ស៊ុយអែតប្រារព្ធខួបលើកទី ៣០ ឆ្នាំ នៃការសាងសង់សណ្ឋាគារដែលធ្វើឡើងពីទឹកកក

//s5.kh1.co/be/be1b8730e5734ed7012b90383b6e8194f5697efd.jpg
សង្គម

 ២០-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ស៊ុយអែត៖ ស៊ុយអែតបានសាងសង់ និងដាក់សម្ពោធសណ្ឋាគារដែលធ្វើពីល្បាយនៃព្រិលនិងទឹកកកលើកទី ៣០ របស់ខ្លួនជាថ្មីម្ដងទៀត ជាមួយនឹងរូបរាងដ៏ប្រណីតលើសពីឆ្នាំមុនៗ។  ផ្ទាំងទឹកកកជាច្រើនប្រមាណ ៣០,០០០ ម៉ែត្រគូប ដែលសិល្បករចំនួន ៣៣ នាក់មកពី ១៦ ប្រទេសផ្សេងគ្នាបានចំណាយពេលសាងសង់ប្រមាណ ៤ ទៅ ៥ សប្ដាហ៍ ។ ហើយសណ្ឋាគារនេះតែងតែសាងសង់ឡើងវិញជារៀងរាស់ឆ្នាំ នៅឯភូមិជុកកាសាវី ប្រទេសស៊ុយអែត ដែលមានចម្ងាយ ១២៥ ម៉ៃល៍ (២០១ គីឡូម៉ែត្រ) ខាងជើងតំបន់រង្វង់អាក់ទិក ជាប់នឹងច្រាំងទន្លេ Torne ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងពិធីគំរប់ខួបលើកទី៣០នេះ គេឃើញមានការដេគ័រប្លែកៗគួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជា ការឆ្លាក់រូបសត្វ​​ ក្លោងទ្វារចូលសណ្ឋាគារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រះវិហារ និងគ្រែគេងដែលហាក់បីដូចជាមានពន្លឺចាំងចេញពីខាងក្នុងអីចឹង។ ទន្ទឹមនឹងនេះ លោក Yngve Bergqvist ដែលជាស្ថាបនិកសណ្ឋាគារខាងលើបានលើកឡើងថា “លោកពិតជាមានមោទកភាពចំពោះបុគ្គលិកឆ្នើមៗ ដែលបានខិតខំប្រឹងប្រែងជាច្រើនឆ្នាំកន្លងមកនេះ ក្នុងការផ្ដល់ជូនភ្ញៀវដែលមកពីគ្រប់ទិសទីជុំវិញពិភពលោក ” ។

គួរឲ្យដឹងផងដែរ សណ្ឋាគារដែលសាងសង់ពីល្បាយនៃព្រិល និងទឹកកកខាងលើ តែងតែសាងសង់ឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ  ១៩៨៩ មកម្ល៉េះ ហើយមកទល់នឹងពេលនេះមានរយៈពេល ៣០ ឆ្នាំហើយ។ មួយវិញទៀតនៅខាងក្នុងសណ្ឋាគារមានស៊ីតណ្ហភាពប្រហែល -៥ អង្សាសេ ៕

សូមទស្សនារូបភាពខាងក្រោម៖

https://s5.kh1.co/__image/w=650,h=433,q=100/6f/6f5f158548a5e363d8c5661e1f455292af80f39a.jpg
https://s5.kh1.co/__image/w=650,h=433,q=100/7c/7cc227bbc7c0b5df2d46fe32aed312cb722aad34.jpg
https://s5.kh1.co/__image/w=650,h=433,q=100/e9/e974f35ca7e8b0171742de5a4b8402c9ce0f8360.jpg
https://s5.kh1.co/__image/w=650,h=746,q=100/4e/4eca5c33d6948afeb9306a864e4dc7b6b41d58f2.jpg
https://s5.kh1.co/__image/w=650,h=437,q=100/8d/8df56561d558d3ec3da15a1ba1855008b1360899.jpg
https://s5.kh1.co/__image/w=650,h=433,q=100/4d/4d496d7cb7bc4f26184a5e9c93302cf62371d19e.jpg
https://s5.kh1.co/__image/w=650,h=433,q=100/a6/a60396b69f0335ea72af0b20943ac284aa62f624.jpg
https://s5.kh1.co/__image/w=650,h=433,q=100/98/98f907cc42d2e6ab514bd356fbbfc682ed2e53c3.jpg
https://s5.kh1.co/__image/w=650,h=433,q=100/42/42fc7eb8c361f0c84ef8500ea54450371806e3f3.jpg
https://s5.kh1.co/__image/w=650,h=433,q=100/aa/aa1500d3aa271d12183326e0d27ce285b7737ea7.jpg
https://s5.kh1.co/__image/w=650,h=433,q=100/bf/bfe846535f8df0cd4ccc9c72c3062f6b1bba9e1f.jpg
https://s5.kh1.co/__image/w=650,h=433,q=100/f4/f444a07cb380ca01e30bba2df75fa688195c2279.jpg
https://s5.kh1.co/__image/w=650,h=433,q=100/87/873b716f4ffa29510336bc677f1bb27c1736aaf5.jpg
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T