របៀបនៃការកាន់ទូរស័ព្ទរបស់អ្នក អាចបង្ហាញពីចរិតលក្ខណៈរបស់អ្នកបាន

//s5.kh1.co/08/08cc4b1688f960f567113d4154e0ea9cbd705773.jpg
យល់ដឹង

 ២១-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

យល់ដឹង៖ សព្វថ្ងៃកំណើនមនុស្សជំុវិញពិភពលោកមានការកើនឡើងជាលំដាប់ ស្របពេលដែលកំណើននៃអ្នកប្រើទូរស័ព្ទស្មាតហ្វូនក៏មានការកើនឡើងស្របគ្នាផងដែរ ដែលគេអាចព្យាករណ៍ថានឹងមានចំនួនអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនរហូតទៅដល់ ៣ ពាន់លាននាក់ក្នុងឆ្នាំ ២០២០ ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ក៏ប្រហែលជាមានមនុស្សជាច្រើនមិនបានចាប់អារម្មណ៍រាល់ពេលដែលចាប់កាន់ទូរស័ព្ទឡើយ ប៉ុន្តែនេះបើយោងតាមការស្រាវជ្រាវរបស់ Bright Side បានឲ្យដឹងថា របៀបនៃការចាប់កាន់ទូរសព្ទក៏អាចបញ្ជាក់ពីចរិតលក្ខណៈរបស់មនុស្សផងដែរ។

ខាងក្រោមនេះជាបៀបដែលអ្នកប្រើប្រាស់ទូរសព្ទស្មាតហ្វូនតែងតែចាប់កាន់រាល់ពេលប្រើម្ដងៗ៖

១. ការប្រើប្រាស់ទូរស័ព្ទដោយប្រើដៃតែម្ខាង

ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តប្រើប្រាស់ទូរស័ព្ទដោយប្រើដៃតែម្ខាងនោះ អ្នកត្រូវបានគេចាត់ទុកថា ជាមនុស្សដែលមានទំនុកចិត្តខ្ពស់លើខ្លួនឯង និងតែងតែត្រៀមខ្លួនបានល្អមុននឹងធ្វើអ្វីមួយ ហើយចូលចិត្តប្រើប្រាជ្ញាក្នុងការដោះស្រាយរាល់បញ្ហាទាំងឡាយ។ បើនិយាយពីបញ្ហាក្នុងកាទំនាក់ទំនងវិញ អ្នកជាមនុស្សដែលមានការគិតពិចារណាយ៉ាងល្អិតល្អន់មុននឹងសម្រេចចិត្តជ្រើសយកនរណាម្នាក់ជាគូជីវិត។

ការប្រើប្រាស់ទូរស័ព្ទដោយប្រើដៃតែម្ខាង
ការប្រើប្រាស់ទូរស័ព្ទដោយប្រើដៃតែម្ខាង
២. ការកាន់ទូរស័ព្ទដោយយកដៃម្ខាងទ្រ នឹងប្រើប្រាស់ដៃម្ខាងទៀត (មេដៃ) ដើម្បីចុច ឬអូសលើអេក្រង់

ភាគច្រើននៃអ្នកដែលកាន់របៀបបែបនេះគី ជាមនុស្សដែលមានវិចារណញ្ញាណ ជាមនុស្សដែលមានហេតុផង និងប្រយ័ត្នប្រយែងបំផុតក្នុងការធ្វើអ្វីមួយ។ អ្នកតែងតែគិតម្ដងហើយម្ដងទៀតមុននឹងសម្រេចចិត្តធ្វើវា លើសពីនេះទៅទៀតអ្នកតែងតែជឿលើរឿងដែលអ្នកបានជួបផ្ទាល់ ដែលមិនងាយនឹងចាញ់បោកអ្នកណាដោយងាយនោះឡើយ។  វាហាក់ដូចជាផ្ទុយស្រឡេះ បើនិយាយពីរឿងស្នេហាវិញ អ្នកគឺជាមនុស្សដែលចូលចិត្តធ្វើការសម្រេចចិត្តរហ័សមិនបានគិតឲ្យបានល្អិតល្អន់ឡើយ ហើយវាក៏អាចបង្ករអន្តរាយដល់ទំនាក់ទំនងដែលអ្នកកំពុងមានស្រាប់ក៏ថាបាន។

ការកាន់ទូរស័ព្ទទដោយយកដៃម្ខាងទ្រ នឹងប្រើប្រាស់ដៃម្ខាងទៀតដើម្បីធ្វើការជាមួយអេក្រង់
ការកាន់ទូរស័ព្ទទដោយយកដៃម្ខាងទ្រ នឹងប្រើប្រាស់ដៃម្ខាងទៀតដើម្បីធ្វើការជាមួយអេក្រង់
៣. កាប្រើដៃទាំងពីរដើម្បីចុចទូរស័ព្ទ

ការប្រើដៃទាំងសងខាងរបស់អ្នកដើម្បីកាន់ទូរស័ព្ទ បានបង្ហាញឲ្យឃើញថា អ្នកគឺជាមនុស្សដែលមានការសម្រេចចិត្តបានលឿនហើយត្រឹមត្រូវ នឹងអាចបត់បែនបានគ្រប់កាលៈទេសៈ ហើយអាចសម្របខ្លួនក្នុងបរិយាកាសថ្មីនោះបានល្អបំផុត។ ចំណែក ទំនាក់ទនងស្នេហារបស់អ្នកវិញហាក់ដូចជាមិនសមប្រកបឡើយ។ អ្នកតែងតែបរាជ័យម្ដងហើយម្ដងទៀតរាល់ពេលដែលអ្នកព្យាយាមនៅក្បែរដៃគូររបស់អ្នក។

កាប្រើដៃទាំងពីរពេលដែលអ្នកចុចទូរសព្ទ
កាប្រើដៃទាំងពីរពេលដែលអ្នកចុចទូរសព្ទ
៤. ការកាន់ទូរស័ព្ទដោយដៃម្ខាងទ្រ និងប្រើម្រាមដៃចង្អុលដើម្បីចុចលើអេក្រង់

វិធីនៃការចាប់កាន់បែបនេះ អាចឲ្យដឹងថា អ្នកគឺជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ និងចូលចិត្តការបង្កើតថ្មី។ ហើយអ្នកក៏ជាមនុស្សដែលចូលចិត្តនៅម្នាក់ឯងនឹងប្រមូលគំនិតល្អពីអ្នកដ៏ទៃជុំវិញខ្លួន ហើយបង្កើតជារបស់ថ្មីមួយសម្រាប់ខ្លូនឯង ។

ចំពោះទំនាក់ទំនងស្នេហាវិញ អ្នកជាមនុស្សមានភាពអៀនខ្មាសច្រើន ដែលពិបាននឹងបង្ហាញក្ដីស្រលាញ់ឲ្យដៃគូអ្នកដឹងណាស់ ប៉ុន្តែប្រសិនបើនរណាម្នាក់បានដឹងហើយគេប្រាកដជាភ្ញាក់ផ្អើលចំពោះចរិតលក្ខណៈរបស់អ្នកជាមិនខាន។

ការកាន់ទូរស័ព្ទទដោយដៃម្ខាងទ្រ និងប្រើដៃចង្អុលដើម្បីចុចលើអេក្រង់
ការកាន់ទូរស័ព្ទទដោយដៃម្ខាងទ្រ និងប្រើដៃចង្អុលដើម្បីចុចលើអេក្រង់
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T