សម្ដេច ហេង សំរិន ជំរុញឱ្យមានការពង្រឹងលើវិស័យពាណិជ្ជកម្មរវាងកម្ពុជា-ស៊ុយអ៊ែត បន្ថែមទៀត និងបន្តប្រតិបត្តិការលើវិស័យដែលមានស្រាប់

//s5.kh1.co/3a/3a409539e4057666ede8b46a8db8ed746eef7c56.jpg
Khmerhome

 ១៩-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=433,q=100/1c/1c7e0c2d83832e611c4623d91c196cb169cb6687.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ក្នុងជំនួបជាមួយ លោក ប៊ីចូន ហេកម៉ាគ ឯកអគ្គរាជទូតស៊ុយអែតថ្មី ប្រចាំនៅកម្ពុជា មានការពេញចិត្តដែលស៊ុយអ៊ែត ជួយអភិវឌ្ឍន៍វិស័យ សហគ្រាសខ្នាតតូច និងមធ្យម និងបានជំរុញឱ្យកម្ពុជា-ស៊ុយអ៊ែត ពង្រឹងវិស័យពាណិជ្ជកម្ម បន្ថែមទៀត ព្រមទាំងបន្តប្រតិបត្តិការលើវិស័យដែលមានស្រាប់ប្រកបដោយចីរភាព និងជាប្រយោជន៍រវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបខាងលើបានធ្វើឡើង នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា សម្ដេច ហេង សំរិន បានមានប្រសាសន៍ថា ក្នុងអាណត្តិនៃបេសកកម្មការទូតរបស់ លោក ប៊ីចូន ហេកម៉ាគ សម្តេចសង្ឃឹមថា ស៊ុយអ៊ែតនឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិ-បត្តិការស្អិតល្មួតជាមួយកម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ និងវប្បធម៌ ជាដើម។

https://s5.kh1.co/__image/w=650,h=433,q=100/3a/3a409539e4057666ede8b46a8db8ed746eef7c56.jpg

ប្រធានរដ្ឋសភាកម្ពុជា បានស្នើរដ្ឋាភិបាលស៊ុយអ៊ែត បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់អាហារូបករណ៍​ដល់និស្សិតកម្ពុជា បានបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅស៊ុយអ៊ែត។ កម្ពុជាត្រូវការធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ ជាការញ្ជាក់របស់ ប្រធានរដ្ឋសភាជាតិកម្ពុជា។

https://s5.kh1.co/__image/w=650,h=433,q=100/4c/4cb1a946a45c26bf1d2a2d2052627304b7d1113d.jpg

លោក ប៊ីចូន ហេកម៉ាគ បានគំាទ្រចំពោះការលើកឡើងរបស់ ប្រធានរដ្ឋសភាកម្ពុជា។ ជាមួយគ្នានេះដែរ លោក បានបញ្ជាក់ពីជំនួយនានា ដែលប្រទេសស៊ុយអ៊ែតបានជួយមកដល់កម្ពុជា មានដូចជាខាងតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម សកម្មភាពមនុស្សធម៌ វិស័យ អប់រំ វិស័យកសិកម្មជាដើម។

https://s5.kh1.co/__image/w=650,h=433,q=100/32/3219cbca4cfa458e479e642f302ab405d194da90.jpg

ឯកអគ្គរាជទូតដដែលនេះ បានអបអរសាទរចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍដ៏រឹងមាំរបស់ប្រទេស កម្ពុជា ពិសេសការកាត់បន្ថយភាពក្រីក្រជារៀងរាល់ឆ្នាំ។ លោក ថា កម្ពុជា-ស៊ុយអ៊ែត ជាដៃគូក្នុងការដោះស្រាយញ្ហារួមមួយចំនួន ដែលមានដូចជាការប្រែប្រួលអាកាសធាតុ និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រទេសស៊ុយអ៊ែត សន្យាបន្តគំាទ្រដល់កម្ពុជា។ ជាការបន្ថែមរបស់ លោក ប៊ីចូន ហេកម៉ាគ៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T