តើជំងឺអ្វីខ្លះ ដែលតែងតែកើតមានឡើងក្នុងអាយុចន្លោះពី ២០ ដល់ ៦០ ឆ្នាំ?

//s5.kh1.co/92/924480c23ca9049742221f3759d8318aa4c8d0a2.jpg
នារី

 ២០-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ប្រទេសកម្ពុជាទទួលបានភាពប្រសើរក្នុងការកាត់បន្ថយជំងឺឆ្លងមួយចំនួន ប៉ុន្តែស្របពេលនោះក៏មានការព្រួយបារម្ភពីកំណើតនៃជំងឺមិនឆ្លងមួយចំនួនផងដែរ ដោយសារឥទ្ធិពលប្រែប្រួលនៃវ័យ របបអាហារ របៀបនៃការរស់នៅ និងការងារ និងផលរំខាននៃបរិស្ថានថែមទៀតផង។ វេជ្ជបណ្ឌិតឯកទេស សួន សាមិត្ត ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់នៃមន្ទីរសម្រាកព្យាបាលវិសារ បានចូលរួមចែករំលែកពីចំណេះដឹងពីបញ្ហាសុខភាព ដែលអាចកើតមានឡើងទៅតាមវ័យ ជាពិសេសក្នុងវ័យចន្លោះពី ២០-៦០ឆ្នាំ ដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  វេជ្ជបណ្ឌិតឯកទេស សួន សាមិត្ត 
  វេជ្ជបណ្ឌិតឯកទេស សួន សាមិត្ត 

- អាយុ ​២០-៣០ ឆ្នាំ

ក្នុងចន្លោះអាយុនេះ ជាវ័យដែលចាត់ទុកថាមានសុខភាពល្អម៉ាំទាំបំពេញការងារ។ វ័យនេះប្រឈមជំងឺតិចតួចដូចជា ផ្តាសាយ ជំងឺរាគរូស ជំងឺសើរស្បែកមួយចំនួន រលាកផ្លូវដង្ហើម បញ្ហាស្រ្តេសនឹងការរៀនសូត្រ ឫកត្តាការងារ លើកលែងតែកត្តាជំងឺតំណរពូជពីកំណើតមួយចំនួនប៉ណ្ណោះ។

- អាយុ ៣០-៤០ ឆ្នាំ

ជាវ័យដែលមានសុខភាពល្អ តែក្នុងវ័យនេះបុគ្គលភាគច្រើនចាប់ផ្តើមប្រឈមនឹងជំងឺមួយចំនួនដែលបណ្តាលមកពីរបបអាហារមិនល្អ បរិស្ថាន និងទម្លាប់នៃការរស់នៅ ដែលនាំឱ្យមានជំងឺស្រ្តេស ជំងឺលើសសម្ពាធឈាម បញ្ហាលើកកំរិតជាតិស្ករ និងកូលេស្តេរូលក្នុងឈាម ជំងឺរលាកថ្លើម និងសួតចំពោះអ្នកទទួលទានគ្រឿងស្រវឹង និងបារី។ ដូចនេះគ្រប់គ្នាគួរថែទាំសុខភាពខ្លួនឯង និងត្រូវទៅពិនិត្យ និងតាមដានសុខភាពជាប្រចាំជាមួយវេជ្ជបណ្ឌិតយ៉ាងហោចណាស់មួយឆ្នាំម្តង។

អាយុ៤០-៦០ឆ្នាំ

អាយុ ៤០-៦០ឆ្នាំ ជាវ័យដែលប្រឈមខ្ពស់នឹងជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺស្រ្តេស ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺធាត់ ជំងឺសន្លាក់ និងជំងឺមហារីក និងជំងឺឆ្លងមួយចំនួនទៀត។ បុគ្គលក្នុងវ័យនេះត្រូវពិនិត្យនិងតាមដានសុខភាពជាប្រចាំយ៉ាងហោចណាស់៦ខែម្តងជាមួយគ្រូពេទ្យជំនាញ។

អាយុ ៦០ ឆ្នាំឡើងទៅ

ជាវ័យដែលមានប្រព័ន្ធភាពស៊ាំនៃរាងកាយចុះខ្សោយ ហើយងាយប្រឈមខ្លាំងទាំងជំងឺរ៉ាំរ៉ៃ និងជំងឺឆ្លងមួយចំនួនដូចជា ជំងឺលើសសម្ពាធឈាម ជំងឺសន្លាក់ ជំងឺទឹកនោមផ្អែម និងជំងឺមហារីកផ្សេងៗ ។ បុគ្គលក្នុងវ័យនេះទាមទារការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាព។ ក្រុមគ្រួសារត្រូវលើកទឹកចិត្ត និងចូលរួមការថែទាំពិនិត្យតាមដានសុខភាពជាប្រចាំយ៉ាងហោចណាស់៦ខែម្តងជាមួយគ្រូពេទ្យប្រចាំខ្លួនណាម្នាក់។

