ចិន-ប្រេស៊ីល បាញ់បង្ហោះផ្កាយរណបទៅកាន់ទីអវកាស ដើម្បីត្រួតពិនិត្យព្រៃអាម៉ាហ្សូន (មានវីដេអូ)

//s5.kh1.co/5e/5eb6c87d7791fbc8c52195c0a22ad020aa909283.jpg
បច្ចេកវិទ្យា

 ២១-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

បេកាំង៖ ផ្កាយរណបអង្កេតផែនដី ដែលបានបង្កើតរួមគ្នាដោយប្រទេសចិននិងប្រេស៊ីល ត្រូវបានបាញ់បង្ហោះឡើងនៅទីអវកាសកាលពីថ្ងៃសុក្រ ក្រោមកម្មវិធីទ្វេភាគីដែលត្រូវបានគេមើលឃើញថា ជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការទូលំទូលាយក្នុងចំណោមប្រទេស (CBERS)​ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិងអាហ្វ្រិកខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍ថា ផ្កាយរណប ចិន-ប្រេស៊ីលត្រូវបានបាញ់បង្ហោះដោយរ៉ូកែត Long March-4B នៅខេត្ត Shanxi ភាគខាងជើងប្រទេសចិន។

ផ្កាយរណបនេះត្រូវបានបង្កើតឡើងលើកទី ៦ ក្រោមកម្មវិធីផ្កាយរណបឃ្លាំមើលធនធានធម្មជាតិលើផែនដីរបស់ចិន-ប្រេស៊ីល ដែលបានចាប់ផ្តើមក្នុងឆ្នាំ ១៩៨៨ ។

CBERS-4A នឹងគាំទ្រដល់ការឃ្លាំមើលរបស់រដ្ឋាភិបាលប្រេស៊ីលលើព្រៃអាម៉ាហ្សូន និងការ​ប្រែប្រួលផ្សេងៗនៅក្នុងបរិស្ថានរបស់ប្រទេសនេះ។

ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិងអាហ្វ្រិកខាងត្បូង ដែល​គេស្គាល់ថា BRICS បានពិភាក្សាគ្នាលើកិច្ចព្រមព្រៀងក្របខណ្ឌ ដើម្បីបង្កើតផ្កាយរណប​សម្រាប់ផែនដី ដែលអាចដឹងពីចម្ងាយនិងចែករំលែកទិន្នន័យដែលផ្កាយរណបនីមួយៗទទួលបាន។

យោងតាមរដ្ឋបាលអវកាសជាតិចិនក្នុងឆ្នាំ ២០១៨ ប្រទេសនីមួយៗនឹងផ្តល់ផ្កាយរណបពី ១ ទៅ ២ ​សម្រាប់ការឃ្លាំមើលនេះ។

បច្ចុប្បន្ននៅក្នុងប្លុក BRICS មានតែអាហ្វ្រិកខាងត្បូងទេ ដែលមិនមានផ្កាយរណបរបស់ខ្លួន៕

ចិន-ប្រេស៊ីល បាញ់បង្ហោះផ្កាយរណបទៅកាន់ទីអវកាស
ចិន-ប្រេស៊ីល បាញ់បង្ហោះផ្កាយរណបទៅកាន់ទីអវកាស
ចិន-ប្រេស៊ីល បាញ់បង្ហោះផ្កាយរណបទៅកាន់ទីអវកាស
ចិន-ប្រេស៊ីល បាញ់បង្ហោះផ្កាយរណបទៅកាន់ទីអវកាស
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T