បន្ទាយមានជ័យ ៖ ផ្ទះឈើប្រក់ស័ង្កសី ចំនួន៣ខ្នង ស្ថិតនៅតំបន់ដីស ភូមិក្បាល ស្ពានមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយ ប៉ែត  ត្រូវបានអគ្គិភ័យឆេះគ្មានសល់ កាល ពីវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣នេះ ដោយសារ តែក្មេងប្រុសអាយុ២ឆ្នាំ លេងដែកកេះ បណ្ដាលឱ្យឆេះ ខណៈដែល ឪពុកម្ដាយ របស់ពួកគេមិននៅផ្ទះ ។

ក្រោយមានករណីអគ្គិភ័យនេះ កម្លាំង សមត្ថកិច្ចអាជ្ញាធរ បានជួយអន្ដរាគមន៍ពន្លត់ អគ្គិភ័យខាងលើ ប៉ុន្ដែផ្ទះចំនួន៣ខ្នង បាន ឆាបឆេះទាំងស្រុងតែម្ដង ។

បើតាមសមត្ថកិច្ចមូលដ្ឋាន អគ្គិភ័យនេះ ផ្ដើមចេញ ដោយសារតែក្មេងប្រុស អាយុ ២ឆ្នាំ រួមជាមួយក្មេងៗដទៃទៀត បានលេងដែកកេះ បណ្ដាលឱ្យឆាបឆេះតែម្ដងទៅ ខណៈដែលឪពុកម្ដាយមិននៅផ្ទះ ។

យ៉ាងណាក៏ដោយ មិនទាន់ដឹងពីចំនួន ទ្រព្យសម្បត្ដិ ដែលរងការខូចខាតនោះទេ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]