ក្រុមហ៊ុន realme បានបំបែកកំណត់ត្រា លក់កាសឥតខ្សែ (Wireless) ចំនួន ១១,០០០ ក្នុងរយៈពេលត្រឹមតែ ១ ម៉ោង!

//s5.kh1.co/78/7820ec745e9920ce4634b307296b7e5ed2aef6d2.jpg
បច្ចេកវិទ្យា

 ២០-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ក្រុមហ៊ុន realme ជាប្រេនស្មាតហ្វូន ដែលទើបនឹងបង្កើតក្នុងពេលថ្មីៗនេះ​ បានដាក់ លក់កាសស្តាប់ TWS ដំបូងរបស់ខ្លួនគឺ realme Buds Air។ កាសស្តាប់របស់ក្រុមហ៊ុន realme នេះបានបំបែកកំណត់ត្រានៅក្នុងប្រទេសឥណ្ឌា ដោយលក់បានចំនួន ១១.០០០ គ្រឿងក្នុងរយៈពេលតែ ១ ម៉ោង ប៉ុណ្ណោះ។ កំណត់ត្រាលក់នេះ បានធ្វើឲ្យ realme Buds Air ក្លាយជា កាសឥតខ្សែដ៏លេចធ្លោមួយ នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា នៅក្នុងប្រទេសឥណ្ឌា។ កាស realme Buds Air ឥតខ្សែនេះ ផ្តល់នូវបទពិសោធន៍យ៉ាងពិតប្រាកដ ព្រមទាំងធានាបាននូវសេរីភាពក្នុងការស្តាប់តន្ត្រីផងដែរ។  វាក៏ផ្តល់នូវដំណើរការថ្មបានល្អប្រសើរ ព្រមទាំងអាចគ្រប់គ្រងដោយប្រព័ន្ធឆ្លាតវៃទៀតផង។កាសនេះមានការរចនាយ៉ាងល្អ សម្រាប់គ្រប់ខ្នាតត្រចៀក ហើយវាជាការរចនាបែបធម្មជាតិ ដើម្បីរូមបញ្ចូលទំហំត្រចៀក។ ការរចនាបែបយុវវ័យ ស្របជាមួយពាក្យស្លោក  «Dare-to-Leap» នេះហើយ បានកាសនេះក្លាយខ្លួនជាកាសឥតខ្សែ ដែលលក់ដាច់ជាងគេនៅក្នុងប្រទេសឥណ្ឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- សម្រាប់យុវវ័យសម័យថ្មី៖ ល្អទាំងគុណភាព ល្អទាំងតម្លៃ

ក្រុមហ៊ុន realme ត្រូវបានទទួលស្គាល់និងគាំទ្រយ៉ាងខ្លាំងបំផុតពី សំណាក់អតិថិជនជាច្រើនក្នុងប្រទេសឥណ្ឌា គឺដោយសារតែកម្លាំងម៉ាស៊ីន និងគុណតម្លៃរបស់វា។ ក្រុមហ៊ុនមួយនេះត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ហើយបានប្រែក្លាយជា ក្រុមហ៊ុនស្មាតហ្វូន ដែលឈរនៅលំដាប់លេខរៀងទី ៤ នៅក្នុងប្រទេសឥណ្ឌា និងឈរលំដាប់លេខរៀងទី ២ លើប្រព័ន្ធអនឡាញ។ ជាមួយនឹងទស្សនៈវិស័យ «ហ៊ានលោតផ្លោះ» (Dare-to- Leap) នេះហើយ បានធ្វើឲ្យកាសឥតខ្សែ realme Buds Air ជាឧបករណ៍អេឡិចត្រូនិចលម្អររូបរាង បែបកាលីបទាន់សម័យជាមួយនឹងពណ៌ ៣ ប្រភេទ សម្រាប់ជ្រើសរើស គឺ ពណ៌ លឿង ស​ និង​ ខ្មៅ​។  

កាស realme Buds Air ត្រឹម១ម៉ោង លក់អស់១១.០០០ គ្រឿង
កាស realme Buds Air ត្រឹម១ម៉ោង លក់អស់១១.០០០ គ្រឿង

