ម្ចាស់ផ្ទះ​កម្ពុជា​ដណ្ដើម​បាន​មេដាយ​១៣គ្រឿង​ពី​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភព​​លោក​

//s5.kh1.co/a2/a2aabc2c6dd784faa3e0662da6b614c71649138c.jpg
កីទ្បា

 ២១-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​២០​ធ្នូ ម្សិលមិញ​នេះ ម្ចាស់ផ្ទះ​កម្ពុជា​ដណ្ដើម​បាន​មេដាយ​សរុប​ចំនួន​១៣​គ្រឿងក្នុង​នោះ​មេដាយ មាស​៣​គ្រឿង មេដាយ​ប្រាក់​៦​គ្រឿង និង​មេដាយ សំរឹទ្ធិ​៤​គ្រឿង​ពី​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភព លោក​កីឡា​វ៉ូ​វី​ណា​ម​លើក​ទី​៦(The 6th WVVF World Championship 2019)​​ ដែល​បាន​និង​កំពុង​រៀបចំ​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=445,q=100/4c/4c18610affca0ad1809b5c7e5d947ea5093f6378.jpg

យោង​តាម​គេហទំព័រ​ព័ត៌មាន​របស់​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បានឱ្យ​ដឹង​ថា មេដាយ មាស​ទាំង​៣​គ្រឿង​នោះ​១​គ្រឿង​ដណ្ដើម​បាន​ដោយ​កីឡាការិនី​ប៉ា​ល់ ឆរ​ស្មុី លើ​វិញ្ញាសា​កូនកាំបិត​ភ្លោះ​ឯកត្តជន​នារី ១​គ្រឿង​ទៀត​ដណ្ដើម​បាន​ពី​ការ​ប្រកួត​សម្ដែង​ជា​ក្រុម​ផ្នែក​នារី​និង​១​គ្រឿង​ចុង​ក្រោយ​ដណ្ដើម​បាន​ដោយ​កីឡាករ ម៉ឺន មេ​ឃា លើ​វិញ្ញាសា​ប្រយុទ្ធ​ក្នុង​ប្រភេទ​ទម្ងន់​៦៤​គីឡូក្រាម​ឯកត្តជន​បុរស ខណៈ​មេដាយ​ប្រាក់​ដណ្ដើម​បាន​ដោយ​កីឡាការិនី ឯម ច័ន្ទ​កនិកា លើ​វិញ្ញាសា​មេគុណ​ផ្នែក​ឯកត្តជន​នារី​។

https://s5.kh1.co/__image/w=650,h=445,q=100/88/881cd428438c422565b80ed3697cea7000297af5.jpg

គួរ​រំលឹក​ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​៦​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​នេះ​ចាប់ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី​១៦​ដល់​២២ ធ្នូ ដោយ​មាន​បណ្ដា​ប្រទេស​ចំនួន​២៤​ចូលរួម និង​មាន​កីឡាករ កីឡាការិនី​សរុប​ចំនួន​២១៧​នាក់ ៕

https://s5.kh1.co/__image/w=650,h=445,q=100/5f/5f8a5206652b49e7b187c18a670331e72677d586.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T