  វេជ្ជបណ្ឌិតឯកទេស សួន សាមិត្ត 
  វេជ្ជបណ្ឌិតឯកទេស សួន សាមិត្ត 

ជាទូទៅបុគ្គលនីមួយៗមានកត្តាប្រឈមនឹងជំងឺផ្សេងៗគ្នា តែកត្តារួមមួយចំនួនដែលបណ្តាលអោយមានការប្រឈមកាន់តែខ្ពស់ពាក់ពន្ធ័នឹងរបបអាហារ បរិស្ថាន របៀបរបបនៃការរស់នៅ និងប្រវត្តិតំណរពូជរបស់ក្រុមគ្រួសារ។ ដូចនេះការថែរក្សាសុខភាពនិងការកាត់បន្ថយឱកាសមានជំងឺអាចធ្វើទៅតាមតាមរយៈការយកចិត្តទុកដាក់របបអាហារល្អ ការរស់នៅមានបរិស្ថានល្អ កាត់បន្ថយសម្ពាធការងារ និងតាមដានពិនិត្យសុខភាពជាទៀងទាត់។ ចំណាយលើការតាមដានពិនិត្យសុខភាពជាទៀងទាត់ជាចំណាយឆ្លាត ព្រោះកាត់បន្ថយឱកាសចំណាយឥតព្រៀងទុកដោយសារជំងឺដែលអាចការពារបាននៅដំណាក់កាលដំបូង។

ដើម្បីយល់ដឹងកាន់តែច្បាស់ពីចំណេះដឹងពីសុខភាព បញ្ហាប្រឈម ការទប់ស្កាត់ និងការថែទាំ លោកអ្នកអាចចូលរួមពិព័រណ៍សុខភាព និងសុខុមាលភាព (Health & Well Being Fair) នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ថ្ងៃទី ១៨-១៩ មករា ២០២០ នេះ ដែលធ្វើឡើងក្នុងការបង្កើនចំណេះដឹងលើការថែរក្សាសុខភាពចាប់ពីកុមាររហូតដល់មនុស្សចាស់ បង្កើតទម្លាប់ក្នុងការពិនិត្យសុខភាពជាប្រចាំដើម្បីជៀសវាងជម្ងឺប្រឈមផ្សេងៗ និងបង្កើនទំនុកចិត្ដលើការជ្រើសរើសមន្ទីរពេទ្យដែលមានគុណភាព។

ពិព័រណ៍សុខភាព និងសុខុមាលភាព (Health & Well Being Fair) 
ពិព័រណ៍សុខភាព និងសុខុមាលភាព (Health & Well Being Fair) 

ពិព័រណ៍សុខភាព និងសុខុមាលភាព (Health & Well Being Fair) នឹងមានការចូលរួមតាំងបង្ហាញពីក្រុមហ៊ុនល្បីៗមកពីវិស័យដូចជា មន្ទីរពេទ្យ មន្ទីរពហុព្យាបាល គ្លីនិក សម្ភព មណ្ឌលថែទាំមនុស្សចាស់ ពេទ្យធ្មេញ ឱសថស្ថាន សម្ភារៈពេទ្យ ធានារ៉ាប់រង ក្រុមហ៊ុនផលិតផលបំប៉នសុខភាព វីតាមីន និងផលិផលថែរក្សាសុខភាពជាច្រើនប្រភេទទៀត៕

ពិព័រណ៍សុខភាព និងសុខុមាលភាព (Health & Well Being Fair) 
ពិព័រណ៍សុខភាព និងសុខុមាលភាព (Health & Well Being Fair) 

កម្មវិធីមានការរៀបចំដោយក្រុមហ៊ុនអនុស្សា។ សម្រាប់ក្រុមហ៊ុននិងម្ចាស់អាជីវកម្មដែលចង់ទំនាក់ទំនងទិញស្ដង់ និងសួរព័ត៌មាន អាចទំនាក់ទំនងឥឡូវនេះតាមរយៈ៖

- ទូរស័ព្ទលេខ៖ 012 230 140 ឬ 010 911 776
- ទំព័រហ្វេសប៊ុក Anussa Events

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s5.kh1.co/0a/0a6f78495a062cd21141c408eda04a5051836a84.jpg

កូនអាយុ៣ឆ្នាំហើយ តែមិនទាន់ចេះទំពារអាហារគួរធ្វើបែបណា? ហើយវាមានផលប៉ះពាល់អ្វីខ្លះដល់ការលូតលាស់របស់ពួកគេ? មកជួបជាមួយវេជ្ជបណ្ឌិតជំនាញនៅសៅរ៍សប្ដាហ៍នេះ ក្នុងសិក្ខាសាលាស្ដីពី “វិធីសាស្ត្រក្នុងការចិញ្ចឹមកូន”!

 ១២-មីនា-២០២០ 
 ៥ល្ងាច · ៤ ឆ្នាំមុន
//s5.kh1.co/92/921e71244b259119bb74402688497cdcc309d2cc.jpg

ហេតុអ្វីមុខស្រអាប់ មានមុន ចេញអាចម៍រុយ? ធ្លាប់ដឹងអត់ថា តើវាបណ្ដាលមកពីអ្វី? មកស្គាល់ផលិតផលថែសម្រស់មកពីកូរ៉េនៅក្នុងពិព័រណ៍សម្ផស្ស ថ្ងៃទី06-07-08 មីនានេះនៅផ្សារទំនើបអូឡាំព្យា!

 ២១-កុម្ភៈ-២០២០ 
 ៤ល្ងាច · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T