ហេតុអ្វីនេប៉ាលធ្វើពិធីបំពាក់កម្រងផ្កាឲ្យសត្វឆ្កែរាល់ឆ្នាំ?

//s5.kh1.co/76/76e10ae1e384f4dd744df30d56ae98a671149019.jpg
យល់ដឹង

 ២០-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ឆ្កែគឺជាសត្វចិញ្ចឹមមួយប្រភេទ​ដែលប្រជាជនគ្រប់ជាតិសាសន៍និយមចិញ្ចឹម។ ក្នុងនោះពួកគេគ្រាន់តែចិញ្ចឹមធម្មតា រឺព្រោះសត្វឆ្កែជាសត្វដែលគួរឲ្យស្រលាញ់ និងផ្តល់ភាពកក់ក្តៅចំពោះម្ចាស់រហូតដល់មានការរៀបចំកម្មវិធីពិសេសៗឲ្យសត្វនេះទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនេប៉ាល់ជាប្រទេសដែលតែងតែរៀបចំពិធីយ៉ាងឳឡារឹកក្នុងន័យ ថ្លែងអំណរគុណចំពោះសត្វឆ្កែនូវភាពស្មោះត្រង់ និងមិត្តភាពមកលើម្ចាស់។ ពិធីនេះត្រូវបានគេដាក់ឈ្មោះឲ្យថា Kukur Tihar or Kukur Puja ។ Tihar គឺជាពិធីបុណ្យបែបហិណ្ឌូមានរយៈពេល ៥ ថ្ងៃ ប៉ុន្តែថ្ងៃទី ២ ត្រូវបានបម្រុងទុកជាពិធីសម្រាប់សត្វជើងបួន។

https://s5.kh1.co/__image/w=650,h=441,q=100/44/44316199c5d73f0215b80f29f0462367b4e0d6eb.jpg

ប្រជាជននេប៉ាល់ជឿជាក់ថាឆ្កែ គឺជាអ្នកនាំសាររបស់ព្រះ Yamaraj ឬ God of death។ហើយឆ្កែមិនមែនគ្រាន់តែជាសត្វចិញ្ចឹមជាទីស្រឡាញ់ប៉ុណ្ណោះទេ តែការចិញ្ចឹមសត្វនេះ ថែមទាំងបានចូលរួមក្នុងការប្រារព្ធពិធីនេះទៅកាន់ព្រះផងដែរ។ ឆ្កែវអនាថា ក៏ត្រូវបានគេផ្តល់កិត្តិយសបំពាក់កំរងផ្កានៅថ្ងៃនោះដែរ។

មុនពេលពិធីបុណ្យនេះចាប់ផ្តើមឡើង ប្រជាជននៅនេប៉ាល់សម្អាតផ្ទះ និងទីធ្លានានាយ៉ាងមានសណ្តាប់ធ្នាប់។ បើកអំពូល ហើយបន់ស្រន់ដល់ព្រះលក្ម្ស៊ី ដែលជាព្រះនៃទ្រព្យរបស់ពួកគេ។ ពួកគេបន់សុំឲ្យព្រះនាង ទៅលេងផ្ទះរបស់ពួកគេ និងប្រទានពរដល់ពួកគេ។

https://s5.kh1.co/__image/w=644,h=459,q=100/cb/cb150a7afa4ee00a74d9ba39ab8c1ae362481247.jpg

ពិធីនេះចង់បញ្ចាក់ថា មនុស្សមានការគោរពចំពោះសត្វ ផ្តល់ជាជំរក និងអាហារឆ្ងាញ់ដល់សត្វឆ្កែព្រមទាំងទទួលស្គាល់ពីទំនាក់ទំនងដែលគួរអោយស្រឡាញ់រវាងមនុស្ស និងសត្វឆ្កែផងដែរ។ គំនិតនៃពិធីបុណ្យនេះ ចង់ឲ្យអ្នកស្រឡាញ់ឆ្កែនៅគ្រប់ទីកន្លែង។ គ្រាន់តែសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ និងបរិយាកាសអស្ចារ្យ មានន័យថាអ្នកបានដើរតួជាម្ចាស់ដ៏មហិមារបស់សុនខទៅហើយ៕

https://s5.kh1.co/__image/w=540,h=338,q=100/0f/0f5a3b6d62ba24ea35dc16512e0b42757f312c63.jpg
https://s5.kh1.co/__image/w=600,h=407,q=100/e1/e1884c46bbe3493ae21a98b663d95c111faa59dc.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T