រអ៊ូថា Single យូរហើយ ស្រាប់តែសុខៗមាន សូនីតា បង្ហោះរូបSweet ជាមួយបុរសម្នាក់ ថែមទាំងនិយាយបែបនេះ!

//s5.kh1.co/fa/faba218095c7fce95db829f0cd1ff462c4844063.jpg
តារា & កម្សាន្ដ

 ១៩-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាសម្តែងស្រី មាន សូនីតា កំពុងតែមានប្រជាប្រិយភាព ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់មហាជនគ្រប់ស្រទាប់វ័យ តាមរយៈការសម្តែងMV ផ្សេងៗ ក៏ដូចជាការថត Vlog ផ្ទាល់ខ្លួន ដែលធ្វើឲ្យអ្នកទស្សនាមិនលង់ស្រលាញ់មិនបានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កន្លងមកគេតែងសង្កេតឃើញថា តារាសម្តែងស្រីញញឹមស្រស់រូបនេះ តែងតែរអ៊ូរទាំនៅលើបណ្តាញសង្គមរឿងនៅ Single  ដោយមិនទាន់ហ៊ានបើកបេះដូង ទទួលយកបុរសរូបណាម្នាក់ មកថ្នាក់ថ្នមស្នេហាផ្តល់ភាពកក់ក្តៅនៅឡើយនោះទេ។

ដោយឡែក ស្រាប់តែថ្មីៗនេះ ពោលគឺកាលពីម្សិលមិញនេះ កញ្ញា មាន សូនីតា ក៏ស្រាប់តែបានបង្ហោះនូវរូបថតមួយសន្លឹក នៅលើគណនីទំនាក់ទំនងសង្គមរបស់នាង ដែលជារូបថតអង្គុយកាន់ដៃជាមួយនឹងបុរសម្នាក់​យ៉ាងស្វីត ជាមួយនឹងអត្ថន័យសរសេរថា «I’m fed up with the word single» ដែលមានន័យថា «ខ្ញុំធុញទ្រាន់នឹងពាក្យថានៅលីវហើយ»។

យ៉ាងណាមិញ បើទោះបីជាកញ្ញា មាន សូនីតា មិនបានបញ្ជាក់ប្រាប់ពីទំនាក់ទំនងរវាងនាង ជាមួយនឹងបុរសបែរខ្នងរូបនោះថាជាអ្វីនឹងគ្នាក៏ពិតមែន ប៉ុន្តែប្រិយមិត្តគាំទ្រនៅលើបណ្តាញសង្គមជាច្រើន ក៏មានការភ្ញាក់ផ្អើលជាខ្លាំង និងចង់ឲ្យនាងបង្ហាញមុខបុរសរូបនេះឆាប់ៗនេះផងដែរ៕

មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា បង្ហោះរូបស្វីតជាមួយបុរសម្នាក់
មាន សូនីតា បង្ហោះរូបស្វីតជាមួយបុរសម្នាក់
មាន សូនីតា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T