រកឃើញហ្វូស៊ីលព្រៃឈើដែលមានវ័យចំណាស់ជាងគេក្នុងលោកនៅទីក្រុងញូយ៉ក

//s5.kh1.co/c7/c736434faa1e7dfd306a2ce66fb54da96c807dcd.jpg
បច្ចេកវិទ្យា

 ២០-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ ព្រៃឈើក្នុងទីក្រុងញូយ៉កដែលជាកម្មសិទ្ធិរបស់ក្រុមអ្នកវិទ្យាសាស្ត្រដើម្បីសិក្សាស្រាវជ្រាវត្រូវបានគេជឿថាពីមុនវាធ្លាប់បានលាតសន្ធឹងហួសរដ្ឋ Pennsylvania ទៀត។ កាលពីពេលថ្មីៗកន្លងទៅនេះក្រុមអ្នកវិទ្យាសាស្ត្របានសិក្សានិងរកឃើញហ្វូស៊ីលដើមឈើជាច្រើនដែលមានអាយុកាល៣៨៦លានឆ្នាំមុននៅកន្លែងគាស់យកថ្មដែលគេបោះបង់ចោលនៅតំបន់ Cairo ក្នុងទីក្រុងញូយ៉ក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញស្នាមឫសឈើដែលជាហ្វូស៊ីល
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញស្នាមឫសឈើដែលជាហ្វូស៊ីល

ហ្វូស៊ីលដែលគេទើបតែរកឃើញត្រូវបានគេជឿថាមានអាយុចាស់ជាងព្រៃនៅតំបន់ Gilboa ក្នុងទីក្រុងញូយ៉កដូចគ្នារហូតដល់២ទៅ៣លានឆ្នាំ។ របកគំហើញថ្មីនេះបានផ្ដល់ពន្លឺទៅដល់ការសិក្សាអំពីការវិវឌ្ឍន៍នៃដើមឈើ។ ការសិក្សាពីព្រៃឈើនៅតំបន់នេះមិនមែនទើបតែចាប់ផ្ដើមនោះទេ​ ពោលគឺក្រុមអ្នកវិទ្យាសាស្ត្រដែលមកពីប្រទេសអង់គ្លេស និងអាមេរិកបានរួមសហការគ្នាធ្វើការសិក្សាស្រាវជ្រាវតំបន់ព្រៃក្នុងទីក្រុងញ៉ូយ៉កជាង១០ឆ្នាំកន្លងមកហើយ។ មិនតែប៉ុណ្ណោះពួកគាត់បានគូសផែនទីលើផ្ទៃដី ៣,០០០ម៉ែត្រក្រឡា ដែលវាជាតំបន់ចំណាស់ជាងគេដែលអ្នកអាចធ្វើការពនេចរជុំវិញកន្លែងហ្វូស៊ីលព្រៃឈើដែលធ្លាប់មានជីវិតតាំងពីយូរលង់មកហើយ។​

ឫសឈើដែលជាហ្វូស៊ីល
ឫសឈើដែលជាហ្វូស៊ីល

លើសពីនេះទៅទៀតក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញឫសឈើវែងៗជាច្រើនដែលអាចផ្លាស់ប្ដូរវិធីនៃការដុះនិងរបៀបបៀមទឹកដើម្បីរក្សាទុក។ គេជឿថាព្រៃឈើទាំងនោះត្រូវបានបំផ្លាញដោយសារទឹកជំនន់ ហើយក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញហ្វូស៊ីលត្រីមួយចំនួននៅលើផ្ទៃដីដែលគេធ្លាប់គាស់យកថ្មកាលពីមុនដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T