នៅថ្ងៃទី២២ខែធ្នូនេះ កម្ពុជានឹងជួបប្រទះព្រឹត្តិការណ៍ពេលយប់មានរយៈពេលយូរជាងពេលថ្ងៃ

//s5.kh1.co/0d/0d4154840e629e449c66e3a333e5560a71297dff.jpg
បច្ចេកវិទ្យា

 ២០-ធ្នូ-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

កម្ពុជា៖ បើយោងតាមគេហទំព័រ Time and date បានឲ្យដឹងថានៅថ្ងៃទី២២ខែធ្នូនេះនឹងកើតមានព្រឹត្តិការណ៍ប្រចាំឆ្នាំមួយគឺសិសិរស៊ុលស្ទិស ដែលមានន័យថាពេលយប់មានរយៈពេលយូរជាងពេលថ្ងៃ។ ជាទូទៅនៅក្នុងខែធ្នូរវាងថ្ងៃទី២១និង២២ កាំរស្មីរបស់ព្រះអាទិត្យពេលថ្ងៃត្រង់នឹងកែងនៅចំណុចណាមួយនៅលើខ្សែស្របទី២៣.៤°ខាងត្បូងអេក្វាទ័រ ដូច្នេះប្រទេសដែលស្ថិតនៅអឌ្ឍគោលខាងជើងនឹងជួបប្រទះរយៈពេលយប់វែងជាងពេលរាល់ដង។ តំបន់ប្រទេសដែលស្ថិតនៅអឌ្ឍគោលខាងជើងមានដូចជាអាមេរិកខាងជើង អាមេរិកកណ្ដាល អឺរ៉ុប អាស៊ី និងអាហ្វ្រិកខាងកើត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាំរស្មីរបស់ព្រះអាទិត្យពេលថ្ងៃត្រង់នឹងកែងនៅចំណុចណាមួយនៅលើខ្សែស្របខាងត្បូងអេក្វាទ័រ
កាំរស្មីរបស់ព្រះអាទិត្យពេលថ្ងៃត្រង់នឹងកែងនៅចំណុចណាមួយនៅលើខ្សែស្របខាងត្បូងអេក្វាទ័រ

ប្រទេសកម្ពុជារបស់យើងនៅក្នុងចំណោមប្រទេសជាច្រើនដែលស្ថិតក្នុងព្រឹត្តិការណ៍សិសិរស៊ុលស្ទិសនេះ ហើយថ្ងៃទី២២នេះដែរវេលាម៉ោង១១:១៩ព្រឹក(ម៉ោងនៅកម្ពុជា)កាំរស្មីព្រះអាទិត្យនឹងប៉ះកែងខ្សែស្របខាងត្បូងអេក្វាទ័រ។ គួរបញ្ជាក់ផងដែរថាសម្រាប់ប្រទេសកម្ពុជារបស់យើងនៅថ្ងៃទី២២ខែធ្នូនេះព្រះអាទិត្យនឹងរះឡើងនៅម៉ោង៦:១៥ព្រឹកនិងលិចទៅវិញនៅម៉ោង៥:៤២ល្ងាច ហើយពេលថ្ងៃមានរយៈពេលត្រឹមតែ១១ម៉ោងនិង២៦នាទីប៉ុណ្ណោះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T