ណាសា គ្រោងសាកល្បងយន្ដហោះថ្មី ដែលមានល្បឿនលឿនជាងសំឡេងទៀត

//s5.kh1.co/a8/a8e7d94dde421e4b2b95900bc8ddd5af253c7b20.jpg
បច្ចេកវិទ្យា

 ១៩-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ កាលពីថ្មីៗនេះអង្គការណាសា បានប្រកាសអំពីគម្រោងនៃការហោះសាកល្បងយន្ដហោះប្រភេទថ្មីដ៏ធំបំផុតមួយរបស់ខ្លួន ដែលចំណាយពេលផលិតជាង ៣០ ឆ្នាំ។ យន្ដហោះនេះមានល្បឿនលឿនដូចយន្ដហោះប្រភេទ Concorde ដែរ។ Concorde អាចហោះបានក្នុងល្បឿន ២,១៧៩ គីឡូម៉ែតក្នុងមួយម៉ោង តែយន្ដហោះប្រភេទថ្មីដែលណាសាគ្រោងនឹងសាកល្បងមួយនេះ វាមានល្បឿនលឿនបំផុតដែលគេសន្មត់ថាអាចមានល្បឿនលឿនជាងសំឡេងទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យន្ដហោះខ្នាតធំមួយនេះ បានផលិតឡើងដោយមានការចូលរួមជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ Lockheed Martin។ ហើយបើការផលិតអាចបញ្ចប់ទាន់ពេលដែលបានកំណត់ វានឹងដាក់ឲ្យដំណើរការសាកល្បងនៅដើមឆ្នាំក្រោយ ហើយនឹងបន្តឲ្យដំណើការពេញលេញក្នុងឆ្នាំ ២០២១ ខាងមុខ។

យន្ដហោះដែលគ្រោងនឹងហោះសាកល្បង
យន្ដហោះដែលគ្រោងនឹងហោះសាកល្បង

គួរឲ្យដឹងផងដែរថា យន្ដហោះប្រភេទខាងលើនេះត្រូវបានគេហៅឈ្មោះថា Dobbed វាជាសែស្រឡាយរបស់យន្ដហោះប្រភេទ Concorde បន្ទាប់ពីការផលិតយន្ដហោះ Mach 2 ។ អ្វីដែលកាន់តែពិសេសនោះ បើការផលិតយន្ដហោះប្រភេទនេះទទួលបានជោគជ័យវានឹងអាចហោះបានល្បឿនលឿនបំផុតពីទីក្រុងឡុងដ៍ទៅញូវយ៉កប្រើរយៈពេលតែជាង ៣ ម៉ោងប៉ុណ្ណោះ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T