សីតុណ្ហភាពក្នុងប្រទេសអូស្ត្រាលីបានបំបែកកំណត់ត្រាសាជាថ្មី

//s5.kh1.co/b8/b8c2af21821c7e0a763eb79f02114af2a3ce7d66.jpg
សង្គម

 ១៩-ធ្នូ-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

អូស្ត្រាលី៖ ស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងរដ្ឋ New South Wales ប្រទេសអូស្ត្រាលីបន្ទាប់ពីរលកកម្ដៅបានផ្ទុះឡើង ហើយស្ថានភាពដ៏អាក្រក់នេះបណ្ដាលឲ្យភ្លើងឆេះព្រៃកាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀត។ សីតុណ្ហភាពក្នុងតំបន់បានកើនឡើងខ្ពស់កាលពីថ្ងៃអង្គារហើយនៅតែបន្តកើនឡើងរហូតដល់៤១.៩អង្សាសេនៅថ្ងៃពុធម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រលកកម្ដៅស្ទើរតែគ្របដណ្ដប់ពេញប្រទេសអូស្ត្រាលី  (ប្រភព៖ BBC)
រលកកម្ដៅស្ទើរតែគ្របដណ្ដប់ពេញប្រទេសអូស្ត្រាលី  (ប្រភព៖ BBC)

គួររម្លឹកផងដែរថាសីតុណ្ហភាពក្នុងប្រទេសអូស្ត្រាលីធ្លាប់បានបំបែកកំណត់ត្រារួចម្ដងហើយកាលពីឆ្នាំ២០១៣នៅក្នុងសីតុណ្ហភាព៤០.៣អង្សាសេ ប៉ុន្តែរលកកម្ដៅក្នុងឆ្នាំនេះកាន់តែអាក្រក់ជាងឆ្នាំ២០១៣ទៅទៀត។ អជ្ញាធរក្នុរដ្ឋ New South Wales បានកំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីពន្លត់ភ្លើងឆេះព្រៃជាង១០០កន្លែង ហើយភ្លើងឆេះព្រៃបានបំផ្លាញផ្ទះអស់រាប់រយខ្នងនិងបានសម្លាប់មនុស្សអស់៦នាក់ផងដែរ។

ភ្លើងឆេះព្រៃបានបំផ្លាញផ្ទះអស់រាប់រយខ្នងនិងបានសម្លាប់មនុស្សអស់៦នាក់
ភ្លើងឆេះព្រៃបានបំផ្លាញផ្ទះអស់រាប់រយខ្នងនិងបានសម្លាប់មនុស្សអស់៦នាក់

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកបានឲ្យដឹងថាមនុស្សប្រមាណ៥០០នាក់បានធ្វើការតវ៉ានៅខាងក្រៅលំនៅដ្ឋានរបស់លោក Scott Morrison ដែលជានាយករដ្ឋមន្ត្រីរបស់អូស្ត្រាលី ដោយទាមទារឲ្យមានវិធានការទៅលើបម្រែបម្រួលអាកាសធាតុ ខណៈពេលដែលលោកនិងក្រុមគ្រួសារកំពុងសម្រាកលំហែកាយនៅកោះហាវ៉ៃ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T