ពិធីបើកសម្ពោធជាផ្លូវការ នូវសាលតាំងបង្ហាញរថយន្តម៉ាក NISSAN ថ្មីនៅព្រះរាជាណាចក្រកម្ពុជា!

//s5.kh1.co/af/afcc5ab314fa13f7545fec9c0b4f00825c1a7662.jpg
បច្ចេកវិទ្យា

 ២០-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី ឬ «TCMC» បានធ្វើការបើកសម្ពោធជាផ្លូវការ ជាមួយនឹងសាលតាំងបង្ហាញរថយន្តថ្មីៗ របស់ក្រុមហ៊ុនម៉ាក NISSAN របស់ខ្លួន ដោយធ្វើឡើងយ៉ាងអធិកអធមមានភ្ញៀវកិត្តិយសទាំងជាតិ និងអន្តរជាតិជាច្រើនចូលរួម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈការបើកសម្ពោធសាលដ៏ធំ និងថ្មីរបស់ក្រុមហ៊ុនរថយន្តម៉ាកដ៏ល្បីនេះឃើញថា ទីធ្លានៅក្នុងសាលថ្មីនេះពិតជាធំទូលាយ មានការរៀបចំក៏បានល្អ មិនត្រឹមតែប៉ុណ្ណោះវាពិតមានភាពងាយស្រួលសម្រាប់អតិថិជនជាច្រើនអាចមកមើលផ្ទាល់ ផ្តល់ការប្រឹក្សា ជាមួយនឹងផាសុកភាព រួមជាមួយសេវេកម្មដ៏ល្អនៅក្នុងរាជធានីភ្នំពេញ។

ពិធីបើកសម្ពោធសាលតាំងបង្ហាញរថយន្តម៉ាក NISSAN
ពិធីបើកសម្ពោធសាលតាំងបង្ហាញរថយន្តម៉ាក NISSAN
ពិធីបើកសម្ពោធសាលតាំងបង្ហាញរថយន្តម៉ាក NISSAN
ពិធីបើកសម្ពោធសាលតាំងបង្ហាញរថយន្តម៉ាក NISSAN
https://s5.kh1.co/__image/w=650,h=434,q=100/d7/d79feebee088a7ebb14c004c698223ba30a8228b.jpg
ពិធីបើកសម្ពោធសាលតាំងបង្ហាញរថយន្តម៉ាក NISSAN
ពិធីបើកសម្ពោធសាលតាំងបង្ហាញរថយន្តម៉ាក NISSAN

ជាមួយគ្នានេះដែរ លោកឧកញ៉ា Than Tai Hing ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន តាន់ ចុង ម៉ូទ័រ ប្រចាំប្រទេសកម្ពុជា និងឡាវ បាន ថ្លែងសុន្ទរកថានៅក្នុងកម្មវិធីបន្ថែមយ៉ាងដូច្នេះថា៖

 «ទស្សនៈ និងឆន្ទៈរបស់ក្រុមហ៊ុន NISSAN គឺពឹងផ្អែកទៅលើយុទ្ធសាស្ត្រផលិតរថយន្តដែលមានការរចនា និងច្នៃប្រឌិតថ្មី ហើយបានអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ដោយមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផលិតរថយន្តស៊េរីថ្មីទំនើប ដែលមានគុណភាពខ្ពស់ ស្របតាមបច្ចេកវិទ្យាចុងក្រោយយបង្អស់ ដើម្បីផ្គត់ផ្គង់ដល់អតិថិជនដែលនិយមប្រើប្រាស់រថយន្តស៊េរីថ្មី បានទាន់តម្រូវការ គឺដើម្បីឱ្យអតិថិជនរបស់យើងទាំងអស់ទទួលបាននូវអារម្មណ៍រីករាយ ផាសុកភាព និងសុវត្ថិភាពក្នុងការបើកបរ មិនតែប៉ុណ្ណោះក្រុមហ៊ុនយើងបានផ្តល់នូវបទពិសោធន៍ និងសេវាកម្មដ៏មានទំនុកចិត្តដល់អតិថិជនតាំងពីនាទីដំបូង»។

ពិធីបើកសម្ពោធសាលតាំងបង្ហាញរថយន្តម៉ាក NISSAN
ពិធីបើកសម្ពោធសាលតាំងបង្ហាញរថយន្តម៉ាក NISSAN
លោកឧកញ៉ា Than Tai Hing
លោកឧកញ៉ា Than Tai Hing

