សង្វេគណាស់! ​ទឹកប្រាក់ ៣៤ដុល្លារ ផ្តាច់សង្ខារនិស្សិតក្រីក្រម្នាក់​ ក្រោយ​ឡើងប្រកួត (មានវីដេអូ)

//s5.kh1.co/83/83dd3cc35720b1340ef8d3c89631895a5e7cf2dc.jpg
សង្គម

 ២១-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ​សិស្សសាកលវិទ្យាល័យក្រីក្រម្នាក់ឈ្មោះ Ming Jixian អាយុ ២២ ឆ្នាំបានសម្រេចចិត្តឡើងប្រដាល់ជាមួយ​កីឡាករម្នាក់ ដែលមានបទពិសោធន៍ ឈ្មោះ Wang Haoran នៅខេត្ត Chengdu កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា កន្លងទៅ ដោយសង្ឃឹមថា នឹងទទួលបានលុយ ៣៤ ដុល្លារសម្រាប់ការ​ប្រកួត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​គេហទំព័រសារព័ត៌មាន Shanghaiist បានឱ្យដឹងថា ​កីឡាករឈ្មោះ Wangist អាយុ ១៩ ឆ្នាំមានកំណត់ត្រាឈ្នះ ១១ ដង មិនដែលចាញ់ រួមទាំងបានផ្តួលដៃគូឲ្យសន្លប់ ៣ លើក។

លោក Ming ដែលមកពីគ្រួសារកសិករក្នុងទីជនបទ ត្រូវបានគេបង្វឹករយៈពេលតែមួយខែប៉ុណ្ណោះដើម្បីត្រៀមប្រកួត ​ដោយគេបានសន្យានឹងឱ្យលុយ ២៤០ យ័ន (ឬប្រហែល ៣៤ ដុល្លារអាមេរិក) ទោះបីឈ្នះឬចាញ់ក៏ដោយ។

កីឡាករដែលមិនមានបទពិសោធន៍នេះ ត្រូវ​រងកណ្តាប់ដៃយ៉ាង​ដំណំហើយសន្លប់នៅកន្លែង បន្ទាប់ពីការប្រកួត​ចាប់ផ្តើម​​បានតែ ៣៥ វិនាទីប៉ុណ្ណោះ។

វីដេអូក្នុងការប្រកួតត្រូវ​បាន​បង្ហោះតាមអ៊ីនធើណែត ដែលគេឃើញកីឡាករឈ្មោះ Ming ​ត្រូវកីឡាករម្នាក់ទៀតដាល់​កណ្តាលមុខជាច្រើនដៃ ហើយចុងក្រោយកីឡាករគ្មានបទពិសោធន៍រូបនេះត្រូវសន្លប់ធំ ដោយត្រូវមួយដៃចំក្បាលថែមមួយជើងចំកណ្តាលពោះ។

លោក Ming ត្រូវបានគេប្រញាប់បញ្ជូនទៅមន្ទីរពេទ្យនៅខេត្ត Chengdu ជាកន្លែងដែលគាត់បានសន្លប់អស់រយៈពេលជាច្រើនសប្តាហ៍ មុនពេលគាត់បានស្លាប់នៅថ្ងៃសុក្រ។

ចាប់តាំងពីពេលនោះមកគ្រួសាររបស់លោក Ming ទទួលបានលុយមួយចំនួនពីការអង្គាស​ ដើម្បីបង់ថ្លៃខាងមន្ទីរពេទ្យដែលមានរហូតដល់ជាង ២០ ម៉ឺនយ័ន (២៨.៥៤៤ ដុល្លារ) ។

គ្រួសារលោកក៏បានទាមទារសំណងពីអ្នករៀបចំ​ការប្រកួតនេះផងដែរ។ ខណៈពេលដែលអ្នករៀបចំកម្មវិធីបានផ្តល់ប្រាក់ចំនួន ៨០,០០០ យ័ន (ឬប្រហែល ១១,៤០០ ដុល្លារអាមេរិក) ជាសំណងសម្រាប់មរណភាពរបស់លោក Ming ។ ក្រុមគ្រួសារកំពុងតែស្នើសុំបន្ថែមទៀតដោយសារថ្លៃព្យាបាលចំណាយអស់ច្រើន៕

លោក Ming បានទទួលមរណភាពក្រោយពេលសន្លប់អស់រយះពេលជាច្រើនថ្ងៃ
លោក Ming បានទទួលមរណភាពក្រោយពេលសន្លប់អស់រយះពេលជាច្រើនថ្ងៃ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T