ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នឹងចាប់ផ្តើមដំណើរការផ្លូវថ្មីពីភ្នំពេញទៅសិនជិន​ និងភ្នំពេញទៅឆឹងទូប្រទេសចិន មានប្រូម៉ូសិនពិសេសចាប់ពីពេលនេះតទៅ!

//s5.kh1.co/04/0492bcf083deed77b09cc3f9d9acb0367a890c1e.jpg
សង្គម

 ១៩-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េនឹងចាប់ផ្តើមដំណើរការជើងហោះហើរត្រង់ថ្មីជាទៀងទាត់រវាងភ្នំពេញនិងសិនជិន​ (កូដ​ IATA: SZX) ប្រទេសចិននៅថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០១៩ និងរវាងភ្នំពេញនិងឆឹងទូ (កូដ​ IATA: CTU) ប្រទេសចិននៅថ្ងៃទី ២ ខែមករាឆ្នាំ ២០២០ ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលវិភាគពាក់ព័ន្ធគឺដូចខាងក្រោម៖

ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នឹងចាប់ផ្តើមដំណើរការផ្លូវថ្មីពីភ្នំពេញទៅសិនជិន
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នឹងចាប់ផ្តើមដំណើរការផ្លូវថ្មីពីភ្នំពេញទៅសិនជិន

សម្គាល់៖

ពេលវេលាដែលបានរៀបរាប់ខាងលើគឺជាពេលវេលាក្នុងស្រុក។ គេដឹងថាទីក្រុងសិនជិននិងឆឹងទូគឺជាទីក្រុងរបស់ប្រទេសចិនដែលក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េបានបញ្ចូលទៅក្នុងជើងហោះហើររបស់ខ្លួនយ៉ាងឆាប់រហ័សបន្ទាប់ពីម៉ាកាវ ហ្វូចូវនិងវិនចូវ។ ទីក្រុង សិនជិន និង ទីក្រុងឆឹងទូ ជាទីក្រុងភាគកណ្តាលដែលត្រូវបានគេស្គាល់ថាជាទីប្រជុំជនដឹកជញ្ជូនអន្តរជាតិដ៏ទូលំទូលាយយ៉ាងសំខាន់ក្នុងប្រទេសចិនផងដែរ ។​​​​ ជើងហោះហើរថ្មីដែលនឹងត្រូវចាប់ផ្តើមដោយក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េនឹងផ្តល់ភាពងាយស្រួលផ្លូវអាកាសរវាងទីក្រុងទាំង ៣ និងផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អ្នកដំណើរ។ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េប្តេជ្ញាផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ហោះហើរប្រកបដោយផាសុកភាពក្នុងពេលតែមួយ។

ក្រុមហ៊ុនទន្ទឹងរង់ចាំជើងហោះហើរថ្មីទាំងពីរនេះជាយូរមកហើយ។ ថ្មីៗនេះក្រុមហ៊ុនកំពុងបើកជើងហោះហើរថ្មីរវាងកម្ពុជានិងចិនយ៉ាងឆាប់រហ័សដើម្បីពង្រីកបណ្តាញផ្លូវហោះហើររបស់ខេមបូឌាអ៊ែរវ៉េ និង ចូលរួមចំណែកជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ” ។

ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នឹងចាប់ផ្តើមដំណើរការផ្លូវថ្មីពីភ្នំពេញទៅសិនជិន
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នឹងចាប់ផ្តើមដំណើរការផ្លូវថ្មីពីភ្នំពេញទៅសិនជិន

សំបុត្រយន្តហោះសម្រាប់ជើងហោះហើរថ្មីទាំងពីរ ត្រូវបានដាក់លក់មុនពេលការហោះហើរបើកសម្ពោធ។ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េក៏បានចាប់ផ្តើមផ្តល់ជូននូវ តំលៃពិសេសសម្រាប់សំបុត្រមួយជើងរវាងរាជធានីភ្នំពេញនិងសិនជិនចាប់ផ្តើមពី ០,៩ ដុល្លារនិងសំបុត្រមួយជើងរវាងភ្នំពេញនិងឆឹងទូចាប់ផ្តើមពីត្រឹមតែ ៩,៩ ដុល្លារប៉ុណ្ណោះ (ថ្លៃសំបុត្រមិនរួមបញ្ចូលពន្ធនិងថ្លៃប្រេងឥន្ធនៈទាំងអស់។ តម្លៃសំបុត្រ​អាចដាក់ឥវ៉ាន់ ២០KG) អ្នកដំណើរអាចចូលមើលគេហទំព័រផ្លូវការ ហ្វេសប៊ុក WeChat និង Weibo របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េដើម្បីកក់សំបុត្រ។

ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េគឺជាក្រុមហ៊ុនអាកាសចរណ៍កម្ពុជាក្នុងស្រុកមួយដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ។បង្កើតឡើងនៅខែកញ្ញាឆ្នាំ ២០១៧ ក្រុមហ៊ុនបានបើកការហោះហើរជាផ្លូវការរបស់ខ្លួននៅថ្ងៃទី ១០ ខែកក្កដាឆ្នាំ ២០១៨ ដោយហោះពីភ្នំពេញទៅសៀមរាប។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានយន្តហោះ Airbus A319 និង A320 ដែលបម្រើដល់គោលដៅក្នុងនិងក្រៅស្រុកជាច្រើនរួមមានទីក្រុងភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ម៉ាកាវ បាងកក ហ្វូចូវ វិនចូវ។ ល។

ក្នុងនាមជា “ស្លាបរបស់ប្រទេសកម្ពុជា” ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ យកចិត្តទុកដាក់ក្នុងការរៀបចំបណ្តាញជើងហោះហើររវាងរាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលកណ្តាលរបស់គេដែលគ្របដណ្តប់ទាំងប្រទេសចិននិងអាស៊ាន និងតភ្ជាប់ភាគខាងជើងអាស៊ីខាងកើត អឺរ៉ុប និងអាមេរិកខាងជើង។ លើកកំពស់ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនកម្ពុជានិងប្រជាជនមកពីប្រទេសផ្សេងៗនិងកសាងស្ពានរវាងប្រទេសកម្ពុជានិងពិភពលោក។

ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នឹងចាប់ផ្តើមដំណើរការផ្លូវថ្មីពីភ្នំពេញទៅសិនជិន
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នឹងចាប់ផ្តើមដំណើរការផ្លូវថ្មីពីភ្នំពេញទៅសិនជិន

អាស័យដ្ឋាន ការិយាល័យលក់សំបុត្រក្នុងក្រុង៖ ជាន់ទីមួយ អាគា ព្រីនភ្នំពេញ (Prince Phnom Penh Tower) ផ្ទះលេខ ៤៤៥ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ។

បញ្ជរលក់សំបុត្រនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៖ បត់ស្តាំនៅសាលចាកចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

ទូរសព្ទ័ (ប្រទេសកម្ពុជា)៖
(+៨៥៥) ០៩៦ ៨៥២ ៥៥៥៥ / ០៧៦ ៧៥២ ៥៥៥៥/ ០៧៦ ៩៤២ ៥៥៥៥ / ០៩៦ ៧៥២ ៥៥៥៥

ការិយាល័យក្វាងចូវប្រទេសចិន៖
(+៨៦) ០២០ ៣១២៣ ៦២៤៦ / (+ ៨៦) ០២០ ៨៧៤៨ ៦៥៨៩
(ភ្នាក់ងារលក់សំបុត្រ និង ភ្នាក់ងារទេសចរណ៍ក៏អាចរកបានដើម្បីកក់សំបុត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ)

គេហទំព័រ៖ www.cambodia-airways.com  

ហ្វេសប៊ុក៖ CambodiaAirways

ភ្នំពេញទៅឆឹងទូប្រទេសចិន ​ មានប្រូម៉ូសិនពិសេសចាប់ពីពេលនេះ
ភ្នំពេញទៅឆឹងទូប្រទេសចិន ​ មានប្រូម៉ូសិនពិសេសចាប់ពីពេលនេះ
ភ្នំពេញទៅឆឹងទូប្រទេសចិន ​ មានប្រូម៉ូសិនពិសេសចាប់ពីពេលនេះ
ភ្នំពេញទៅឆឹងទូប្រទេសចិន ​ មានប្រូម៉ូសិនពិសេសចាប់ពីពេលនេះ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T