ផ្សារទំនើបបែបសហគមន៍ដំបូងបង្អស់របស់ ជីប ម៉ុង បានសម្ពោធជាផ្លូវការហើយ

//s5.kh1.co/68/68d5a0f7f000abd257a23efe73b26df0a0bcc03e.jpg
សង្គម

 ១៩-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ផ្សារទំនើបខ្នាតធំបែបសហគមន៍ ជីប ម៉ុង​ ណូរ៉ូ ម៉ល របស់ ក្រុមហ៊ុន ជីប ម៉ុង រីថែល ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន​ និងអ្នកចូលរួមជាដៃគូពាណិជ្ជកម្ម និងអជ្ញាធរមូលដ្ឋានរាប់រយនាក់ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=434,q=100/73/737252240c132797fb609f405968492b2668d51d.jpg

លោក ស្តេហ្វាន ព្យេរ៉ុង អគ្គនាយកស្តីទី ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា៖ 

“ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល មានផ្ទៃសរុបទំហំ ១៧៩០០ម៉ែត្រការ៉េ មានកម្ពស់ ៥ជាន់ ដែលក្នុងនោះផ្ទៃសរុបដែលយើងអាចជួលបានមានទំហំ ៧៥០០ម៉ែត្រការ៉េ ហើយយើងបានជ្រើសរើសដៃគូពាណិជ្ជកម្ម ដូចជាភោជនីយដ្ឋាន រោងភាពយន្តប្រណិត ផ្សារទំនើប ជីប ម៉ុង និងហាងលក់រាយជាច្រើនទៀតដោយការសម្រិតសម្រាំងបំផុត។”

លោក ស្តេហ្វាន ព្យេរ៉ុង 
លោក ស្តេហ្វាន ព្យេរ៉ុង 

លោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ជីប ម៉ុង រីថែល ក៏បានបន្ថែមទៀតថា៖ 

“​ការរចនាគឺផ្តោតសំខាន់លើការបញ្ចូល និងបន្ស៊ីគ្នារវាងសំណង់បែបទំនើបនិងធម្មជាតិ ដើម្បីធានាថាអតិថិជនដែលមកកាន់ផ្សារទំនើបយើងមានអារម្មណ៍ស្រស់ស្រាយ ទទួលបាននូវភាពរីករាយ ហើយយើងផ្ចិតផ្ចង់ធ្វើយ៉ាងណាសោភ័ណ្ឌភាពរបស់ផ្សារទំនើបមួយនេះសាកសមជាផ្សារទំនើបដែលស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញផងដែរ ដែលអគារពាណិជ្ជកម្មមួយនេះមិនត្រឹមតែចូលរួម​​លើកសម្រស់​រាជធានី​ភ្នំពេញមួយ​កម្រិត​​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​អាចបង្កើតការ​ងារសម្រាប់​ប្រជាពលរដ្ឋ​ជាច្រើនតាំង​ពី​កំពុង​សាង​សង់​ រហូត​ដល់​សង់​រួច។”

ផ្សារទំនើបបែបសហគមន៍ដំបូងបង្អស់របស់ ជីប ម៉ុង បានសម្ពោធជាផ្លូវការហើយ
ផ្សារទំនើបបែបសហគមន៍ដំបូងបង្អស់របស់ ជីប ម៉ុង បានសម្ពោធជាផ្លូវការហើយ
ផ្សារទំនើបបែបសហគមន៍ដំបូងបង្អស់របស់ ជីប ម៉ុង បានសម្ពោធជាផ្លូវការហើយ
ផ្សារទំនើបបែបសហគមន៍ដំបូងបង្អស់របស់ ជីប ម៉ុង បានសម្ពោធជាផ្លូវការហើយ

ក្រុមហ៊ុន ​ជីប ម៉ុង រីថែល វិនិយោគ​លើ​គម្រោង​ទាំង​អស់​របស់​ខ្លួន​គិត​ជា​ទឹកប្រាក់​​សរុបចំនួន៣០០លានដុល្លារ​អាមេរិក ដែលការ​វិនិយោគ​នេះ ផ្តោតលើការសាងសង់និងប្រតិបត្តិការ ផ្សារទំនើបខ្នាតតូច ផ្សារទំនើបខ្នាតធំ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបខ្នាតយក្ស៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/eb/ebd61ff0557237b3038d14c94efe82fd60635434.jpg

អ្នកជំនួញដែលខ្លាំងត្រូវចាប់ឱកាសនេះឲ្យបាន! មជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាលម៉ល បានប្រកាសជាផ្លូវការ ឲ្យដៃគូពាណិជ្ជកម្ម និង អាជីវករ ចាប់ផ្តើមដាក់ពាក្យកក់ជួលយកទីតាំងពង្រីកអាជីវកម្មរបស់ខ្លួន ពីពេលនេះតទៅ!

 ០៦-កុម្ភៈ-២០២១ 
 ១ល្ងាច · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T