ក្រុមហ៊ុន ហ៊ើត(Hertz) ប្រកាសអំពីការចាប់ដៃគូ សហការសិទ្ធិអាជីវកម្មថ្មី នៅកម្ពុជា

//s5.kh1.co/86/86cbb6290dbd1dc941459209d579a99f1d009eef.jpg
សង្គម

 ២០-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ើត​ (Hertz) ក្នុងតំបន់អាស៊ីបានប្រកាសថាក្រុមហ៊ុន ស៊ីធី លីង ត្រេនស្ព័តថេសិន (ខេមបូឌា) ឯ.ក (Co., Ltd) គឺជាដៃគូសហការសិទ្ធិអាជីវកម្មដំបូងគេបង្អស់នៅប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន ស៊ីធី លីង នឹងចាប់ផ្តើមធ្វើប្រតិបត្តិការម៉ាកសញ្ញា Hertz រួមមាន ក្រុមហ៊ុន Dollar, Thrifty និង Firefly នៅរាជធានីភ្នំពេញ ហើយវាក៏ជាលើកដំបូង ក្នុងតំបន់អាស៊ីដែលក្រុមហ៊ុន ស៊ីធី លីង ទទួលបានសិទ្ធិអាជីវកម្មទាំងបួននេះ។​

លើសពីនេះ ស៊ីធី លីង និងបណ្តាញហ្វ្រេនឆាយរបស់ក្រុមហ៊ុនHertz នឹងផ្តល់ដំណោះស្រាយក្នុងការជួលរថយន្តរយៈពេលខ្លី និងរយៈពេលវែងដែលអាចបំពេញតាមតម្រូវការ និងថវិការរបស់អតិថិជន ទាំងអ្នកទេសចរណ៍ និងអ្នកជំនួញ ទាំងក្នុងស្រុក និងក្រៅសុ្រក។

ក្រុមហ៊ុន ហ៊ើត (Hertz) ប្រកាសអំពីការចាប់ដៃគូ សហការសិទ្ធិអាជីវកម្មថ្មី នៅកម្ពុជា

លោក Eoin Macneill ​​អនុប្រធានប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Hertz មានប្រសាសន៍ថា៖     

«នេះជាលើកទី១ ហើយដែល Hertz បានប្រគល់ម៉ាកសញ្ញាទាំង ៤ របស់ខ្លួនផ្តាច់មុខតែមួយគត់នៅតំបន់អាស៊ី ហើយពួកយើងជឿជាក់ថាក្រុមហ៊ុន ស៊ីធី លីង មានជំនាញក្នុងការផ្តល់នូវដំណោះស្រាយជាច្រើន ជាមួយសេវាកម្មដ៏អស្ចារ្យ ដែលអតិថិជនរបស់យើងបានរំពឹងទុក។ នៅពេលដែលអ្នកទេសចរណ៍ កាន់តែដឹងអំពីប្រទេសកម្ពុជា និងរាល់ឱកាសដែលអាចបើកបរបានដោយខ្លួនឯង ក្រុមហ៊ុន Hertz អាចជួយអោយភ្ញៀវទាំងឡាយ​ បានឃើញភាពស្រស់ស្អាតនៃប្រទេសមួយនេះ តាមរយៈការប្រើសេវាកម្មជួលរថយន្ត ។»

  លោក Eoin Macneill ​​អនុប្រធានប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Hertz 
  លោក Eoin Macneill ​​អនុប្រធានប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Hertz 

លោកបានមានប្រសាសន៍ទៀតថា៖

«យើងពិតជាមានសេចក្តីរំភើបរីករាយចំពោះភាពជាដៃគូរ រវាង Hertz និង ស៊ីធី លីង ហើយយើងជឿជាក់ថា ពួកយើងនិងជាដៃគូរល្អនៅថ្ងៃអនាគត ក្នុងការសហការថ្មី នៅក្នុងប្រទេសកម្ពុជា​។»

លោកឧកញ៉ា​ លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ស៊ីធី លីង មានប្រសាសន៍ថា៖

