អ្នកវិទ្យាសាស្ត្របានរកឃើញឌី.អិន.អេរបស់ក្មេងស្រីម្នាក់ក្នុងយុគថ្មរំលីង ហើយបានធ្វើក្រមពន្ធុដើម្បីបង្កើតរូបរាងនិងមុខមាត់របស់នាងមកវិញ

//s5.kh1.co/68/68b4d66d7ce66ab47f54c28b285b2886b93e4968.jpg
បច្ចេកវិទ្យា

 ១៩-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ដាណឺម៉ាក៖ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញជ័រកៅស៊ូដែលជាប្រភេទជ័រឈើមួយប្រភេទដែលត្រូវបានក្មេងស្រីនៅក្នុងយុគថ្មរំលីងទំពារតាំងពី៦,០០០ឆ្នាំមុន ហើយនៅលើជ័រកៅស៊ូនោះនៅមានជាប់ស្នាមធ្មេញរបស់នាងដែលអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើក្រមពន្ធុបាន។ ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថាវាជាលើកទី១ហើយដែលបណ្ដុំពន្ធុត្រូវបានយកចេញពីអ្វីផ្សេងក្រៅពីឆ្អឹងឬធ្មេញមនុស្សបុរាណដែលតែងតែត្រូវបានគេសិក្សាកន្លងមក។ បន្ទាប់ពីធ្វើក្រមពន្ធុរួចមក ជាលទ្ធផលគេអាចដឹងថាក្មេងស្រីម្នាក់នោះទំនងជាមានស្បែកខ្មៅ សក់ពណ៌ត្នោត និងភ្នែកពណ៌ខៀវ ហើយវិចិត្រករម្នាក់បានគូររូបភាពរបស់នាងចេញមកដោយផ្អែកតាមលទ្ធផលដែលបានរកឃើញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបរាងរបស់ក្មេងស្រីបុរាណម្នាក់នេះត្រូវបានវិចិត្រករម្នាក់គូរ
រូបរាងរបស់ក្មេងស្រីបុរាណម្នាក់នេះត្រូវបានវិចិត្រករម្នាក់គូរ

លោកបណ្ឌិត Hannes Schroeder មកពីសាកលវិទ្យាល័យ Copenhagen បាននិយាយថាជ័រឈើមួយដុំដែលត្រូវបានក្មេងស្រីបុរាណនោះទំពារពិតជាប្រភពដ៏មានតម្លៃបំផុតសម្រាប់ការធ្វើតេស្តឌី.អិន.អេដើម្បីស្វែងរកនិងសិក្សាពូជពង្សរបស់មនុស្សកាលពីសម័យមុន។ ពន្ធុ(ហ្សែន)របស់នាងទំនងជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយក្រុមអ្នកប្រមាញ់មកពីអឺរ៉ុបដីគោកជាងអ្នកដែលរស់នៅតំបន់ Scandinavia កណ្ដាលនាពេលនោះ ពីព្រោះក្រុមអ្នកប្រមាញ់ទាំងនោះមានស្បែកខ្មៅ សក់ពណ៌ត្នោត និងភ្នែកពណ៌ខៀវដែរ។

ជ័រកៅស៊ូដែលក្មេងស្រីម្នាក់នោះទំពារ
ជ័រកៅស៊ូដែលក្មេងស្រីម្នាក់នោះទំពារ

ក្រុមអ្នកស្រាវជ្រាវបានបង្ហើបឲ្យដឹងទៀតថាព័ត៌មានដែលបានមកពីពន្ធុនោះអាចប្រាប់យើងពីពូជពង្ស ជីវភាព និងសុខភាពរបស់មនុស្សនោះ។ បន្ទាប់ពីការសិក្សាធ្វើឡើងដោយជោគជ័យ ក្រុមអ្នកស្រាវជ្រាវបានដាក់ឈ្មោះឲ្យក្មេងស្រីម្នាក់នោះថាឡូឡា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T