អបអរសាទរ! Mew Nittha និងអនាគតស្វាមីសង្ហា ដឹកដៃគ្នា ចូលរោងភ្ជាប់ពាក្យហើយ

//s5.kh1.co/67/679d83f4a0a36ef7300f32d743933fc7aaa28c71.jpg
តារា & កម្សាន្ដ

 ២០-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ បន្ទាប់ពី តារាសម្ដែងស្រីជនជាតិថៃ នាង Mew Nittha បានបើកបង្ហាញពី ទំនាក់ទំនងស្នេហា ជាសាធារណៈរួចមក មានហ្វេនៗចាំតាមដាន និងទន្ទឹងរង់ចាំមើល ថ្ងៃពិសេសនាងគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស កាលពីប៉ុន្មានថ្ងៃមុននេះ តារាស្រីរូបនេះ បានបង្ហោះរូបភាពPre-Wedding ជាមួយម្ចាស់បេះដូង ក្នុងព្រៃយ៉ាងប្លែកភ្នែក និងពោរពេញដោយភាពផ្អែមល្ហែម។

អ្វីដែលពិសេស កាលពីព្រឹកមិញនេះ Mew Nittha បានបង្កភាពភ្ញាក់ផ្អើលដល់ហ្វេនៗ មិនស្ទើរទេ ដោយបានចូលរោងភ្ជាប់ពាក្យ ជាមួយអនាគតស្វាមីសង្ហា យ៉ាងស្ងាត់ៗតែម្ដង។ ក្នុងនោះដែរ កម្មវីធីទាំងមូលប្រព្រឹត្តិទៅ យ៉ាងអធិកអធម ក្រោមវត្តមានរបស់ ភ្ញៀវកិត្តិយសជាច្រើន និងតារាល្បីៗផងដែរ។

លើសពីនេះ កម្មវិធីភ្ជាប់ពាក្យរបស់ Mew Nittha អមដោយអ្នកកំដរស្រីស្អាត សុទ្ធសឹងតែជាតារាស្រីល្បីៗទៀតផង។ គួរបញ្ជាក់ទៀតដែរថា Mew នឹងសម្រេចចិត្តចូលរោងជ័យ រៀបមង្គលការ ជាមួយម្ចាស់ជីវិតនៅថ្ងៃទី១០ ខែមករា ឆាប់ៗខាងមុខនេះ ហើយជឿជាក់ថា ពិធីរៀបអាពាហ៍ពិពាហ៍របស់ តារាស្រីរូបនេះ ប្រាកដជាមានភាពអស្ចារ្យខ្លាំងណាស់៕

Mew Nittha និងម្ចាស់បេះដូង
Mew Nittha និងម្ចាស់បេះដូង
Mew Nittha ក្នុងពិធីភ្ជាប់ពាក្យ
Mew Nittha ក្នុងពិធីភ្ជាប់ពាក្យ
ពិធីភ្ជាប់ពាក្យរបស់ Mew
ពិធីភ្ជាប់ពាក្យរបស់ Mew
ពិធីភ្ជាប់ពាក្យរបស់ Mew
ពិធីភ្ជាប់ពាក្យរបស់ Mew
ពិធីភ្ជាប់ពាក្យរបស់ Mew
ពិធីភ្ជាប់ពាក្យរបស់ Mew
ពិធីភ្ជាប់ពាក្យរបស់ Mew
ពិធីភ្ជាប់ពាក្យរបស់ Mew
ពិធីភ្ជាប់ពាក្យរបស់ Mew
ពិធីភ្ជាប់ពាក្យរបស់ Mew
ពិធីភ្ជាប់ពាក្យរបស់ Mew
ពិធីភ្ជាប់ពាក្យរបស់ Mew
ពិធីភ្ជាប់ពាក្យរបស់ Mew
ពិធីភ្ជាប់ពាក្យរបស់ Mew
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T