តើជប៉ុនពិតជាប្រទេសដែលមានសុវត្ថិភាពមែនដែរឬទេ?

//s5.kh1.co/81/8197535e2beba46f34160701cc903c0c5bd874e4.jpg
យល់ដឹង

 ២០-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រទេសជប៉ុនគឺជាប្រទេសមួយដែលជាទូទៅត្រូវបានគេមើលឃើញថា មិនដូចជាប្រទេសផ្សេងទៀត ដូចជាមនុស្សដែលដេកនៅលើរថភ្លើង ដែលមានរបស់របរដែលនៅជិតខ្លួន តែហាក់ដូចជាគ្មានការភ័យក្នុងការបាត់របស់នោះទេ។ ខណៈពេលដែលប្រទេសជប៉ុនត្រូវបានគេមើលឃើញថាជា“ ប្រទេសដែលមានសុវត្ថិភាព និងសន្តិសុខ” ប៉ុន្តែប្រទេសនេះនៅតែមានឧប្បត្តិហេតុដែលធ្វើឱ្យប្រជាជនមានចម្ងល់។ ការប្រៀបធៀបហេតុការណ៍ និងតួលេខរបស់ប្រទេសដទៃទៀត ដើម្បីរកឱ្យឃើញថា តើប្រទេសជប៉ុនមានសុវត្ថិភាពដូចដែលបានឃើញដែរឬទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយក្នុងចំណោមតួលេខទាបបំផុតនៃឧក្រិដ្ឋកម្មហិង្សាទូទាំងពិភពលោក

https://s5.kh1.co/__image/w=650,h=465,q=100/df/df68f146c0f397b77c69dbf4eb7813b28df8aa2d.jpg

សូមក្រឡេកមើលតារាងខាងក្រោម។ តារាងនេះតំណាងឱ្យចំនួនករណីមនុស្សឃាតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងចំណោមមនុស្ស ១០០.០០០ នាក់ ដែលបានបែងចែកចំនួន ២២១ ប្រទេស និងតំបន់នៅទូទាំងពិភពលោក។ ប្រទេសអែលសាវ៉ាឌ័រ នៅអាមេរិកកណ្តាលមានអត្រាមនុស្សឃាតខ្ពស់បំផុតដោយមានចំនួន ១០៨ ករណី ដែលជាអត្រាខ្ពស់មិនគួរឱ្យជឿ បើប្រៀបធៀបជាមួយប្រទេសដទៃទៀត។

ហើយមានប្រមាណ ២៧ ករណីនៅក្នុងប្រទេសប្រេស៊ីល ក្នុងពេលដែលបានរៀបចំការប្រកួតកីឡាអូឡាំពិកក្នុងឆ្នាំ ២០១៦ ដែលត្រូវបានគេកត់សម្គាល់ឃើញថាមានបញ្ហាសន្តិសុខ។ មាន ០,៩២ ករណីនៅក្នុងប្រទេសអង់គ្លេសដែលត្រូវបានគេចាត់ទុកថាជាប្រទេសមានសន្តិភាពមួយនៅអឺរ៉ុប ដែលមានកូរ៉េខាងត្បូង​ ចិន និងតៃវ៉ាន់។  ប្រទេសជប៉ុនមានអត្រា ០​,៣១ករណីដែលទាបជាងគេ ។ នៅពេលប្រទេសជប៉ុនគឺលេខ ១៩៧ វាបង្ហាញថាប្រទេសនេះមានចំនួនមនុស្សឃាតតិចតួចបំផុត។

https://s5.kh1.co/__image/w=650,h=465,q=100/c5/c5310f67f63edd8b44d575bab1a70f788d624407.jpg

សូម្បីតែទាក់ទងនឹងឧក្រិដ្ឋកម្មតិចជាងឃាតកម្មក៏ដោយ ក៏ប្រទេសជប៉ុនមានសុវត្ថិភាពជាង

https://s5.kh1.co/__image/w=650,h=465,q=100/44/446483fd93169361113f86f04fce2c64a2cd7a71.jpg

 អំពីឧក្រិដ្ឋកម្ម និងក្រៅពីឃាតកម្មដោយចាប់ផ្តើមពីករណីចោរកម្មទាក់ទងនឹងអ្នកដំណើរមកពីប្រទេសផ្សេងៗ ។ តារាងខាងក្រោមគឺផ្អែកទៅលើចំនួនឧប្បត្តិហេតុមនុស្ស ១០០,០០០ នាក់ ប៉ុន្តែកំណត់ត្រាចំនួននៃឧក្រិដ្ឋកម្មលួច ដែលមិនពាក់ព័ន្ធនឹងទំរង់ណាមួយនៃគ្រោះថ្នាក់ដល់រាងកាយ ដូចជាការលួចឆក់ និងការលួចឥវ៉ាន់។ ប្រទេសជប៉ុនមានកំណត់ត្រា ៣៥៦,២ ករណី ដែលនៅប្រទេសកូរ៉េខាងត្បូងមានចំនួន ៥៣១.៦៥ ករណី ។ តួលេខទាំងពីរនេះនៅតែទាប បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក មាន ១៧៧៣.៤០ករណី ឬ នៅប្រទេសអង់គ្លេសនិង​វែល មានចំនួន ២២០៨.៥៨ ករណី។

https://s5.kh1.co/__image/w=650,h=465,q=100/d8/d8338dc8638f2e26630efb71ef055dd12c3ce540.jpg
https://s5.kh1.co/__image/w=650,h=465,q=100/2d/2d141445c41517e486be757fb02be0a904816d3a.jpg