«យើងពិតជាមានសេចក្តីរីករាយដែលបានធ្វើជាដៃគូសហការជាមួយ Hertz ដែលជាក្រុមហ៊ុន ជួលរថយន្តឈានមុខគេលើពិភពលោក ដើម្បីបំពេញរាល់តម្រូវការរបស់អតិថិជន ដែលធ្វើដំណើរទូទាំងប្រទេសកម្ពុជា។»

  លោកឧកញ៉ា​ លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ស៊ីធី លីង
  លោកឧកញ៉ា​ លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ស៊ីធី លីង

ភាពជាដៃគូជំរុញអោយមានការផ្តល់ជូននូវគុណភាពរបស់យើង ដែលនឹងជួយអោយការជួលរថយន្តកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាព ដែលនាំឲ្យអតិថិជនយើងបានសាកល្បង នូវតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ដែលមាននៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ដែលធ្វើដំណើរលក្ខណៈជំនួញ Hertz នឹងផ្តល់ជូនសេវាកម្មដែលអាចជឿទុកចិត្ត និងប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ ។ 

ពីប្រាសាទអង្គរវត្តដ៏ល្បីល្បាញ រហូតដល់ឆ្នេរសមុទ្រដ៏ស្រស់ត្រកាល​ នៅកោះរ៉ុងសន្លឹម ដែលមិនអាចបំភ្លេចបានរបស់កម្ពុជា គឺជាឋានសួគ៌សម្រាប់ភ្ញៀវទេសចរណ៍ មកពីគ្រប់ទីកន្លែង។ ជាមួយនឹងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង១៥លាននាក់ ដែលយើងរំពឹងថានឹងមកទស្សនានៅប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០៣០ ខាងមុខ Hertz កំពុងបង្កើនជំហរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជួលរថយន្ត ដែលកំពុងតែមានការកើនឡើង ទាំងពេលបច្ចុប្បន្ន និងនៅពេលអនាគត។

ក្រុមហ៊ុន ហ៊ើត (Hertz) ប្រកាសអំពីការចាប់ដៃគូ សហការសិទ្ធិអាជីវកម្មថ្មី នៅកម្ពុជា
ក្រុមហ៊ុន ហ៊ើត (Hertz) ប្រកាសអំពីការចាប់ដៃគូ សហការសិទ្ធិអាជីវកម្មថ្មី នៅកម្ពុជា
ក្រុមហ៊ុន ហ៊ើត (Hertz) ប្រកាសអំពីការចាប់ដៃគូ សហការសិទ្ធិអាជីវកម្មថ្មី នៅកម្ពុជា
ក្រុមហ៊ុន ហ៊ើត (Hertz) ប្រកាសអំពីការចាប់ដៃគូ សហការសិទ្ធិអាជីវកម្មថ្មី នៅកម្ពុជា

ស៊ីធី លីង ក៏ផ្តល់ជូននៅសេវាកម្ម Hertz Chauffeur Drive​ (សេវាកម្មជួលឡាន និងអ្នកបើកបរ) ដែលល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរទៅ និងមកព្រលានយន្តហោះ ឬការធ្វើដំណើរលក្ខណៈអាជីវកម្ម។ សេវាកម្មនេះមានជ្រើសរើសរថយន្តសេ៊រីទំនើបសម្បូរបែបជូនអតិថិជន ដើម្បីជូនពួកគេទៅដល់គោលដៅទាន់ពេលវេលា ប្រកបដោយសុវត្ថិភាព និងផាសុកភាព។

ដើម្បីអបអរសាទរការបើកដំណើរការនៅក្នុងប្រទេសកម្ពុជា អតិថិជនអាចទទួលបានការបញ្ចុះតម្លៃ ២០ភាគរយ សម្រាប់ការជួលរថយន្តដែលបើកបរដោយខ្លួនឯង​ self-drive និងសេវាកម្ម Hertz Chauffeur Drive សម្រាប់ការកក់តាមអនឡាញមុនថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២០ សម្រាប់តែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។

សម្រាប់ពត៌មានបន្ថែមនិងការជួលរថយន្តនៅក្នុងប្រទេសកម្ពុជាអតិថិជនអាចចូលទៅកាន់វេបសាយ www.hertz.com/lauchpromo/kh or email: [email protected]

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T