នាយក្រូចថា៖ «ម្តាយចឺម ស្លុតខ្លាំង យំរហូតចង់ឆ្កួត»ពេលឃើញវីដេអូ កូនខ្លួនឯង ត្រូវគេវាយអាក្រក់បែបនេះ (មានវីដេអូ)

//s5.kh1.co/60/60caec227d2e3ea698b5b062b90b70c9f9b06e56.jpg
តារា & កម្សាន្ដ

 ១៩-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ប៉ៃលិន៖ ខណៈពេលនេះ រឿងរ៉ាវរបស់ តារាចម្រៀងប្រុស នាយចឺម កំពុងតែផ្ទុះ នៅក្នុងបណ្តាញសង្គមខ្លាំងទៅៗ ជាមួយនឹង គំនិត និងការពិចារណាផ្សេងៗគ្នា ទៅលើហេតុ និងផលគ្រប់យ៉ាង របស់មហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស រូបភាព និង វីដេអូ​នៅក្នុង ហេតុការណ៍ម្សិលមិញ រវាង កីឡាករ ង៉ែត លីទី ដែលវាយ នាយ ចឺម ក៏ត្រូវបានលេចធ្លាយបណ្តើរៗហើយ ដែលធ្វើឲ្យមហាជន សែនហួសចិត្ត ថាហេតុអ្វី បានជាអ្នកនៅជិតនោះ មិនព្រមជួយឃាត់ផង? ហេតុអ្វី នៅឈរមើល?

កាលពី១ម៉ោងមុននេះដែរ នាយក្រូច ក៏ត្រូវជាពូនាយចឺម ក៏បានបង្ហោះវីដេអូនៅក្នុង បណ្តាញសង្គមយូធូប ដោយសុំជំនួយ ទៅលើរឿងនេះ ព្រោះថា លោកពិតជា ពិបាកធ្វើចិត្តបានណាស់ ដែលឃើញ វីដេអូស្តែងៗយ៉ាងដូច្នេះ។

ជាពិសេស នាយ ក្រូច ក៏បាននិយាយឲ្យដឹងថា ម្តាយរបស់នាយចឺម តាំងពីទទួលដំណឹង ហើយថែមទាំងឃើញវីដេអូគេវាយទៀត ម្តាយរូបគេ អង្គុយយំមួយថ្ងៃ ហើយស្ទើរតែឆ្កួតចិត្តទៅហើយ ដែលមិននឹកស្មានថា កូនខ្លួន​ឯង ត្រូវគេវាយបែបនេះ ទាំងដែលអ្នកស្រី មើលថែរក្សា បីបាច់ មិនដែលវាយសូម្បីតែ១ដៃ បែរជាជនបង្ក វាយកូន ឡើងចាស់ដៃទៅវិញ៕

ចំពោះព័ត៌មានប​ឋម៖ គឺពេលនេះ តារាចម្រៀងប្រុស នាយចឺម កំពុងតែស្ថិតនៅខេត្ត ប៉ៃលិន ដើម្បីរៀបចំសំុំណុំរឿង ឡើងមកតុលាការ ដោយសារតែរឿងនេះ ពិតជាធំ ព្រោះថា មិនត្រឹមតែ រងរបួសផ្លូវកាយទេ ថែមទាំងប៉ះពាល់ ផ្លូវចិត្តខ្លាំងទៀត ព្រោះលោក មិនដែលមានអ្នកណាគេ មកវាយធ្វើបាប បែបនេះទេពីមុនមក៕

នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយក្រូច 
នាយក្រូច 
នាយចឺម
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T