នៅពេលដែលករណីអំពើប្លន់ អំពើហឹង្សានៅអាមេរិចមានចំនួន ១០១.៧៤ ករណី ហើយប្រទេសអង់គ្លេសនិងវែលមាន ៨៧.៥២ ករណី និងប្រទេសជប៉ុនមានចំនួន ២,៤១ករណី ។ នេះបង្ហាញយ៉ាងច្បាស់ថា ករណីប្លន់នៅប្រទេសជប៉ុនមានកំរិតទាបជាងបណ្តាប្រទេសដទៃទៀត។

https://s5.kh1.co/__image/w=650,h=465,q=100/93/935db5930b02b7c055b661711230e04ffa85418c.jpg

ហេតុផលដែលស្ត្រីអាចដើរតែម្នាក់ឯងនៅពេលយប់

https://s5.kh1.co/__image/w=650,h=465,q=100/51/51c0f4e83e8cbf7d433432449e4799a015090316.jpg

តើតួលេខមានលក្ខណៈដូចម្តេចនៅពេលពិចារណាពីការរំលោភបំពានផ្លូវភេទប្រឆាំងនឹងស្ត្រី? តារាងខាងក្រោមបង្ហាញពីករណីរំលោភសេពសន្ថវៈលើមនុស្ស ១០០.០០០ នាក់។ ខណៈពេលដែលតារាងនេះមានទិន្នន័យចាស់មួយចំនួនវាច្បាស់ណាស់ថា ប្រទេសជប៉ុនមានសុវត្ថិភាព បើប្រៀបធៀបជាមួយប្រទេសដទៃទៀត។ នៅជប៉ុនមានតែ ០,៩៩ ករណី   នៅអង់គ្លេស​ និងវែលមាន ៥១.០៤ ករណី​  ហើយនៅសហរដ្ឋអាមេរិកមាន ៣៨.៥៥ ករណី និងនៅប្រទេសបារាំងមាន ២០,១២ ករណី។

https://s5.kh1.co/__image/w=650,h=465,q=100/09/0938d4d40a6d4a32a5166530915f33ebd5e9fd73.jpg

ប្រុងប្រយ័ត្នចំពោះយានយន្តរបស់អ្នក

https://s5.kh1.co/__image/w=650,h=465,q=100/e8/e891902e87003a50578a56960521bbe1ae3069b4.jpg

  នៅពេលពិនិត្យឡើងវិញនូវចំនួនចោរលួចរថយន្តធុនធំរបស់រថយន្តឯកជនដែលចំនួនមនុស្ស ១០០.០០០ នាក់ មានប្រហែលជា ២០ ករណីសម្រាប់ប្រទេសជប៉ុន ដែលជាមធ្យមមានចំនួន ១៦០ ករណីទាំងនៅសហរដ្ឋអាមេរិក និងបារាំង។ នៅពេលប្រៀបធៀបជាមួយប្រទេសទាំងនេះចំនួននេះគឺប្រទេសជប៉ុនមានចំនួនទាប ប៉ុន្តែនៅតែមានសមាមាត្រប្រហែលពី ១ ទៅ ៨ ។ ដោយសារម្ចាស់រថយន្តនៅក្នុងប្រទេសនីមួយៗមិនត្រូវបានគេពិចារណាតួលេខទាំងនេះ មិនមានលក្ខណៈទូលំទូលាយនោះទេ ប៉ុន្តែបើប្រៀបធៀបទៅនឹងបណ្តាប្រទេសអាស៊ីផ្សេងទៀត ដូចជាប្រទេសឥណ្ឌូនេស៊ីមានតែ ០,៩ ករណីប៉ុណ្ណោះ។ ហើយប្រទេសជប៉ុនមាន ១.៧ ករណី ដែលធ្វើឱ្យប្រទេសជប៉ុនក្លាយជាករណីធ្ងន់ធ្ងរ ហើយមិនអាចចាត់ទុកថាមានសុវត្ថិភាពនៅក្នុងតំបន់នេះទេ។ ក្រៅពីការលួចរថយន្ត ឧប្បត្តិហេតុនៃការបំផ្លិចបំផ្លាញ និងការបែកបាក់ក៏ត្រូវបានគេកត់ត្រាទុកផងដែរ។​ ដូច្នេះនៅពេលចាកចេញពីរថយន្ត អ្នកត្រូវយករបស់របរទៅជាមួយ និងរបស់ផ្សេងត្រូវដាក់ដោយប្រយ័ត្នផងដែរ។

https://s5.kh1.co/__image/w=650,h=465,q=100/8b/8b0f35132ae78120998fd52e3123ef2013263086.jpg