លោកឧកញ៉ា Than Tal Hing បានបន្តថា៖ 

«ដោយសម្លឹងឃើញពីការកើនឡើងនៃអ្នកប្រើប្រាស់រថយន្តម៉ាក NISSAN និងដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់អតិថិជនឱ្យបានទាន់ពេលវេលាក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ បាននឹងកំពុងបន្តពង្រីក និងពង្រឹងនូវសេវាកម្មរបស់ខ្លួន ដើម្បីធានាឱ្យបាននូវសេវាកម្ម ដែលមានគុណភាពខ្ពស់ មានភាពងាយស្រួល និងមានភាពជឿជាក់ដល់អតិថិជន។ លើសពីនេះទៅទៀតរថយន្តម៉ាក NISSAN គឺជាប្រភេទរថយន្តដែលត្រូវបានទទួលស្គាល់ថាមានគុណភាពខ្ពស់ និងចំណាយសាំងតិចពីសំណាក់អ្នកប្រើប្រាស់គ្រប់ទិសទីទូទាំងសកលលោក»។

បន្ថែមពីនេះ លោកស្រី Ayako Nakamura អគ្គនាយករងផ្នែកទីផ្សារឯករាជ្យប្រចាំអាស៊ី និងអូសេអានី បានលើកបន្តឡើងថា៖

 «តម្រូវការរបស់អតិថិជន គឺជាកត្តាចំបង និងចាំបាច់បំផុត ដែលយើងខ្ញុំត្រូវយកចិត្តទុកដាក់ និងបំពេញឱ្យបាន ខណៈពេលដែលយើងខ្ញុំផ្តោតសំខាន់ទៅលើការបំពេញ និងផ្តល់សេវាកម្ម ដែលល្អឥតខ្ចោះលំដាប់ពានរង្វាន់ នៅក្នុងវិស័យឧស្សាហកម្មដែលឈានមុនគេ វាក៏ជាកត្តាសំខាន់ផងដែរ ដែលយើងខ្ញុំចាំបាច់ត្រូវយកចិត្តទុកដាក់ក្នុងការបង្កើតនូវបរិយាកាសដែលល្អប្រសើរទុកជាបទពិសោធន៍»។

លោកស្រី Ayako Nakamura អគ្គនាយករងផ្នែកទីផ្សារឯករាជ្យប្រចាំអាស៊ី និងអូសេអានី  
លោកស្រី Ayako Nakamura អគ្គនាយករងផ្នែកទីផ្សារឯករាជ្យប្រចាំអាស៊ី និងអូសេអានី  

លើសពីនេះ ឯក​ឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានថ្លែងបន្ថែមទៀតថា៖ 

«ការបើកសម្ពោធជាផ្លូវការនូវសាលតាំងបង្ហាញរថយន្តម៉ាក NISSAN ថ្មីនេះ គឺជាមានមោទកភាព និងរីករាយក្រៃលែងចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន NISSAN និងក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ ខេមបូឌា ដែលបានសហការគ្នាយ៉ាងស្វិតស្វាញក្នុងការផលិត និងផ្គត់ផ្គង់រថយន្តទំនើបថ្មីតបនឹងតម្រូវការអតិថិជនក្នុងប្រទេសកម្ពុជា លើសពីនេះផងដែរ។

លោកពិតជាស្ងប់ស្ងែង និងសូមកោតសរសើរចំពោះបច្ចេកវិទ្យាដ៏ថ្មី ដែលបានបង្កើតឡើងសម្រាប់បំពាក់លើរថយន្ត NISSAN នាពេលបច្ចុប្បន្ន ហើយលោកជឿជាក់ថា «ប្រព័ន្ធបំផ្លាស់ទីឆ្លាតវៃ (Intelligent Mobility) ដែលបានបំពាក់លើរថយន្ត NISSAN នឹងជួយបង្កើនសុវត្ថិភាពដល់អ្នកបើកបរព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ»

ឯក​ឧត្តម  ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន   
ឯក​ឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន   

