ដំណើរកំសាន្តបែបនេះ ធ្វើឲ្យអ្នកទាំងពីរ រឹតចំណងស្នេហ៍ដូចកំលោះក្រមុំ

//s5.kh1.co/47/47c45c8838aac233ca7d5240f0523cd6921671d5.jpg
យល់ដឹង

 ២០-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

គូស្នេហ៍វ័យចំណាស់ដែលមានអាយុជាង ៦០ ឆ្នាំហើយនោះ បានរស់នៅជាមួយគ្នាដោយបន្តក្តីសុបិន្តធ្វើដំណើរជុំវិញពិភពលោកជាមួយគ្នាអស់រយៈពេលជាង ៣ ឆ្នាំ បន្ទាប់ពីចូលនិវត្តន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពួកគាត់បាននិយាយថាការធ្វើដំណើរជាមួយគ្នាបានធ្វើឲ្យពួកគាត់លង់ស្នេហ៍ទៅវិញទៅមកម្តងទៀត ព្រមទាំងពង្រឹងទំនាក់ទំនងប្តីប្រពន្ធទៀតផង។

https://s5.kh1.co/__image/w=600,h=800,q=100/a3/a3fc695878dbdbbde23b8cb4595a461d2c2cd9d9.jpg

លោកចាង ក្វាងជូអាយុ ៧១ ឆ្នាំ និងលោកស្រី វ៉ាង ហ្សុងជីនអាយុ ៦៨ ឆ្នាំបានចាប់ផ្តើមធ្វើដំណើរក្នុងឆ្នាំ ២០០៨ មុនវិលត្រឡប់ទៅប្រទេសចិនវិញក្នុងឆ្នាំ ២០១១ បន្ទាប់ពីបានធ្វើដំណើរកំសាន្តជាមួយគ្នាជាង ៤០ ប្រទេស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ។

លោកចាង បានរំឮកថាគំនិតនៃការធ្វើដំណើរឆ្លងកាត់ពិភពលោកជាមួយភរិយានេះ គឺបានកើតឡើងនៅពេលលោកជួបភ្ញៀវទេសចរបរទេសនៅយូណាន។ លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលជនបរទេសម្នាក់ដែលមិនអាចនិយាយភាសាចិនកុកងឺបានផង តែអាចទៅកន្លែងដាច់ស្រយាល ទាំងមិនស្គាល់នរណាសោះ។ នោះហើយជាពេលដែលគាត់ សួរខ្លួនឯងថា ហេតុអ្វីបានជាគាត់ និងប្រពន្ធមិនសាកល្បងមើល?

https://s5.kh1.co/__image/w=650,h=488,q=100/8f/8f1f985072becf83c7b92e5989e40afa4f465648.jpg

វាអាចជាដំណើរផ្សងព្រេងនៃស្វាមីភរិយាដែលមានឥទ្ធិពលដល់សុភមង្គលរបស់ពួកគេ។លោកចាងបាននិយាយថាគាត់ចំណាយពេលជាងកន្លះថ្ងៃដើម្បីអានសៀវភៅសន្ទនាភាសាអង់គ្លេស។ មិនយូរប៉ុន្មានប្តីប្រពន្ធនេះបានធ្វើឱ្យអឺរ៉ុបក្លាយជាកន្លែងដំបូងនៃការធ្វើដំណើររបស់ពួកគេដោយចំណាយពេលបីខែនៃឆ្នាំ ២០០៨ ដើម្បីធ្វើដំណើរពាសពេញទ្វីប។

នេះជាប្រទេសខ្លះៗដែលអ្នកទាំងពីរបានសាងអនុស្សាវរីយ៍សម្រាប់ស្នេហ៍វ័យចំណាស់របស់ខ្លួន៖

- ឆ្នាំ ២០០៨៖ ប្រទេសក្រិក អ៊ីតាលី អេស្ប៉ាញ ព័រទុយហ្កាល់ បារាំង ហូឡង់ ប៊ែលហ្សិក អាល្លឺម៉ង់សាធារណរដ្ឋឆែក និងប្រទេសចំនួន ១៦ ផ្សេងទៀតនៅអឺរ៉ុប។

- ឆ្នាំ ២០០៩៖ សហរដ្ឋអាមេរិក កាណាដា ម៉ិចស៊ិកូ គុយបា នេប៉ាល់ និងឥណ្ឌា។

- ឆ្នាំ ២០១០៖ ប្រទេសរុស្ស៊ី

- ឆ្នាំ ២០១១៖ មាន ១៤ ប្រទេសនៅអាមេរិកខាងត្បូងរួមមានអាហ្សង់ទីន ប្រេស៊ីល ប៉េរូ នូវែលសេឡង់និងអូស្ត្រាលី។

https://s5.kh1.co/__image/w=600,h=800,q=100/9c/9ce1c7d586e72756d67f3cbe4cad9d1854569b6a.jpg

មកដល់ពេលនេះ បើទោះអ្នកទាំងពីរ ឈប់ធ្វើដំណើរទៅក្រៅប្រទេសក៏ដោយ តែបច្ចុប្បន្នពួកគេនៅតែបន្តធ្វើដំណើរកំសាន្តនៅក្នុងប្រទេសចិន បង្ហោះរូបភាពយ៉ាងផ្អែមល្ហែម ដែលភាគច្រើនធ្វើឱ្យអ្នកលេងអ៊ីនធឺណេតជាច្រើនច្រណែនមិនស្ទើរទេ៕

https://s5.kh1.co/__image/w=650,h=488,q=100/5a/5a20b5edccc823aa223f09bae83cc89f366a2a17.jpg

ប្រភព៖ Says

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T