ភ្នំពេញ ៖ ផ្ទះចំនួន ២ ខ្នង ធ្វើពីឈើប្រក ស័ង្កសី ត្រូវបានអគ្គិភ័យបំផ្លាញចោលទាំង ស្រុង នារសៀលថ្ងៃទី១៤ ខែមីនា នេះ ស្ថិត នៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ខណៈ ដែលម្ចាស់ផ្ទះមិននៅ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ មិនទាន់បានបញ្ជាក់ ពីមូលហេតុពិតប្រាកដ ដែលនាំឱ្យមានអគ្គិភ័យនេះនៅឡើយទេ ប៉ុន្ដែ ក្រោយកើតហេតុ ត្រូវបានកម្លាំង សមត្ថកិច្ច និងអាជ្ញាធរជួយពន្លត់ទាន់ពេល វេលា ។ យ៉ាងណាក៏ដោយ សម្រាប់ការខូច ខាតទ្រព្យសម្បត្ដិ នៅក្នុងផ្ទះចំនួន ២ខ្នង នេះ មិនទាន់ដឹងនៅឡើយទេ ដោយរង់ចាំ ម្ចាស់ផ្ទះ មកជួបសមត្ថកិច្ចជាមុនសិន ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]