តើការនៅលីវជាជម្រើសល្អឬទេ?

//s9.kh1.co/8c/8c100ef4dcc67bc5a2f76399649eb1b3c6ed4a11.png
យល់ដឹង

 ២០-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ខាងក្រោមនេះ ជាចំណុចខ្លះៗដែលអ្នកជួបប្រទះពេលនៅម្នាក់ឯង។

បុរស និងស្ត្រីសុទ្ធតែមានគម្រោងអនាគតរៀងខ្លួន។ ពួកគេមួយចំនួនអាចនឹងពេញចិត្តនូវជីវិតដែលមានដៃគូរ ខណៈអ្នកមួយចំនួនបែរជាសប្បាយចិត្តនៅពេលនៅម្នាក់ឯង ហើយអន់ចិត្តពេលមានគេជម្រុញឲ្យមានគ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ ជាចំណុចខ្លះៗដែលអ្នកជួបប្រទះពេលនៅម្នាក់ឯង៖

១. ញ៉ាំអ្វីក៏បាន៖

ពេលនៅម្នាក់ឯង អ្នកមានភាពឯករាជ្យពេញលេញលើចំណួលចិត្តនៃអាហារ។ អ្នកមិនចាំបាច់បារម្ភថា ធ្វើម្ហូបនេះ ឬម្ហូបនោះដើម្បីផ្គាប់ចិត្តនរណា។ អ្នកអាចធ្វើម្ហូបខ្លួនឯង រឺចេញទៅញ៉ាំខាងក្រៅក៏បាន។

https://s5.kh1.co/__image/w=650,h=366,q=100/b2/b288960ec21d44054e6b30776fc65cda29d85b95.jpg

២. ទៅណាមិនបាច់មានគម្រោង៖

កម្មវិធីខ្លះ អ្នកមិនបានត្រៀមក៏ដោយ តែក៏អាចទៅបានដោយមិនបាច់ត្រូវជជែកវែកញែកជាមួយអ្នកណា។ គ្មានអ្នកប្រចណ្ឌ ឬរំខានអារម្មណ៍អ្នក។ ត្រូវទៅវិស្សមកាលជាមួយគ្រួសារ ឬមិត្ត​ អ្នកអាចទៅបានដោយគ្មានសម្ពាធ។​

៣. គ្មានអ្នកកុហក៖

អ្នកមិនចាំបាច់រស់នៅក្នុងពិភពនៃការកុហក។ អ្នកមានម្ចាស់ការគ្រប់គ្រាន់ មិនស្មុគស្មាញ។ បើធ្វើអ្វីមួយកើត អ្នកធ្វើវាដោយខ្លួនឯង។ បើធ្វើមិនកើត ក៏រកជំនួយ ដោយមិនបាច់នៅរារែកចិត្តថា គេថាមិនអាចមកទទួលយើងទៅញ៉ាំអីបាន ព្រោះរវល់ ម្នាក់នោះនិយាយពិត រឺអត់?

៤. គ្រែគេងផ្តាច់មុខ៖

គេង អង្គុយ លោតលើគ្រែគេង អ្នកមិនបាច់បារម្ភ។ មានសណ្តាប់ធ្នាប់ខ្លះ មិនមានខ្លះ តែវាជាជីវិតរបស់អ្នក ដោយមិនចាំបាច់ត្រូវមកបារម្ភថា ភ្លេចរៀបកន្លែងគេងឲ្យស្អាតសម្រាប់គេម្នាក់នោះ។

៥. ធ្វើជាខ្លួនឯង៖

វានឹងពិបាកបំផុត​ បើអត្តចរិតរបស់យើងត្រូវសំដែងពីមុខនរណាម្នាក់ ក្រោមហេតុផលណាមួយ។ ឥរិយាបថ ការនិយាយ ការសើចដោយគ្មានសម្ពាធ ជាអ្វីដែលគ្រប់គ្នាចង់បាន។ នៅលីវអ្នកអាចធ្វើជាអ្នកបានគ្រប់ពេល មិនបាច់ត្រូវពិចារណារឿងស្លៀកពាក់បែបម៉េចឲ្យគេកាន់តែស្រលាញ់?

https://s5.kh1.co/__image/w=650,h=813,q=100/f4/f49310f6a5ab773c00fd8c722dc0bbcad6bef4a3.jpg

៦. ឯករាជ្យរឿងលុយកាក់៖

ប្រាក់ខែ ដែលអ្នករកបាន អ្នកអាចចំណាយដោយមានសេរីភាព។ អ្នកអាចសន្សំ ជូនមនុស្សជាទីស្រលាញ់ ឬធ្វើអ្វីក៏បាន។ មិនចាំបាច់ត្រូវគិត រឿងទិញអលង្ការបន្តិចបន្តួច ឬសម្លៀកបំពាក់ថ្មីក៏ត្រូវប្រាប់គេគ្រប់ពេលនោះទេ។

៧. មនុស្សថ្មីចូលក្នុងជីវិត៖

អ្នកមិនបារម្ភខ្លាចថា ពេលស្គាល់មនុស្សថ្មីៗ​ តិចមានអ្នកប្រចណ្ឌ រករឿង។ អ្នកអាចបង្កើតមិត្តភាព ដោយមិនមានអារម្មណ៍ភ័យខ្លាច។ ខ្លួនមួយ អ្នកមិនសូវខ្វាយខ្វល់ច្រើនពីការជំពាក់វាក់វិននឹងសម្ព័ន្ជភាព និងមិនចាំបាច់ខូចចិត្តឡើយ។

ទាំងនេះជាចំណុចខ្លះៗដែលអ្នកនៅលីវជួបប្រទះ។ អ្នកអាចពិចារណាទៅតាមខួរក្បាល និងបេះដូងបាន ថាតើជីវិតនៅលីវជាជម្រើសល្អរឺទេ?

https://s5.kh1.co/__image/w=615,h=300,q=100/8b/8b71e6d741138f7a4ac817a2a2db3beb6411af21.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T