រយៈពេល ១១ខែ ឆ្នាំ២០១៩ អគ្គនាយដ្ឋានពន្ធដារប្រមូលប្រាក់តាមប្រព័ន្ធអនឡាញបានចំនួន ២,៦៣១.៦៧លានដុល្លារមេរិក

//s5.kh1.co/93/93486683ab81137ec5544b16b07d83427fac9e49.jpg
Khmerhome

 ២០-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=433,q=100/1d/1df3ae87dd46578119e2521c3008a580aabced07.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ រយៈពេល ១១ខែ ឆ្នាំ២០១៩ ចំណូលពន្ធ-អាករដែលអគ្គនាយកពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ (Online) បានចំនួន ១០,៥៦២.៦៨ប៊ីលានរៀល (ប្រមាណ ២,៦៣១.៦៧លានដុល្លារអាមេរិក)​ស្មើនឹង ១១៥.០០ភាគរយនៃផែនការប្រចាំឆ្នាំ។ បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៨ គឺឆ្នាំ២០១៩ បានកើនឡើងចំនួន ២,២៨១.៨២ ប៊ីលានរៀល (ប្រមាណ ៥៧០.៤៦លានដុល្លារអេមរិក) ស្មើនឹង ២៧.៦៨ភាគរយ។ បើតាមរបាយការណ៍កិច្ចប្រជុំលទ្ធផលប្រមូលពន្ធប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ របស់អគ្គនាយដ្ឋានពន្ធដារ។

របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៩០៩.៩២ប៊ីលានរៀល (ប្រមាណ ២២៧.៤៨លានដុល្លារអាមេរិក) ស្មើនឹង ៩.៩៤ភាគរយ នៃផែនការប្រចាំឆ្នាំ។ បើធៀបរយៈពេលដូចគ្នាទៅខែវិច្ឆិការ ឆ្នាំ២០១៨ គឺខែវិច្ឆិកា ឆ្នាំ២០១៩ បានកើនឡើងចំនួន១៥៩.៩០ប៊ីលានរៀល (ប្រមាណ ៣៩.៩៨លានដុល្លារអាមេរិក) ស្មើនឹង ២១.៣២ភាគរយ។

https://s5.kh1.co/__image/w=650,h=432,q=100/dc/dc80233bf6e81bd8c6dcbcb35845c4171f174cd3.jpg

នៅក្នុងកិច្ចប្រជុំខាងលើដែលធ្វើឡើងកាលពីថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០១៩ លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរម្លឹកទៅមន្រ្តីក្រោមឱវាទរបស់ លោក ឱ្យខិតខំប្រឹងប្រែង្រមូលចំណូលពន្ធ។ ហើយ លោក ក៏បានណែនាំ ដល់មន្រ្តីគ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ និងវិន័យការងារប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាពទន់ភ្លន់តឬម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្ដល់សេវា ជូនអ្នកជាប់ពន្ធ។ ជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ញួននូវច្បាប់ ស្ដីពីការ​ប្រឆាំងអំពើពុករលួយ ដើម្បីធានាភាពត្រឹមត្រូវ និងសុក្រឹត្យភាព។ ជាការសង្កត់ធ្ងន់ របស់ លោក គង់ វិបុល៕

https://s5.kh1.co/__image/w=650,h=433,q=100/6b/6b6126d22cc8f0cfe462e1258f0662c4f530ee1d.jpg

ដោ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T