រំភើប! ត្រូវគេដាក់រហ័សនាមថា Real Hero ដោយសារឌុបកូនទៅសាលារាល់ថ្ងៃ

//s5.kh1.co/d2/d234a75928fb3b2bd48306bdbca8ce6eee9e1d9f.jpeg
យល់ដឹង

 ២០-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

វាជារឿងដែលគួរឲ្យស្ញើចសរសើរមួយនៅពេលដែលដឹងថាឳពុកមួយរូបដែលពុំទទួលបានការអប់រំសោះ តែបែរជាស្រលាញ់ចំណេះដឹងស្ទើរមិនគួរឲ្យជឿ។ ឪពុករបស់សិស្សស្រីឈ្មោះថា Pashtun ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមចាត់ទុកថាជាវីរបុរសដ៏អស្ចារ្យមួយរូបដោយសារហេតុផលដ៏គួរឲ្យកោតសរសើរមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកឪពុករូបនេះមានឈ្មោះថាMia Khan បានជិះកង់ឌុបកូនស្រីទៅសាលារៀន ចម្ងាយ ១២ គីឡូម៉ែត្ររាល់ថ្ងៃ។ ក្រៅពីនេះលោកក៏រង់ចាំ ៤ ម៉ោងទៀតរហូតដល់ចប់ម៉ោងរៀន ទើបឌុបកូនត្រលប់មកវិញ។ នេះបើតាមការបង្ហោះរបស់អ្នកប្រើប្រាស់ប្រព័ន្ធធ្វីតធ័រម្នាក់ឈ្មោះSafi Ali បានចែករំលែករឿងរ៉ាវរបស់លោកMia Khan នៅលើបណ្តាញសង្គម Twitter ។

Safi Ali បានសរសេរថា កាលពីក្មេង Mia Khan គាត់មិនបានរៀនសូត្រនោះទេ អ៊ឹចឹងហើយគាត់ចង់អោយកូនស្រីរបស់គាត់ក្លាយជាគ្រូពេទ្យព្រោះគ្មាននរណាម្នាក់នៅក្នុងភូមិរបស់ពួកគេចេះជំនាញនោះសោះ។

កូនស្រីលោកMia Khan
កូនស្រីលោកMia Khan

គ្រាន់តែឃើញការបង្ហោះនៅលើប្រព័ន្ធធ្វីតធ័របែបនេះ មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែតជាច្រើនបានចែករំលែកបន្តព្រោងព្រាត ក្នុងនោះពួកគេបានដាក់រហ័សនាមឲ្យលោក Mia Khan ថាជា“ វីរបុរសពិត” ។

អ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែតមានមោទកភាពចំពោះ លោកMia Khan យ៉ាងខ្លាំង ខណៈដែលការបង្ហោះនេះទទួលបានការLikeជាច្រើន ហើយត្រូវបានចែកចាយបន្តយ៉ាងសន្ធឹកសន្ធាប់ នៅលើបណ្តាញសង្គម Twitter ។ នៅក្នុងផ្នែកComment ឯណោះវិញ អ្នកលេងអ៊ីនធឺណេតបានសរសេរពាក្យថ្លែងអំណរគុណចំពោះឪពុករូបនេះដែលបានផ្តល់ឳកាសឲ្យកូនស្រីបានរៀនសូត្របន្ត៕

ប្រភព៖ India Today

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T