ភ្នំពេញ ៖ កម្លាំងអាវុធហត្ថ រាជធានីភ្នំ ពេញ ដឹកនាំដោយលោក ព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ និងលោក គឺ ប៊ុណ្ណារ៉ា នៅ ព្រឹកថ្ងៃទី១៤ ខែមីនា នេះ បានបន្ដចុះ ឆែក ឆេរផ្ទះជនសង្ស័យ ២នាក់ ប្ដី-ប្រពន្ធ ដែល ជាប់ពាក់ព័ន្ធ នឹងការជួញដូរគ្រឿងញៀន ជាង ១៣ គីឡូក្រាម ស្ថិតនៅក្នុងបុរីមួយ សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ។
មន្ដ្រីអាវុធហត្ថ រាជធានីភ្នំពេញ បានឱ្យ ដឹងថា ប្រតិបត្ដិការចុះឆែកឆេរ ដោយមាន ការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្ដមសេនីយ៍ យ៉ា គឹមអ៊ី បានធ្វើឡើង បន្ទាប់ពីជន សង្ស័យ ២នាក់ ប្ដី-ប្រពន្ធ ត្រូវបានកម្លាំង អាវុធហត្ថចាប់ខ្លួន ពេលចុះឆែកឆេរនៅផ្ទះ ល្វែងចំនួន ៦ ក្នុងសង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ កាលពីយប់មិញ ដោយរឹប អូសគ្រឿងញៀន ជាង ១៣គីឡូក្រាម រថយន្ដស៊េរីទំនើប ៤គ្រឿង និងកាំភ្លើងខ្លី ១ដើម ។

យ៉ាងណាក៏ដោយ ប្រតិបត្ដិការចុះឆែក ឆេរ ផ្ទះជនសង្ស័យ ហាក់ អៀង និងប្រពន្ធ ឈ្មោះ ឡុង វ៉ាន់ធី ខាងលើនេះ សមត្ថកិច្ច ពុំបានរកឃើញអ្វីនោះឡើយ ។

គួរបញ្ជាក់ថា តាមការឱ្យដឹងរបស់ សមត្ថកិច្ច ជនសង្ស័យរូបនេះទើបនឹងរួច ផុតពីពន្ធនាគារ នៅខេត្ដបន្ទាយមានជ័យ ដោយជាប់ពាក់ព័ន្ធថ្នាំញៀន ជាមួយលោក មឹក ដារ៉ា ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]