ខេមរៈ សិរីមន្ត កាន់តែស្វីត នឹងភរិយា នៅក្រៅប្រទេស ចង់លើសជាតិស្ករ

//s5.kh1.co/75/75774382df1b92613109928e12b196d363d43f18.jpg
តារា & កម្សាន្ដ

 ២០-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រទេសស្វីស៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោកខេមរៈ សិរីមន្ត បានដឹកដៃភរិយាជាទៅស្រលាញ់ដើរលេងក្រៅប្រទេស ក្រោមសកម្មភាពពោរពេញដោយក្តីសុខយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះ និងភរិយាជាទីស្រលាញ់បានធ្វើការតែងខ្លួនយ៉ាងស៊ីវិល័យ ស្រស់ស្អាតមិនចាញ់កម្លោះក្រមុំ នៅក្នុងឈុតបែបពណ៌លឿងយ៉ាងសមគ្នា មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះ តារាប្រុសរូបនេះមិនភ្លេចនូវបញ្ចេញ ភាពផ្អែមល្ហែមចង់លើសជាតិស្ករ តាមរយៈការថតរូបបង្ហោះនៅលើបណ្តាញសង្គម។

ជាមួយគ្នានេះដែរ ក៏ឃើញថាតារាប្រុសរូបនេះ និងភរិយា ពិតជាពោរពេញដោយក្តីសុខ និងសុភមង្គលខ្លាំង ទោះបីជាបច្ចុប្បន្នមានវ័យកាន់តែច្រើន មានកូន៣រួចមកហើយយ៉ាងណាក្តី ក៏សុភមង្គលរបស់លោកតែងតែផ្តល់ឲ្យភរិយាជានិច្ច។

ទន្ទឹមនឹងនេះដែរ បណ្តាហ្វេនៗជាច្រើនក៏បានលាន់មាត់សរសើរដល់លោក និងភរិយាគ្រប់គ្នា ដែលស្វីតខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ចំណែកឯការតែងខ្លួនវិញក៏ស្អាតមិនចាញ់កម្លោះក្រមុំនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ខេមរៈ សិរីមន្ត 
ខេមរៈ សិរីមន្ត 
ខេមរៈ សិរីមន្ត  និងភរិយា
ខេមរៈ សិរីមន្ត  និងភរិយា
ខេមរៈ សិរីមន្ត  និងភរិយា
ខេមរៈ សិរីមន្ត និងភរិយា
ខេមរៈ សិរីមន្ត  និងភរិយា លើទឹកដីក្រៅប្រទេស

ខេមរៈ​ សិរីមន្ត
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T