តុលាការខេត្តប៉ៃលិន ចេញដីកាបង្គាប់ឲ្យឃុំខ្លួនយុវជនម្នាក់ ដែលប្រើអំពើហិង្សាលើតារាចម្រៀង នាយ ចឺម

//s5.kh1.co/56/56124c29081cf42bc3d08e511782870273b4631d.jpeg
តារា & កម្សាន្ដ

 ២១-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

(ប៉ៃលិន)៖ យុវជនម្នាក់ដែលប្រើប្រាស់អំពើហិង្សា លើតារាចម្រៀងនាយចឺម ត្រូវបានតុលាការខេត្តប៉ៃលិន ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ។ នេះបើតាមដីកាបង្គាប់ឲ្យឃុំខ្លួន របស់លោក តាន់ គឹមហៀក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជនត្រូវចោទ ង៉ែត លីទី ដែលត្រូវសម្រេចឲ្យឃុំខ្លួននេះ ត្រូវដាក់ក្រោមការពិនិត្យពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា» ប្រព្រឹត្តនៅចំណុចបុរីម្កុដពេជ្រ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ តាមមាត្រា២១៨ និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ។

គួរជម្រាបថា តារាចម្រៀងនាយចឺម ត្រូវបានយុវជនម្នាក់ប្រើប្រាស់អំពើហិង្សា បណ្ដាលឲ្យរងរបួសត្រូវក្បាល និងដងខ្លួន នៅខេត្តប៉ៃលិន ហើយត្រូវបានគេបង្ហោះចែកចាយវីដេអូពេញក្នុងបណ្ដាញសង្គម Facebook។ ខណៈមូលហេតុយ៉ាងណានោះ មិនទាន់មានសមត្ថកិច្ចណា បញ្ជាក់ឲ្យដឹងច្បាស់នៅឡើយទេ ប៉ុន្ដែព័ត៌មានដែលចែកចាយនោះ អះអាងថា ពាក់ព័ន្ធរឿងស្នេហាត្រីកោណ៕

https://s5.kh1.co/__image/w=591,h=575,q=100/80/8051ed6ba08c1fd91d715d86d34d092544242e47.jpg
https://s5.kh1.co/__image/w=650,h=867,q=100/e4/e421226b6b4740814cf4c4866288c95dbcc9f2d4.jpg
https://s5.kh1.co/__image/w=650,h=919,q=100/84/848a46b1c30236b47a15ae0edfde25ded314e494.jpg

ប្រភពfreshnews

នាយចឺម
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T