គួរឲ្យរន្ធត់ណាស់ ទឹកជំនន់ដ៏ធំមួយបានបំផ្លាញទីក្រុង ដែលស្ថិតនៅភាគខាងជើងប្រទេសអេស៉្បាញ (មានវីដេអូ)

//s5.kh1.co/a8/a8d871a0233890e28048a3cc4480d8e459cb32a1.jpg
សង្គម

 ២១-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អេស៉្បាញ៖ ពិតជាគួរឲ្យតក់ស្លុតណាស់ក្រោយឃើញរូបភាព និងវីដេអូបង្ហាញពីគ្រោះទឹកជំនន់នៅភាគខាងជើងប្រទេសអេស៉្បាញ ក្រោយពីមានខ្យល់បក់បោក និងមានភ្លៀងធ្លាក់ខ្លាំងដែលបណ្ដាលឲ្យកម្ពស់ទឹកឡើងខ្ពស់ខុសធម្មតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

តាមការឲ្យដឹងពីអ្នកស្រុក ទឹកជំនន់នេះមានទិសដៅហូរមកពីទន្លេ Hijar ហើយបានឆ្លងកាត់តំបន់ Reinosa នឹងបន្តហូរទៅទន្លេ Isarilla ហើយវាក៏ជាគ្រោះទឹកជំនន់ដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តផងដែរ  ដែលបានវាយប្រហារទីក្រុង Reinosa ក្នុងតំបន់ Cantabria ប្រទេសអេស៉្បាញ ។ ទឹកជំនន់នេះបានហូរនាំយកឡានរាប់សិបគ្រឿង និងបណ្ដាលឲ្យដាច់ចរន្ដអគ្គីសនីនៅក្នុងតំបន់ រួមទាំងផ្លូវរថភ្លើងពីទីក្រុង Santander ទៅទីក្រុង Madrid ត្រូវបានបិទខណៈទឹកជំនន់កំពុងកើនឡើង។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

ក្នុងគ្រោះមហន្តរាយខាងលើនេះ យ៉ាងហោចណាស់មានមនុស្សប្រហែល ២០ នាក់ប៉ុណ្ណោះ ដែលជាប់ខាងក្នុងផ្ទះមិនអាចជួយសង្គ្រោះបាន និងប្រជាជនជាង ៩០០០ នាក់ផ្សេងទៀតត្រូវបានជម្លៀសទាន់ពេលវេលា។ ហើយក្រុមអ្នកជួយសង្គ្រោះក៏សំណូមពរឲ្យប្រជាជនទាំងអស់រក្សាសុវត្ថិភាពរបស់ខ្លួនដោយឡើងលើអាគារដែលខ្ពស់ៗ ព្រោះទឹកជំនន់អាចឡើងដល់ជាន់ទីមួយ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

វីដេអូ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T