួយនេះ បានធ្វើឲ្យមហាជនជាច្រើនពិតជាក្តុកក្តួល នៅក្នុងចិត្ត ព្រោះមិននឹកស្មានថាតារាប្រុសរូបនេះ មានរឿងដល់ថ្នាក់ភ័យខ្លាចខ្លាំងបែបនេះនោះទេ ខណៈពេលដែលបច្ចុប្បន្នមិនទាន់ដឹងថាស្ថានភាពរបស់លោកបែបណានោះទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

តារាចម្រៀង នាយចឺម​
តារាចម្រៀង នាយចឺម​
 នាយចឺម​
 នាយចឺម​
នាយចឺម​ ក្នុងស្ថានភាពភ័យខ្លាច
នាយចឺម​ ក្នុងស្ថានភាពភ័យខ្លាច
នាយចឺម​ ក្នុងស្ថានភាពភ័យខ្លាច
នាយចឺម​ ក្នុងស្ថានភាពភ័យខ្លាច
នាយចឺម​ ក្នុងស្ថានភាពភ័យខ្លាច
នាយចឺម​ ក្នុងស្ថានភាពភ័យខ្លាច
ជនដៃដល់
ជនដៃដល់
ជនដៃដល់
ជនដៃដល់
ដំបងដែលជនដៃដល់យកវាយ
ដំបងដែលជនដៃដល់យកវាយ
នាយចឺម
Som Sreylin
S.L

អត្ថបទទាក់ទង

//s9.kh1.co/22/22778afce3d554f8f147c4d2b9b6b7816bd0f0f9.jpg

ស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD និងភ្នាក់ងារផ្សាយពាណិជ្ជកម្មលំដាប់កំពូលមួយនៅប្រទេសកម្ពុជា បានចុះហត្ថលេខា ទទួលនូវសិទ្ធិផ្តាច់មុខការគ្រប់គ្រង ការសម្របសម្រួល ការងារសិល្បករថៃនៅកម្ពុជា

 ២៩-មីនា-២០២៤ 
 ៨ព្រឹក · ៣៧ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T