ស្ទឹងត្រែង៖ កម្លាំងអ.ហ ខេត្តស្ទឹងត្រែង ឃាត់ខ្លួនក្មេង ស្ទាវចំនួន៤នាក់ បង្ហោះម៉ូតូនៅទីសាធារណៈ និង ប្រើប្រាស់ថ្នាំញៀន បញ្ជូនមកទីបញ្ជាការអ.ហ ខេត្ត កាលពីវេលាម៉ោង១ និង៣០រសៀល ថ្ងៃទី១៣ ខែ មិនា ឆ្នាំ២០១៣ នៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខណៈពេលកំពុងធ្វើសកម្មភាព បង្ហោះម៉ូតូ និងស៊ីប្លេ បំពងសំឡេង ពេញក្រុង រំខានដល់អ្នកដទៃ ។

មន្រ្តីកងរាជអាវុធហត្ថ បានឱ្យដឹងបន្តថា ជនស្ទាវទាំង៤នាក់មានឈ្មោះ ឡាង គឹមលី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ឈ្មោះ សាយ រស់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ឈ្មោះ លាង ហេង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ឈ្មោះ ថុង ឌីមីល ភេទ ប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ រាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ស្របពេលបញ្ជូន ជនទាំង៤នាក់ មកទីបញ្ជាការអ ហ មន្រ្តីជំនាញ ដកហូតបានសម្ភារៈ មួយ ចំនួន ក្នុងនោះមាន ថ្នាំញៀនម៉ាទឹកកក់ ចំនួន ២កញ្ចប់តូច ពូថៅដៃចំនួន១ដើម ចំពៀម កៅស៊ូ១ដើម ដែកកេះសំរាប់ជក់ថ្នាំញៀនចំនួន៥ ទូរស័ព្ទដៃ ចំនួន៥គ្រឿង ព្រមទាំងម៉ូតូចំនួន៣គ្រឿង ជាមធ្យោបាយធ្វើ សកម្មភាព និងកសាងសំណុំរឿងបញ្ជូនជនស្ទាវទាំង៤នាក់ ទៅកាន់សាលាដំបូងខេត្ត នារសៀលថ្ងៃទី១៤ មិនា ឆ្នាំ២០១៣៕

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]