ដោយសារតែសម្រស់ និងភាពស៊ិចស៊ីរបស់តារាស្រី Wang Yue បានធ្វើឲ្យនាង ក្លាយទៅជាតារាម៉ូដែល ដែលមានឈ្មោះល្បីល្បាញ និងមានការចាប់អារម្មណ៏ខ្លាំង សម្រាប់ប្រទេសចិន ក៏ដូចជាតាមបណ្តាលអិនធើណេត នៅក្នុងតំបន់អាស៊ីផងដែរ។

តារាស្រី Wang Yue កើតនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៨៧ មានកម្ពស់ ១ម៉ែត្រ និង ៦៤សង់ទីម៉ែត្រ មានទំងន់ ៤៧គីឡូក្រាម មកពីទីក្រុងប៉េកាំង ប្រទេសចិន។ ដូចគ្នានេះដែរ តារាស្រីស៊ិចស៊ី និងមានភាពទាក់ទាញរូបនេះ ទទួលបានឈ្មោះល្បីល្បាញ ដោយសារតែនាងចូលចិត្តធ្វើអ្វី ដើម្បីទាក់ទាញចំណាប់អារម្មណ៏អ្នកដ៏ទៃ ដូចជាការថតរូបស៊ិចស៊ី បញ្ចេញស្ទីលថ្មីៗ ការតុបតែងខ្លួន និងបញ្ចេញកាយវិការម្ញេកម្ញក់ជាដើម។

សូមបញ្ជាក់ផងដែរថា តារាស្រី Wang Yue មានឈ្មោះល្បីល្បាញខ្លាំង គឺនៅក្នុងប្រទេសចិន ជាពិសេសនៅទីក្រុងប៉េកាំង ដែលជាស្រុកកំណើតរបស់នាងផ្ទាល់តែម្តង។

យ៉ាងណាម៉ិញ នៅក្នុងមុខរបរជាតារាម៉ូដែល របស់តារាស្រី Wang Yue គឺនាងធ្លាប់ទទួលការថតផ្សព្វផ្សាយពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនផ្សេងៗ ដូចជាការថតផ្សាយពាណិជ្ជកម្មរថយន្ត និងការថតផ្សាយខោអាវក្នុងស្រី្តជាដើម។

តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះតារាម៉ូដែលស្រីរូបនេះ?





















ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]