បទឧក្រិដ្ឋក្លែងបន្លំគឺជារឿងលេចធ្លោនៅក្នុងប្រទេសជប៉ុន

https://s5.kh1.co/__image/w=650,h=465,q=100/aa/aa4b2121bace2dc028a106aceab33ace3ea00dd5.jpg

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះប្រភេទនៃការក្លែងបន្លំដែលគេស្គាល់ថា“ ការលួចបន្លំ Ore Ore” គឺរីករាលដាលហើយបានក្លាយជាបញ្ហាសង្គមនៅក្នុងប្រទេសជប៉ុន។ ប្រភេទនៃការក្លែងបន្លំនេះគឺជាការប៉ុនប៉ងបោកប្រាស់ឪពុកម្តាយ ឬជីដូនជីតាក្នុងការផ្ញើប្រាក់ទៅមនុស្សដែលក្លែងបន្លំថាជាកូនៗ ឬចៅ ៗ របស់ពួកគេដែលរស់នៅឆ្ងាយ ហើយវាជាភាពស្មុគស្មាញពីមួយឆ្នាំទៅមួយឆ្នាំ  ខណៈដែលប៉ូលីស និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនបាននាំយករឿងនេះទៅឱ្យសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំង ដែលវានៅតែមានជនរងគ្រោះបន្តបន្ទាប់។  មានជនរងគ្រោះចំនួន ៨.៤៩៦ នាក់នៃការបន្លំនេះ ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ ២០១៧ ដោយការបាត់បង់រូបិយវត្ថុមានចំនួន ២០.៧៩០ លានយ៉េន។ លើសពីនេះទៀតចំនួនទឹកប្រាក់សរុបនៃបទឧក្រិដ្ឋក្លែងបន្លំរួមមានវិក័យប័ត្រក្លែងក្លាយ និងការសងប្រាក់ក្លែងក្លាយត្រឡប់មកវិញមានចំនួន ១៨.២១២ ករណី ដោយការខូចខាតសរុបមានចំនួនប្រហែល ៣៩,៤៧ ពាន់លានយ៉េន។ ឧទាហរណ៍នៃការក្លែងបន្លំបែបនេះត្រូវបានគេរាយការណ៍នៅក្នុងបណ្តាប្រទេសអាស៊ី ក៏ដូចជាសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ ប៉ុន្តែជាពិសេសនៅក្នុងប្រទេសជប៉ុនឧក្រិដ្ឋកម្មក្លែងបន្លំទាំងនេះគឺខ្ពស់។

ជប៉ុនអាចត្រូវបានគេចាត់ទុកថាជាប្រទេសមានសុវត្ថភាព ខណៈឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតទេ

https://s5.kh1.co/__image/w=650,h=465,q=100/8c/8c77622d2e9ab24b1b2c73bf0e97ea9b4983f0ad.jpg

នៅពេលក្រឡេកមើលតួលេខនៃឧក្រិដ្ឋកម្មទាំងនេះ រូបភាពរបស់ប្រទេសជប៉ុនដែលជាប្រទេសមានសុវត្ថភាពទទួលបានតម្លៃលេខនៃឧក្រិដ្ឋកម្មទាំងនេះគឺមានកម្រិតទាប។ ឱកាសនៃការក្លាយជាជនរងគ្រោះនៃឧក្រិដ្ឋកម្មដែលមានគ្រោះថ្នាក់ ឬហិង្សាគឺមានកំរិតទាបមិនគួរឱ្យជឿ។ មិនថាអ្នកធ្វើដំណើរទៅទីក្រុងណាទេ អ្នកនឹងឃើញថាវាមានភាពស្រស់ស្អាត ប្រជាជនគោរពច្បាប់ និងការប្រកាន់យកអាកប្បកិរិយារបស់ពួកគេ។ នេះជាមូលហេតុដែលឱ្យអ្នកឃើញថាមនុស្សដែលដេកលក់នៅលើរថភ្លើង និងស្ត្រីដែលដើរតែម្នាក់ឯងនៅពេលជាយប់ ដែលធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ថា“ ប្រទេសជប៉ុនគឺជាប្រទេសមានសុវត្ថិភាព” ។ ប៉ុន្តែវាជាការនិយាយមិនត្រឹមត្រូវទាំងអស់នោះទេ ដែលនិយាយថាគ្មានឧក្រិដ្ឋកម្ម។ វាជាភស្តុតាងដែលថាជនបរទេសនៅក្នុងប្រទេសជប៉ុនបានរងគ្រោះដោយសារឧក្រិដ្ឋកម្ម។ ដូច្នេះពេលដែលអ្នកស្នាក់នៅក្នុងប្រទេសជប៉ុន​ អ្នកត្រូវយកចិត្តទុកដាក់ទីកន្លែងរបស់អ្នកស្នាក់នៅ ដើម្បីជួយធានាសុវត្ថិភាពរបស់អ្នក។

ប្រភព៖ Live Japan

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T