នេះ​ជាបច្ចេកទេស​ជួយ​ស្ត្រី​ពពោះគ្រប់ខែ ​ឆាប់​ឈឺពោះ​សម្រាល​កូន!

//s5.kh1.co/8d/8d6bbf6fbbf5d65cc07a8d9149baf7deae3154c5.jpg
នារី

 ១៩-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ដល់​ថ្ងៃ​កំណត់​សម្រាល​កូន តែ​​នៅ​មិន​ទាន់​ឈឺ​ពោះ​ទៀត ស្រីៗ​យើង​ខ្លះ​ប្រាកដ​ជា​មាន​អារម្មណ៍​បារម្ភហើយ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​បច្ចេកទេស​យើង​អាច​អនុវត្ត​បាន ដើម្បី​ជួយ​ឲ្យ​ឆាប់​ឈឺពោះ​សម្រាលកូន នៅពេល​គ្រប់ខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- វិធីសាស្ត្រ​និយម​ធ្វើ​តៗ​គ្នា​ តែ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់

ចាស់ៗ ឬ​គ្នាយើង​មាន​បទ​ពិសោធ​ខ្លះ​ណែនាំ​ថា ចង់​ឲ្យ​កូន​ឆាប់​កើត​ គួរ​ឧស្សាហ៍បង្អត់​អាហារ ហាត់​ប្រាណ ប្រើ​ថ្នាំ​បញ្ចុះ ផឹក​ថ្នាំ​បុរាណ ញុាំហឹរ ឬផឹក​ប្រេងគ្រាប់​ល្ហុងខ្វង។ ​ចាស់ៗតែង​និយាយ​ត​គ្នា​ពី​​ប្រេង​ល្ហុងខ្វង ព្រោះ​​វា​អាច​ជួយ​ភ្ញោច​ និង​កន្ត្រាក់​សាច់ដុំ​ផ្នែក​ខាង​ក្រោម​ឲ្យ​ឆាប់​សម្រាល។ យ៉ាងណាក៏ដោយ បើ​​ប្រើ​វិធី​នេះ​ ពេលកូន​នៅ​មិនទាន់ដល់ពេល​កើត ម៉ាក់​ៗនឹង​​រាករូសមិន​ខាន។
​ត្រូវចាំ​ថា ការនិយម​ធ្វើ​តាម​គ្នា​ដោយ​គ្មាន​មូលដ្ឋាន​​ច្បាស់​លាស់​ មិន​ប្រាកដ​ថា​មាន​ប្រសិទ្ធភាព​ទេ ពេល​ខ្លះ​វិធី​ទាំងនោះ​អាច​​ប៉ះពាល់​សុខភាព​ម៉ាក់់ និង​កូន​ ដូច​ជា ការ​បង្អត់​អាហារ ជាដើម។

២- វិធីសាស្ត្រ​បែប​វិទ្យាសាស្ត្រ

ក្រៅ​ពីទម្លាប់​ធ្វើ​តគ្នា វិទ្យាសាស្ត្រ​ក៏​មាន​ការ​ណែនាំ​ឲ្យ​ស្រីៗ បញ្ចេញ​កាយ​វិការ​ដើម្បី​គ្រប់គ្រង​អាការៈឈឺចាប់ និង​ឆាប់​សម្រាល​ដូច​ជា ដូចជា៖
– ដើរឲ្យបានច្រើន៖ អាច​ជំរុញ​ទារក​ឲ្យ​បង្វិល​ក្បាល​ចូល​ក្នុង​​អាង​ត្រគាក ដោយសារ​ទម្ងន់ ​និង​ចលនា​នៅ​ផ្នែក​ត្រគាកម៉ាក់ៗ។ សម្ពាធ ឬ​ទម្ងន់​ទារកដែល​សង្កត់​អាង​ត្រគាក អាច​រំញោច​ស្បូន​ម៉ាក់ៗបាន។
– រួមភេទ៖ រួម​ភេទ​ពេល​ទារក​ជិត​កើត ជា​វិធីសាស្ត្រ​ដែលយើង​​នឹក​មិនដល់ ប៉ុន្តែ​​គួរ​សាក​ល្បង​ ព្រោះ​ពេល​​ដល់​ចំណុច​កំពូល នឹងមានបញ្ចេញ​អ័រម៉ូន​អុកស៊ីតូស៊ីន (Oxytocin) ​ដែលជា​អ័រម៉ូន​បង្កើន​ការ​កន្ត្រាក់​ស្បូន។
– រំញោចចុង​សុដន់៖ ប៉ះ ឬ​ច្របាច់​ចុង​សុដន់ ជួយឲ្យរាងកាយផលិតអ័រម៉ូន​អុកស៊ីតូស៊ីន ​​ដើម្បីឲ្យស្បូនកន្រ្តាក់។
– ម៉ាស្សា៖ អាច​ជួយ​បង្កើន​កម្រិត​អ័រម៉ូនអុកស៊ីតូស៊ីន និង​ជួយ​រំញោច​​កន្ត្រាក់​​ស្បូន​កាន់​តែ​ខ្លាំង។ បើ​យើង​​មិន​ចូល​ចិត្ត​ម៉ាស្សា ​អាច​​​សមាធិ ឬ​ឲ្យ​ប្ដីបោសអង្អែល (បែបស្រើបស្រាល)​​ ក៏​អាច​ជួយ​​​​បន្ថយ​ភាព​តានតឹង និង​បង្កើន​កម្រិត​​អ័រម៉ូន​អុកស៊ីតូស៊ីនបានដែរ។

វិធីសាស្ត្រ​​បាន​លើក​ឡើង​ យោង​តាម​វិទ្យាសាស្ត្រ​ពិត​មែន តែ​មិន​មាន​ន័យ​ថា​ ពេទ្យ​ណែនាំ​ឲ្យ​​សាក​ល្បង​ប្រើ​វិធី​ទាំងនេះ​ដែរ គឺផ្អែកលើ​ស្ថានភាព​របស់​យើង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T