ច្រើនៗណាស់! តារាយូធូបទាំង១០ ដែលរកចំណូលបានខ្ពស់ជាងគេនៅក្នុងឆ្នាំ ២០១៩

//s5.kh1.co/41/41d361115a81f7911393013aa676dcc2ac85f6f7.jpg
សង្គម

 ២០-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ​ទស្សនាវដ្តី Forbes បានរកឃើញអ្នកដែលរក​ចំណូលច្រើនជាងគេនៅលើយូធូបនៅឆ្នាំនេះ ហើយក៏មានតារាថ្មីមួយចំនួន​ក្នុងបញ្ជីប្រចាំឆ្នាំផងដែរ។ ក្នុងចំណោមអ្នកដែលរកចំណូលបានច្រើនជាងគេនោះគឺ អ្នកលេង​ហ្គេម ​អ្នកតុបតែងមុខ ​​ហើយតារាដែលរកចំណូលខ្ពស់បំផុតគឺមានអាយុក្រោម ​១០ឆ្នាំ - ​ដែលពួកគេមានជំនាញក្នុងការលេងជាមួយប្រដាប់ប្រដាក្មេងលេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះគឺជាគណនីយូធូប ដែលរកចំណូលបានខ្ពស់បំផុតទាំង ១០ ​៖

១០. VanossGaming (Evan Fong) - ១១.៥ លានដុល្លារ

Evan Fong មិនមែនជាមនុស្ស​ថ្មីក្នុងបញ្ជីនេះទេ។ កាលពីឆ្នាំមុនគាត់គឺជា YouTuber ដែលរកចំណូលបានច្រើនបំផុតទី ៧ ដោយរក​បាន ១៧ លានដុល្លារសម្រាប់វីដេអូហ្គេមរបស់គាត់។ ក្រោមឈ្មោះ VanossGaming បង្កើត​គណនីយូធូបរបស់គាត់ចាប់តាំងពីឆ្នាំ ២០១១ មក។

 VanossGaming (Evan Fong) រកចំណូលបាន ១១.៥ លានដុល្លារ
VanossGaming (Evan Fong) រកចំណូលបាន ១១.៥ លានដុល្លារ

៩. DanTDM (Daniel Middleton) - ១២ លានដុល្លារ

លោក Daniel Middleton ធ្លាប់ស្ថិតក្នុងលំដាប់កំពូលក្នុងបញ្ជីរបស់ទស្សនាវដ្តី Forbes នេះ។ កាលពីឆ្នាំមុន គាត់បានជាប់ចំណាត់ថ្នាក់ទីបួន ដោយរក​ចំណូលបាន ១៨.៥ លានដុល្លារ។ អ្នកលេង​ហ្គេមជនជាតិអង់គ្លេសរូបនេះ បានធ្លាក់​ចំណាត់ថ្នាក់​នៅក្នុងបញ្ជី ប៉ុន្តែគាត់មិនមានអ្វីត្រូវត្អូញត្អែរទេ។ ​គណនីយូធូបរបស់គាត់បានជួយគាត់រកចំណូលបាន ១២ លានដុល្លារនៅឆ្នាំនេះ ។

DanTDM (Daniel Middleton) រកចំណូលបាន ១២ លានដុល្លារ
DanTDM (Daniel Middleton) រកចំណូលបាន ១២ លានដុល្លារ

​៨. Markiplier (Mark Fischbach) - ១៣ លានដុល្លារ

Markiplier ជាអ្នកលេង​ហ្គេម ដែលមានឈ្មោះពិតគឺ​ Mark Edward Fischbach ​ដែល​គាត់​លេងហ្គេមផងនិងអត្ថាធិប្បាយផង។លោក Markiplier បានក៏បង្ហាញខ្លួននៅលើកម្មវិធីទូរទស្ស Jimmy Kimmel Live ក្នុងឆ្នាំ ២០១៤​ ផងដែរ ដើម្បីបង្ហាញពិភពលោកអំពីអ្វីដែលគាត់បានធ្វើ។

Markiplier (Mark Fischbach) រកចំណូលបាន ១៣ លានដុល្លារ
Markiplier (Mark Fischbach) រកចំណូលបាន ១៣ លានដុល្លារ

៧. PewDiePie (Felix Kjellberg) - ១៣ លានដុល្លារ

PewDiePie ​​ឈ្មោះពិតគឺ Felix Kjellberg ​ជាអ្នកផលិតវីដេអូនិយាយពាក្យអាក្រក់ៗ​ មកពីប្រទេសស៊ុយអែត។ ថ្មីៗនេះគាត់បានប្រកាសថា គាត់ឈប់សម្រាកពីយូធូប​ ​ដោយបានធ្វើសេចក្តីប្រកាស ៣ ថ្ងៃបន្ទាប់ពីក្រុមហ៊ុនយូធូបបានបង្ហោះគោលការណ៍ណែនាំថ្មី ស្តីពីការសម្របសម្រួលមាតិកាទប់ស្កាត់ការនិយាយពាក្យសម្តី​អាក្រក់ៗនៅក្នុងវីដេអូ។

