យកលុយទៅណាអស់! តារាប្រុសទាំងនេះ ជាប់ឈ្មោះជាតារាដែលស៊ីថ្លៃខ្លួនខ្ពស់បំផុត ប្រចាំឆ្នាំ២០១៩!

//s5.kh1.co/9e/9e75bf88f0c72ef2f04f189d2c686fba201fa336.jpg
តារា & កម្សាន្ដ

 ២១-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ យោងតាមរបាយការណ៍ចុងឆ្នាំ ត្រូវបានគេរាយការណ៍មកថា តារាសម្តែងថៃប្រុសទាំង ៦ដួងខាងក្រោមនេះ បានជាប់ឈ្មោះជា តារាសម្តែងប្រុសប្រចាំប្រទេសថៃ ដែលទទួលបានប្រាក់ឈ្នួលថតរឿងខ្ពស់បំផុត ប្រចាំឆ្នាំ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ទោះជាយ៉ាងណា ទម្រាំតែពួកគេម្នាក់ៗបានឈានមកដល់ចំណុចនេះ ពួកគេក៏សុទ្ធសឹងតែបានឆ្លងកាត់នូវការខិតខំប្រឹងប្រែង ក្នុងកិច្ចការងារសិល្បៈ តស៊ូជម្នះនូវរាល់ឧបសគ្គ រហូតទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ ទទួលបានការទទួលស្គាល់ពីសំណាក់ប្រិយមិត្តទស្សនិកជន និងជាពិសេស គឺទទួលបានតម្លៃខ្លួនខ្ពស់បំផុត​ ស័ក្តិសមទៅនឹងកេរ្តិ៍ឈ្មោះរបស់ពួកគេផងដែរ។

ជាក់ស្តែង ក៏ដូចជាតារាសម្តែងប្រុសសង្ហាៗ កំពុងតែមានប្រិយភាពខ្លាំងខាងក្រោមនេះផងដែរ ដែលពួកគេសុទ្ធសឹងតែត្រូវបានគេចាត់ទុកថា ជាតារាសម្តែងប្រុសដែលស៊ីតម្លៃខ្លួនបានខ្ពស់បំផុត​ ដោយគ្រាន់តែថតរឿងមួយភាគៗ ពួកគេអាចទទួលបានថ្លៃខ្លួនរហូតដល់ទៅរាប់ម៉ឺនសែនបាតក្នុងមួយភាគ ហើយរឿងនីមួយៗមានមិនតិចជាង១០ភាគឡើងលើនោះទេ។

១. តារាសម្តែងប្រុស Nadech Kugimiya

តាមរយៈប្រជាប្រិយភាពកប់ពពករបស់លោក ថតរឿងក្នុងមួយភាគៗ លោកស៊ីថ្លៃខ្លួន បានចំនួន ២០០,០០០បាត ស្មើនឹង៦,៦០០ដុល្លារ

តារាសម្តែងប្រុស Nadech Kugimiya
តារាសម្តែងប្រុស Nadech Kugimiya

២. តារាសម្តែងប្រុស James Jirayu

តារាសម្តែងប្រុសមានមន្តស្នេហ៍រូបនេះ ស៊ីថ្លៃខ្លួនថតរឿងក្នុងមួយភាគៗ បានតម្លៃខ្លួន ១០០,០០០បាត ស្មើនឹង​ ៣,៣០០ដុល្លារ

https://s5.kh1.co/__image/w=650,h=433,q=100/3c/3ca339fadf08cefa2fb5a5739bc16aff4be2d2aa.jpg

៣. តារាសម្តែងប្រុស Mario Maurer

ចំណែកឯ តារាសម្តែងប្រុសកូនកាត់រូបសង្ហារូបនេះវិញ ស៊ីថ្លៃខ្លួនថតរឿងក្នុងមួយភាគៗ បានតម្លៃខ្លួន ១០០,០០០បាត ដូចគ្នា ស្មើនឹង ៣,៣០០ដុល្លារ

 តារាសម្តែងប្រុស Mario Maurer
 តារាសម្តែងប្រុស Mario Maurer

៤. តារាសម្តែងប្រុស Boy Pakorn

ដោយឡែក សម្រាប់តារាសម្តែងប្រុសពុកចង្ការរូបសង្ហាឯនេះវិញ លោកស៊ីថ្លៃខ្លួនថតរឿងក្នុងមួយភាគៗ បានតម្លៃខ្លួន ៩០,០០០បាត ស្មើនឹង ៣,០០០ដុល្លារ

តារាសម្តែងប្រុស Boy Pakorn
តារាសម្តែងប្រុស Boy Pakorn

៥. តារាសម្តែងប្រុស Weir Sukollawat

ចំណែកឯតារាសម្តែងប្រុសរាងខ្ពស់សាច់ដុំរូបនេះ ស៊ីថ្លៃខ្លួនថតរឿងក្នុងមួយភាគៗ បានតម្លៃ ខ្លួន​៨០,០០០បាត ស្មើនឹង ២,៦៥០ដុល្លារ

តារាសម្តែងប្រុស Weir Sukollawat
តារាសម្តែងប្រុស Weir Sukollawat

៦. តារាសម្តែងប្រុស Mark Prin

ចុងក្រោយគឺតារាសម្តែងប្រុសរូបសង្ហា Mark Prin លោកស៊ីថ្លៃខ្លួនថតរឿងក្នុងមួយភាគៗ បានតម្លៃខ្លួន ៧០,០០០បាត ស្មើនឹង ២,៣០០ដុល្លារ

តារាសម្តែងប្រុស Mark Prin
តារាសម្តែងប្រុស Mark Prin
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T