គ្រាប់ពេជ្ររបស់ ចោម ច័ន្ទ កាន់តែស្អាត មានបំណងប្រាថ្នាទៅប្រឡងMiss Universe ទៀត

//s5.kh1.co/7a/7ad3133968e7c2c644ccc9d585f4e5f2ba5627a4.jpg
តារា & កម្សាន្ដ

 ២០-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ បើនិយាយពីក្មេងស្រី ឈ្មោះថា ល្អហួស ប្រិយមិត្តជាច្រើនប្រាកដជា បានស្គាល់យ៉ាងច្បាស់ថា រូបនាងជាក្មួយស្រីរបស់ តារាស្រីនិយមភាពស៊ិចស៊ី នាង ដេននី ក្វាន់ និងត្រូវជាកូនបង្កើតរបស់ ចោម ច័ន្ទ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេស ល្អហួស បានធ្វើឲ្យអ្នករាល់គ្នា ទទួលស្គាល់តាមរយៈ រូបសម្ផស្សស្អាតប្លែក ទាំងទម្រង់មុខ និងរូបរាងមើលទៅល្អឥតខ្ចោះតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ពន្លកតារាវ័យក្មេងរូបនេះ ពោរពេញ​ដោយទេពកោសល្យសិល្បៈ អាចច្រៀង រាំ ហើយដើរម៉ូត បានយ៉ាងទាក់ទាញ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះដែរ នាង ចោម ច័ន្ទ បានបង្ហោះវីដេអូមួយ ដោយក្មេងតូច ល្អហួស បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតរ៉ូបពណ៌មាសចាំងភ្លឺផ្លេក កំពុងដើរបង្ហាញម៉ូតបង្ហាញរាងរៅដ៏ល្វតល្វន់។

តាមរយៈវីដេអូនោះដែរ នាង ចោម ច័ន្ទ បានបង្ហើបទៀតថា រាល់ថ្ងៃខំបំប៉នចំណេះដឹង ឲ្យកូនស្រីទាំងភាសាជាតិ និងអន្តរជាតិដើម្បីត្រៀមខ្លួន ប្រឡងក្នុងកម្មវិធីបវរកញ្ញាតំណាងឲ្យកម្ពុជា Miss Universe នៅពេលខាងមុខ។

ដោយឡែក គ្រាន់តែឃើញវីដេអូនោះភ្លាម មានហ្វេនៗជាច្រើន បញ្ចេញមតិពេញចិត្តខ្លាំងណាស់ និងគិតថា ល្អហួស ពិតជាមានរូបសម្បត្តិ និងសមត្ថភាពដើម្បីលើកមុខមាត់ឲ្យប្រទេសកម្ពុជាមែន៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

នាង ចោម ច័ន្ទ
នាង ចោម ច័ន្ទ
ល្អហួស និងម្ដាយ
ល្អហួស និងម្ដាយ
ល្អហួស 
ល្អហួស 
ល្អហួស  ដើរបង្ហាញម៉ូត
ល្អហួស  ដើរបង្ហាញម៉ូត
ល្អហួស  ដើរបង្ហាញម៉ូត
ល្អហួស ដើរបង្ហាញម៉ូត
ល្អហួស  ដើរបង្ហាញម៉ូត
ល្អហួស ដើរបង្ហាញម៉ូត
ល្អហួស  ដើរបង្ហាញម៉ូត
ល្អហួស ដើរបង្ហាញម៉ូត
ល្អហួសចោម ច័ន្ទ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T