​ប្រសើរណាស់! អ្នកវិទ្យាសាស្រ្ត កំពុងបង្កើតបង្គន់វៃឆ្លាត ដែលអាចវិភាគរកឃើញ​ជំងឺបាន (មានវីដេអូ)​

//s5.kh1.co/42/429bad24a3d30af705fe4dce3df32f0ada0a0a9d.jpg
បច្ចេកវិទ្យា

 ១៩-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ បង្គន់វៃឆ្លាតអាចជួយឱ្យវេជ្ជបណ្ឌិតយល់ពីសុខភាពរបស់អ្នកបានកាន់តែប្រសើរ ប៉ុន្តែបច្ចេកវិទ្យាក៏អាច​ប៉ះពាល់ដល់ជីវិត​ឯកជនរបស់អ្នកដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារទិន្នន័យនៃការវិភាគទឹកនោមនឹងត្រូវបញ្ជូនទៅកាន់ការិយាល័យ​វិភាគ ដូច្នេះហើយបុគ្គលិកដែលធ្វើការនៅទីនោះឬក្រុម​វាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត អាច​មើលឃើញទិន្នន័យសុខភាព និងរបៀបរស់នៅរបស់អ្នកប្រើប្រាស់បាន។

ទោះជាយ៉ាងណាក៏ដោយ ហានិភ័យនេះក៏មិនអាចពន្យារពេលអ្នកវិទ្យាសាស្ត្រ​ក្នុងការអភិវឌ្ឍឧបករណ៍ដែលមានសមត្ថភាពនោះដែរ។ ឧបករណ៍នេះអាចវិភាគរកឃើញ​ដូចជា ​ ជំងឺតម្រងនោម, ជំងឺទឹកនោមផ្អែម​ និង​រោគសញ្ញានៃជំងឺដ៏ទៃទៀត។

Smart Toilet
Smart Toilet

បង្គន់នេះ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ហើយត្រូវបាន​រចនាឡើងដោយក្រុមបង្កើតមួយនៅសាកលវិទ្យាល័យ Wisconsin-Madison (UW-Madison) ។

លោក Joshua Coon និងលោក Ian Miller អ្នកវិទ្យាសាស្ត្រ​ដែលផលិតបង្គន់រួមនឹងអ្នកចូលរួមពីរនាក់ផ្សេងទៀត បានរកឃើញក្នុងការស្រាវជ្រាវថា ​ការវិភាគលើទឹកនោម​អាចបង្ហាញឱ្យពួកគេដឹងថាតើអ្នកបានញាំអាហារូបត្ថម្ភបែបណា គេង​បានប៉ុណ្ណា ​ហាត់ប្រាណកម្រិតណា ហូបគ្រឿងស្រវឹងឬកាហ្វេ​កម្រិតណា ជាដើម​។

Smart Toilet
Smart Toilet

ពួកគេសង្ឃឹមថា ផលិតផលនេះនឹងអាចបញ្ចប់ជាស្ថាបពរនៅក្នុងរយៈពេលប្រាំឆ្នាំទៀត ប៉ុន្តែអ្នកវិទ្យាសាស្ត្រ​ពិតជាយល់ថាវាក៏អាចភ្ជាប់មកជាមួយនូវផលប៉ះពាល់បានដូចគ្នា ជាពិសេសការវាយប្រហារតាមអ៊ីនធឺណិតដើម្បីហែកចូលទៅមើលទិន្នន័យ រាល់ពេលអ្នកប្រើប្រាស់បញ្ជូនទិន្នន័យនៃការពិនិត្យទៅឲ្យគ្រូពេទ្យ៕

Smart Toilet
Smart Toilet
វីដេអូ

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T