កក្រើកពិភពសិល្បៈ ឆ្នាំ២០១៩! តារាទាំងនេះហើយ ដែលជួបរឿងស៊យប្រចាំឆ្នាំ

//s5.kh1.co/21/21278cac5a6fd425d71c4c8be820b99aa1c5ac2d.jpg
តារា & កម្សាន្ដ

 ២០-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្នុងរយៈពេលមួយឆ្នាំនេះ ឃើញថាតារាល្បីៗជាច្រើនដួង បានជួបរឿងរ៉ាវជាបន្តបន្ទាប់យ៉ាងគួរឲ្យអាណិត អ្នកខ្លះជួបរឿងស៊យបាត់បង់ ទ្រព្យសម្បត្តិ រីឯអ្នកខ្លះទៀតជួបរឿងស៊យ ត្រូវឈើសាច់ជាច្រើននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងរ៉ាវជាច្រើនករណីរបស់តារាប៉ុន្មានដួង នៅក្នុងពិភពសិល្បៈនេះ ក៏មានការផ្ទុះកក្រើកពេញបណ្តាញសង្គមសង្គម ក៏ដូចជាបណ្តាហ្វេនៗនិងអ្នកគាំទ្រមួយចំនួន ពិតជាចង់ដឹងតាមដាន ក៏ដូចជាលើកទឹកចិត្តដល់ពួកគេជានិច្ច។ ដោយក្នុងនោះ ខ្មែរឡូត ក៏បានធ្វើការជ្រើសរើសនូវតារាប៉ុន្មានដួង ដែលជួបរឿងស៊យនៅក្នុងឆ្នាំ២០១៩នេះ យ៉ាងកក្រើកនៅក្នុងបណ្តាញសង្គម ដែលមានដូចជា៖

១) កញ្ញាទេព បូព្រឹក្ស៖ ដូចប្រិយមិត្តច្បាស់ជាបានដឹងហើយថា តារាស្រីរូបនេះ បានជួបរឿងហេតុដ៏កក្រើកខ្លាំង ក្រោយនាងត្រូវបានបុរសម្នាក់បានយកស្រាបៀរមកជះនៅលើខ្លួន ស្របពេលដែលកំពុងច្រៀងនៅលើឆាក ដោយមានការទាមទារសំណងប៉ុន្មានម៉ឺនដុល្លារ ខណៈពេលដែលនាងយកលុយទាំងនោះ ទៅជួយដល់សិល្បៈចាស់ជរាជាច្រើនរូប។

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស

២) នាយចឺម៖ កាលពីពេលថ្មីៗនេះ សំណុំរឿងរបស់តារាចម្រៀងប្រុសនាយចឺម មិនទាន់ចប់សព្វគ្រប់នោះទេ ស្របពេលដែលមានបុរសម្នាក់ដែលជាកីឡាករឈ្មោះ ង៉ែត លីទី បានយកដំបងមកវាយលោកយ៉ាងដំណំ ក្បាលពោរពេញដោយឈាម ដោយសាររឿងស្នេហាត្រីកោណ ដណ្តើមសង្សាគេ។

នាយចឺម
នាយចឺម
ជនដៃដល់វាយនាយចឺម
ជនដៃដល់វាយនាយចឺម

៣) លោកតាព្រហ្ម ម៉ាញ៖ កាលពេលពេលកន្លងទៅនេះ តារាប្រុសជើងចាស់រូបនេះ បានជួបទុក្ខជាទម្ងន់ ក្រោយត្រូវជួបរឿងមិនល្អ ចោរចូលគាស់ផ្ទះយកលុយកក់ មាសប្រាក់របស់លោក សរុបជាង៥ម៉ឺនដុល្លារ ដែលខំប្រឹងប្រែងធ្វើការរកស៊ីអស់ពេលជាច្រើនឆ្នាំមកនេះ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះពិតជាធ្វើឲ្យមហាជនជាច្រើនពិតជាតក់ស្លុតនៅក្នុងចិត្តយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាជើងចាស់រូបនេះ ត្រូវមកជួបបញ្ហាទាំងនេះ អស់ប្រាក់ពីខ្លួនត្រឹមរយៈពេលដ៏ខ្លី។

លោកតាព្រហ្ម ម៉ាញ
លោកតាព្រហ្ម ម៉ាញ
ផ្ទះដែលគេចូលគាស់លោកតាព្រហ្ម ម៉ាញ
ផ្ទះដែលគេចូលគាស់លោកតាព្រហ្ម ម៉ាញ
ផ្ទះដែលគេចូលគាស់លោកតាព្រហ្ម ម៉ាញ
ផ្ទះដែលគេចូលគាស់លោកតាព្រហ្ម ម៉ាញ

៤)​ រតនៈ ពិសី៖ តារាស្រីស្រស់រូបនេះបានជួបហេតុការណ៍ដ៏រន្ធត់ខ្លាំង​ ជាមួយនឹងព្យុះ បិះនឹងលិចទូក ខណៈពេលដែលមានដំណើរកម្សាន្តកាលពី១១ខែមុននេះ តែជាសំណាងល្អនាងក៏បានរួចផុតពីទុក្ខសោក និងរឿងដ៏ភ្ញាក់ផ្អើលយ៉ាងនេះ។ នៅក្នុងនោះក៏មានការព្រួយបារម្ភយ៉ាងខ្លាំងពីបណ្តាអុ្នកគាំទ្រជាច្រើនផងដែរ៕

រតនៈ ពិសី
រតនៈ ពិសី
កន្លែងរតនៈ ពិសី ជួប
កន្លែងរតនៈ ពិសី ជួប
កន្លែងរតនៈ ពិសី ជួប
កន្លែងរតនៈ ពិសី ជួប
ព្រហ្មម៉ាញនាយចឺមរតនៈ ពិសីទេព បូព្រឹក្ស
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T