កំពត ៖ ស្ដ្រីម្នាក់ បានលង់ទឹកស្លាប់ ពេលកំពុងរាវចាប់បង្គា ក្នុងទឹកព្រែក ហើយ ត្រូវបានអ្នក រាវបង្គាដូចគ្នាប្រទះឃើញសព អណ្ដែតទឹក កាលពីវេលា ម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែមីនា នេះ ស្ថិតនៅចំណុចព្រែកកំពង់សំរោង ក្បែរឃ្លាំងអំបិល តាលាង ក្នុងភូមិត្រញំងកញ្ឆែត ឃុំកំពង់សំរោង ស្រុកទឹកឈូរ ខេត្ដកំពត។

អធិការរងនគរបាលស្រុកទឹកឈូរ លោក នុប ចាន់ភាព បាននិយាយថា សពស្ដ្រីរងគ្រោះ ឈ្មោះស៊ុត ជាន អាយុ៤៤ ឆ្នាំ មុខរបរកសិករ មានកូនម្នាក់ និងមានប្ដី ចុង ឈ្មោះថាវ សូត្រ អាយុ៥៥ឆ្នាំ ដែលជនរងគ្រោះរស់នៅភូមិត្រញំងធំ ឃុំជុំគ្រាវ ស្រុកទឹកឈូរ ។

លោកនិយាយថា សពស្ដ្រីរងគ្រោះ ត្រូវ បានលោកយាយម៉ៅ ហួន អាយុ៧៥ឆ្នាំ រស់នៅ ក្នុងភូមិជាមួយជនរងគ្រោះ ប្រទះឃើញអណ្ដែតទឹក ផ្កាប់មុខចុះក្រោម ខណៈដែលជនរងគ្រោះរូបនេះ បានលង់ទឹក ស្លាប់ ពេលចុះរាវបង្គា ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរង គ្រោះស្លាប់ អាចបណ្ដាលមកពីខ្យល់គផងដែរ ។

បច្ចុប្បន្នសមត្ថកិច្ច បានប្រគល់សពជនរងគ្រោះទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]