ឯក​ឧត្តម  ពៅ ម៉ាលី បានបន្ថែមទៀតថា៖ 

«ការបើកសម្ពោធជាផ្លូវការសាលតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន NISSAN ថ្មីមួយនេះ ត្រូវបានរៀបចំឡើងដោយយកចិត្តទុកដាក់ពីគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ រួមទាំងអ្នកសារព័ត៌មានជាតិ និងទូរទូរទស្សន៍ក្នុងស្រុកជាច្រើន។ ភ្ញៀវដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីបើកសម្ពោធសាលតាំងបង្ហាញរថយន្តរបស់រថយន្ត NISSAN ទាំងអស់ បានសម្តែងការចាប់អារម្មណ៍ជាខ្លាំងទៅលើការដាក់តាំងបង្ហាញ រថយន្តម៉ូដែលថ្មី ទំនើបទាំងអស់របស់ NISSAN ជាពិសេសពួកគាត់បានទទួលបាននូវអារម្មណ៍រីករាយ និងបទពិសោធន៍ដ៏ថ្មីប្លែកអស្ចារ្យ ជាមួយនឹងរចនាបទរបស់ម៉ាកសំគាល់ NISSAN ដែលមានពណ៌ក្រហមលេចធ្លោ និងមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា»។

រថយន្តយន្តម៉ាក NISSAN
រថយន្តយន្តម៉ាក NISSAN
រថយន្តយន្តម៉ាក NISSAN
រថយន្តយន្តម៉ាក NISSAN
ក្នុងរថយន្តយន្តម៉ាក NISSAN
ក្នុងរថយន្តយន្តម៉ាក NISSAN

លើសពីនេះទៅទៀត បើងាកទៅមើលសាលតាំងបង្ហាញថ្មីរបស់រថយន្ត NISSAN ដែលចាប់បើកដំណើរការនេះនឹងបង្កើនភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកតបទៅនឹងតម្រូវការនៃកំណើនប្រជាជន ដែលបានកើនឡើងនៅរាជធានីភ្នំពេញ លើសពីនេះអតិថិជននឹងទទួលបាននូវសេវាកម្មប្រឹក្សារថយន្ត ដែលនៅជិតលោកអ្នកបំផុត។

អតិថិជនអាចទទួលបាននូវបទសោធន៍ដ៏ល្អ និងការស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការអញ្ជើញចូលទស្សនារាល់រថយន្ត NISSAN ម៉ូដែលថ្មី ដែលកំពុងដាក់តាំងបង្ហាញ ក្នុងសាលតាំងបង្ហាញរថយន្តដែលប្រកបដោយផាសុកភាព ទំនើបស៊ីវិល័យ និងបានជួបជាមួយបុគ្គលិកផ្តល់ប្រឹក្សារថយន្ត ដែលមានភាពរួសរាយរាក់ទាក់ ដើម្បីទទួលបាននូវការបើករថយន្ត NISSAN សាកល្បង មិនតែប៉ុណ្ណោះអតិថិជនអាចទទួលបាននូវអារម្មណ៍រីករាយស្រស់ថ្លាជាមួយក្រុមគ្រួសារ ក្នុងសាលតាំងបង្ហាញរថយន្តដែលបំពាក់ដោយ WI-FI កន្លែងអង្គុយលេង កន្លែងក្មេងលេង និងចូលរួមទទួលទានកាហ្វេដ៏ឈ្ងុយឆ្ងាញ់ដោយឥតគិតថ្លៃ។

ស្របពេលនឹងថ្ងៃដ៏ពិសេសរបស់ក្រុមហ៊ុនឡានម៉ាកដ៏ល្បីនេះ ក៏មានការជួបជុំញុំអាហារជាមួយនឹងភ្ញៀវកិត្តយសជាច្រើនដែលបានចូលរួមយ៉ាងច្រើនកុះករ ជាមួយនឹងការផ្តល់នូវការអបអរឲ្យកម្មវិធីកាន់តែមានភាពអធិកអធមផងដែរ។

សម្រាប់ព័ត៌មានបន្ថែមស្តីពីម៉ូដែលរបស់រថយន្ត NISSAN ទាំងអស់នៅកម្ពុជា សូមចូលទៅកាន់វេបសាយរបស់រថយន្ត NISSAN កម្ពុជា តាមរយៈ www.nissan.com.kh ឬតាមដាននៅលើទំព័រ Facebook របស់រថយន្ត NISSAN កម្ពុជា តាមរយៈ https://www.facebook.com/CambodiaNissan ឬតាមរយៈទូរស័ព្ទលេខ៖ ០២៣ ៩៩៣ ៣៣៨៕

Som Sreylin
S.L

អត្ថបទទាក់ទង

//s9.kh1.co/52/52edba18956f0ca5039b0265d02c6fa03f5940e1.jpg

ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ខេមបូឌា បានសម្ពោធដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ ថេរ៉ាស៊េរីថ្មី និងរថយន្តម៉ូដែលថ្មីនីសាន់ អាល់មេរ៉ា ក្នុងព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញនេះ!

 ០៦-វិច្ឆិកា-២០២១ 
 ១២ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T