លោកអើយ! បែកធ្លាយឆាតញ៉ែអ្នកផ្សេងប៉ុណ្ណឹងហើយ សង្សារនាយចឹម នៅតែនិយាយបែបនេះទៀត!

//s5.kh1.co/fc/fc1b6034b99e14d31ea1699c4880e59d56f28eca.jpg
តារា & កម្សាន្ដ

 ១៩-ធ្នូ-២០១៩ ៨ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ គ្រប់គ្នាប្រហែលជាចង់ដឹងខ្លាំងណាស់ ថាតើនៅពេលបែកធ្លាយឆាត រវាងនាយចឺម និងសង្សាររបស់កីឡាករ លោក ង៉ែត លីទី ថាសង្សារពិត​ នឹងមានអារម្មណ៍បែបណា។ ឈ្លោះគ្នា ឬក៏បែកបាក់គ្នា ព្រោះថា គ្មានអ្នកណាធ្វើចិត្តបាននោះទេ នៅពេលឃើញសង្សារខ្លួន ទៅមានទំនាក់ទំនងជាមួយនឹង នារីផ្សេង​ហើយជាសង្សារគេទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែគ្រប់យ៉ាង ផ្ទុយស្រឡះតែម្តង ដោយសង្សារ​របស់នាយចឺម ដោយរូបនាង ក៏ជាតារាម៉ូដែល តារាសម្តែង នៅក្នុងសិល្បៈផងដែរ ដែលរូបនាង បានសម្តែងការបារម្ភ ពីសុខទុក្ខ និង​មិនបានខឹងសម្បារ ពេលទទួលដំណឹងនេះទេ។

ក្នុងនោះ កាលពី១ម៉ោងមុន តារាស្រីរូបនេះ ក៏បានបង្ហោះរូប និងសរសេរសារថា៖

សូមព្រះតាមជួយថែរក្សាអាយដល ជួបតែសំណាងល្អ កុំគិតច្រើន អីណាទាំងអស់គ្នាជាកម្លាំងចិត្តបងគ្រប់ពេល។

ទោះបីជាពាក្យពេចន៍ទាំងនេះខ្លីពិតមែន តែរូបនាង ក៏បានបង្ហាញឲ្យគ្រប់គ្នាឃើញថា រូបនាង​មិនខឹង ជាមួយនឹងរឿងនេះទេ ហើយនៅពេលដែលគ្រប់យ៉ាង ដោះស្រាយចប់សព្វគ្រប់ ទើបនាង សួរនាំ និងពិភាក្សា រកហេតុផល ព្រោះថាពេលនេះ មិនមែនជាពេលបន្ទោសទេ គឺជាពេលដែលគ្រប់គ្នា រួមទាំងនាង ផ្តល់កម្លាំងចិត្តឲ្យ នាយចឺម៕

នាយចឺម
នាយចឺម
នាយចឺម និងសង្សារ
នាយចឺម និងសង្សារ
នាយចឺម និងសង្សារ
នាយចឺម និងសង្សារ
នាយចឺម និងសង្សារ
នាយចឺម និងសង្សារ
នាយចឺម និងសង្សារ
នាយចឺម និងសង្សារ
នាយចឺម
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T