៦. Preston (Preston Arsement) - ១៤ លានដុល្លារ

លោក Preston គឺជាអ្នកចំណូលថ្មីនៅក្នុងបញ្ជី Forbes ។ ​គាត់ជាអ្នកលេងហ្គេមម្នាក់ដែលទើបតែចាប់ផ្តើមលេង Call of Duty ហើយ​បន្ទាប់មកបានចាប់ផ្តើមបង្ហោះវីដេអូ prank ។ ​

​Preston Arsement រកចំណូលបាន ១៤ លានដុល្លារ
​Preston Arsement រកចំណូលបាន ១៤ លានដុល្លារ

៥- Jeffree Star - ១៧ លានដុល្លារ

​ Jeffree Star ជាអ្នកសំដែងតុបតែងមុខ ដែលបានទើបនឹងចាប់ផ្តើម​ ហើយឥឡូវនេះ​ក្លាយជាអ្នកតុបតែង​ដោយជោគជ័យនៅលើយូធូប។

Jeffree Star រកចំណូលបាន ១៧ លានដុល្លារ
Jeffree Star រកចំណូលបាន ១៧ លានដុល្លារ

៤. Rhett and Link - ១៧.៥ លានដុល្លារ

​Rhett និង Link គឺ​ជាតារាយូធូបពីរដួង ដែលជារៀបចំកម្មវិធីជជែក​និងការញាំម្ហូបអាហារប្លែកៗ ​ ពួកគេ​បង្កើតគណនីយូធូបចំនួន ៤ ហើយនៅឆ្នាំនេះទទួលបាន​គណនីយូធូបជោគជ័យមួយទៀតគឺ Smosh ដែលអាចរកចំណូល ១០ លានដុល្លារ។

Rhett and Link រកចំណូលបាន ១៧.៥ លានដុល្លារ
Rhett and Link រកចំណូលបាន ១៧.៥ លានដុល្លារ

3. Anastasia Radzinskaya - ១៨ លានដុល្លារ

ទស្សនាវដ្តី Forbes បាន​បង្ហាញមុខតារា​វ័យក្មេងអាយុ ៥ ឆ្នាំ ដែលកើតនៅប្រទេសរុស្ស៊ី​ដែលបានកើតមកជាមួយជំងឺយ៉ាងធ្ងន់ធ្ងរ។ វេជ្ជបណ្ឌិតរបស់ Radzinskaya ភ័យខ្លាចថានាងនឹងមិនអាចនិយាយបានទេ ​តែឥឡូវនេះ​គេឃើញនាងបង្ហាញមុខក្នុងគណនីយូធូបមួយឈ្មោះថា "Like Nastya Vlog" ដែលមានចំនួន Subcribe ៤២,៤ លាននាក់។  

Anastasia Radzinskaya រកចំណូលបាន ១៨ លានដុល្លារ
Anastasia Radzinskaya រកចំណូលបាន ១៨ លានដុល្លារ

2. Dude Perfect - ២០ លានដុល្លារ

 គឺជាក្រុមកីឡា ៥ នាក់​ ដែលបង្ហាញពីល្បិចចម្លែកក្នុងការស៊ុតឬបោះបាល់ ពួកគេរកប្រាក់ចំណូលបានដូចគ្នាកាលពីឆ្នាំមុនហើយបានជាប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុងបញ្ជីកាលពីឆ្នាំ ២០១៨ ។

Dude Perfect រកចំណូលបាន ២០ លានដុល្លារ
Dude Perfect រកចំណូលបាន ២០ លានដុល្លារ

1. Ryan Kaji - ២៦ លានដុល្លារ

មើលទៅគ្មាននរណាម្នាក់អាចផ្តួល Ryan Kaji បានទេ ដែល​កាលពីឆ្នាំ​ក្មេងប្រុសម្នាក់នេះក៏ទទួលបានលេខមួយដែរ។ ​គណនីរបស់គេមានអ្នកចុច Subscribe ចំនួន ២២,៩ លាននាក់ និងមានអ្នកចូលទស្សនាជាង ៣៤ ពាន់លានដង។ វីដេអូមួយក្នុងចំណោមវីដេអូពេញនិយមបំផុតរបស់ក្មេងប្រុសនេះ ទទួលបានការចាប់អារម្មណ៍គួរឱ្យភ្ញាក់ផ្អើលដែលមានចូលទស្សនាដល់ទៅ 1,9 ពាន់លានដង៕

Ryan Kaji រកចំណូលបាន ២៦ លានដុល្លារ
Ryan Kaji រកចំណូលបាន ២៦ លានដុល្លារ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T