បញ្ហាកាន់តែធំ ផលិតកម្មសាន់ដេ ចេញមុខសួររក យុត្តិធម៌ ឲ្យនាយចឺម

//s5.kh1.co/1f/1f088624b2b15aee76e2c997cb53fb9dcba30c74.jpg
តារា & កម្សាន្ដ

 ១៩-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តដឹងរួចមកហើយថា រឿងរ៉ាវរបស់ នាយ ចឺម ដែលត្រូវបានបុរស ដែលជាកីឡាករ​បាល់ទាត់មួយរូប ប្រើអំពើហិង្សាដាក់យ៉ាងដំណំ ដោយសារតែរឿងទាក់ទងសង្សារគេ ហើយមិនទាន់ដោះស្រាយគ្នា រួចរាល់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ កាលពីប៉ុន្មានម៉ោងមុននេះ បានបែកធ្លាយវីដេអូមួយ ដែលបង្ហាញពី ទីដ្ឋភាពពេលដែលនាយ ចឺម ត្រូវគេដេញវាយ ព្រមទាំងស្រែកសុំទោស តែបែរជាមានតែ អ្នកឈរមើល មិនព្រមចូលជួយ ធ្វើឲ្យហ្វេនៗឃើញហើយ ទប់អារម្មណ៍មិនអាណិតដល់ តារារូបនេះ មិនបានទេ។

ដោយឡែក ដោយទ្រាំមិនបាន ផលិតកម្មសាន់ដេ បានចេញមុខឈឺឆ្អើល បង្ហោះរូបថតរបស់ នាយចឺម មួយសន្លឹក និងសារមានអត្ថន័យថា៖

« យុត្តិធម៌ មានទេ?»

ក្នុងនោះដែរ បណ្ដាអ្នកគាំទ្រទាំងអស់ ពិតជាមិនសុខចិត្ត និងមិនអាចឈរឱបដៃ មើលបែបនេះទេ ដោយជនដៃដល់ត្រូវតែ មកទទួលទោស តាមផ្លូវច្បាប់៕

 នាយ ចឺម
 នាយ ចឺម
 នាយ ចឺម
 នាយ ចឺម
ជនដៃដល់វាយ នាយ ចឺម
ជនដៃដល់វាយ នាយ ចឺម
សារដែល ផលិកម្មសាន់ដេ បានបង្ហោះ
សារដែល ផលិកម្មសាន់ដេ បានបង្ហោះ
នាយចឺម
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T