កាស​ឥតខ្សែរបស់ក្រុមហ៊ុន realme បង្កើននូវបទពិសោធន៍យ៉ាងពិតប្រាកដ ដើម្បីឈានទៅកម្រិតបន្ទាប់គឺឈីប R1 ជាមួយនឹងប្លូធូស​កម្រិត 5.0 ។ កាសនេះត្រូវបានទទួលស្គាល់ ដោយប្រព័ន្ឋដំណើរការឆ្លាតវៃ ដែលអាចទទួល និងហៅចេញ ប្តូរទៅស្តាប់ចម្រៀង និង​ថតសម្លេង និងធ្វើការចាកចេញ ដោយគ្រាន់តែប៉ះប៉ុណ្ណោះ។ វាត្រូវបានបង្កើតភ្ជាប់មកជាមួយ Google Assistant ដែលអាចឲ្យអ្នកទទួលបានបទពិសោធន៍ នៃការរស់នៅបែបស៊ីវិល័យ នាសម័យថ្មី ដោយមិនចាំបាច់ទាញយកទូរស័ព្ទដៃ ដើម្បីគ្រប់គ្រងបទចំរៀងដែលកំពុងតែចាក់ស្តាប់ ការហៅចេញ និង​ការបន្ថយ ឬតម្លើងសម្លេង ព្រមទាំងទទួលបាននូវពត៌មានថ្មីៗ ដូចជា​ពត៌មានពីអាកាសធាតុជាដើម។​

កាសឥតខ្សែរបស់ realme មានសមត្ថភាពដ៏ខ្លាំងក្លា និង​គុណតម្លៃយ៉ាងពិសេស ពិតជាស័ក្តិសម​បំផុតសម្រាប់យុវវ័យសម័យថ្មី ដែលផ្តល់នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះ ពីផលិតផលបច្ចេកវិទ្យានាសម័យទំនើប។ នេះសបញ្ជាក់ថា​ក្រុមហ៊ុន ​realme គឺជាក្រុមហ៊ុនដែលឈានមុខគេ​ សម្រាប់អតិថិជននាសម័យថ្មី ។

ក្នុងនាមជាផលិតផលបច្ចេកវិទ្យាដំបូង កាសឥតខ្សែរបស់ក្រុមហ៊ុន realme បានបង្ហាញពីការតាំងចិត្តដ៏មោះមុត ក្នុងវិស័យបច្ចេកវិទ្យានេះ។ លោក Sky Li ដែលនាយកប្រតិបត្តិ និងអ្នកបង្កើតក្រុមហ៊ុន realme បានមានប្រសាសន៍ថា៖

« ក្រុមហ៊ុន​ realme មិនគ្រាន់តែជាក្រុមហ៊ុនផលិតស្មាតហ្វូនប៉ុណ្ណោះទេ តែក្រុមហ៊ុននេះធ្វើយ៉ាងណាដើរឱ្យទាន់បច្ចេកវិទ្យា ​ដែលតែងតែងនាំ​មកនូវភាពសប្បាយរីករាយ ទៅកាន់ក្រុមយុវវ័យ ជាមួយនឹងគុណភាពលំដាប់ខ្ពស់ ដើម្បីខ្លួនឯង និង​ក្រុមគ្រួសារ​ ហើយជាពិសេស នៅពេលដែលលោកអ្នកធ្វើដំណើរ​។​»

ត្រឹមតែរយៈពេល ១៨ ខែ realme ក្លាយខ្លួនជាម៉ាកស្មាតហ្វូន មានការរីកចម្រើនលឿនបំផុតនៅលើពិភពលោក ដែលមានអ្នកប្រើប្រាស់ ២៣ លាននាក់ នឹងជាប់ចំណាត់ថ្នាក់លេខ ៧ លំដាប់ពិភពលោក។ នៅពេលអនាគត realme មានគោលបំណងដើម្បីក្លាយជាក្រុមហ៊ុនពេញនិយម ផ្នែកបច្ចេកវិទ្យាលំដាប់ខ្ពស់ និងធ្វើឲ្យអ្នកប្រើប្រាស់កាន់តែពេញចិត្ត នឹងទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាជំនាន់ទី៥  (5G) បញ្ញាសិប្បនិមិត្ត AI (Artificial Intelligence) និងប្រព័ន្ធបច្ចេកវិទ្យា IoT (Internet of Things)៕ 

ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ Facebook realme Cambodia តំណ: www.facebook.com/realmeCambodia/

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T