កាលពីម្សិលមិញនេះ មានបុរសម្នាក់ ត្រូវបានចោទប្រកាន់ពីបទសម្លាប់កូនខ្លួនឯងចំនួន៦នាក់ នៅក្នុងផ្ទះដែលត្រូវភ្លើងឆេះ ខណៈពេលដែលគាត់ និងប្រពន្ធប្រព្រឹត្តិនូវអំពើដែលគួរឲ្យខ្មាស គឺរួមភេទបីនាក់ គាត់ ប្រពន្ធគាត់និងបុរសម្នាក់ទៀត នៅយប់ដែរកូនៗបានស្លាប់។

យោងតាមប្រភពព័ត៌មាន dailymail បានឲ្យដឹងថាលោក Mick Philpott អាយុ៥៦ឆ្នាំបាននិយាយបណ្ដើរយំបណ្ដើរ នៅមុខតុលាការ ដោយការខ្មាសអៀនរបស់គាត់។ ប្រពន្ធរបស់គាត់ Mairead អាយុ៣១ឆ្នាំ និងបុរសម្នាក់ទៀតដែលត្រូវជាមិត្ត សំលាញ់របស់គាត់ទាំងពីរ Paul Mosley អាយុ៤៦ឆ្នាំ ដែលបានចូលរួមក្នុងការប្រព្រឹត្តិកាម ៣នាក់ មួយម៉ោងមុនពេលដែល មានភ្លើងឆេះផ្ទះ អស់រយពេល ៣ ៤ ម៉ោង ព្រមទាំងជក់គ្រឿងញៀនថែមទៀត។ លោក Philpott មានប្រសាសន៍ថា  ព្រឹត្តិការណ៍ទាំងអស់នេះគឺជាគំរោងរបស់គាត់ ដែលគាត់បានរៀបចំជាមុន ចំនែកឯប្រពន្ធរបស់គាត់មិនបានចូលរួមឡើយ។ ហេតុដែលគាត់បានដុតសំលាប់កូនៗរបស់គាត់នោះ គឺមកពីប្រពន្ធមុនរបស់គាត់ Lisa Willis អាយុ២៩ឆ្នាំ បានចាកចេញពីគាត់ ព្រមទាំងបាននាំកូនទាំង៥របស់នាង និងគាត់ទៅជាមួយ។ គាត់បានសារភាពថា នៅថ្ងៃកើតហេតុ មួយម៉ោងមុនពេលដែលមានភ្លើងឆេះ គាត់និង ដៃគូររួមដំណេកពីរនាក់ទៀតបាន ប្រព្រឹត្តកាមនៅផ្ទះរបស់គាត់ បន្ទាប់មកក៏បើកឡាន ទៅទិញរុក្ខជាតិដែលមានជាតិស្រវឹង យកមកជក់ គឺដើម្បីបន្ធូអារម្មណ៍ ព្រោះគាត់ក៏មានការភ័យខ្លាចដែរ នៅពេលដែលគាត់បានដុតផ្ទះ សំលាប់កូនៗរបស់គាត់ ហើយក្នុងនោះក៏មានកូនប្រុសរបស់គាត់ ម្នាក់ទៀតផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះហេតុការណ៍ខាងលើនេះ?















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]