ខេត្តប៉ៃលិន ៖ ក្រោយពីទទួលបាន ពាក្យបណ្តឹងរបស់លោកណូ គីមស៊ុង ម្ចាស់កាស៊ីណូម្កុដពេជ្រ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឱ្យលោកវរសេនីយ៍ត្រី នង វណ្ណនី អនុប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ឱ្យដឹកនាំ សមត្ថកិច្ចចំនួន១៣រូប ចុះទៅធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីចំនួន៩នាក់ ក្នុងនោះជនជាតិថៃ៧នាក់ (ស្រី៣នាក់) និងជនជាតិខ្មែរចំនួន២នាក់។ រីឯមួយចំនួនទៀតបានរត់គេចខ្លួនទាន់ពេល ដោយសង្ស័យថា ពួកគេទាំងអស់នេះឃុបឃិតគ្នា ប្រើឧបករណ៍ពិនិត្យសន្លឹកបៀ (កាមេរ៉ា) ខណៈចូលលេងល្បែងនៅក្នុងកាស៊ីណូកន្លងមក ។

ប្រាក់ដែលជនសង្ស័យបានលេងឈ្នះពីក្នុង កាស៊ីណូសរុបជាង២៦លានបាត (ប្រាក់ថៃ) ទើបម្ចាស់កាស៊ីណូមានការសង្ស័យក៏ស៊ើបអង្កេត និងតាមដានដឹងពីល្បិចកំហូចទាំងនេះរួចប្តឹងសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តឱ្យ ចុះចាប់ឃាត់ខ្លួនពួកគេតែម្តង ។ ហេតុការណ៍ចាប់ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ មីនា ២០១៣ នៅក្នុងកាស៊ីណូម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ៕











បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]